សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍
ពុំមានអ្នកអង្គុយឯកោឡើយ
សេចក្តីដកស្រង់
អាហ្វ្រិក ខាងត្បូង
អេស្តូនី
នៅក្នុងពាក្យប្រៀបប្រដូចនៃសាសន៍សាម៉ារីចិត្តល្អ ព្រះយេស៊ូវអញ្ជើញយើងឲ្យមករកគ្នា និងមករកទ្រង់នៅក្នុងផ្ទះសំណាក់របស់ទ្រង់—សាសនាចក្ររបស់ទ្រង់ ។ …
ស្មារតីនៃ « បន្ទប់នៅក្នុងផ្ទះសំណាក់ » រួមមាន « ពុំមានអ្នកអង្គុយឯកោឡើយ » ។ នៅពេលបងប្អូនមកព្រះវិហារ បើបងប្អូនឃើញនរណាម្នាក់អង្គុយឯកោ តើបងប្អូននឹងនិយាយសួរសុខទុក្ខ ហើយអង្គុយជាមួយគាត់បានដែរទេ ? …
« ពុំមានអ្នកអង្គុយឯកោឡើយ » ក៏មានន័យថា ពុំមានអ្នកអង្គុយឯកោខាងសតិអារម្មណ៍ និងខាងវិញ្ញាណនោះដែរ ។ ខ្ញុំបានទៅជាមួយឪពុកដែលមានចិត្តសង្រេងទៅជួបកូនប្រុសរបស់គាត់ ។ ប៉ុន្មានឆ្នាំមុន កូនប្រុសបានរំភើបក្នុងការធ្វើជាឌីកុនថ្មី ។ នាឱកាសនោះ មានទាំងការទិញស្បែកជើងថ្មីលើកទីមួយពីគ្រួសាររបស់គាត់ឲ្យផងដែរ ។
ប៉ុន្តែនៅឯព្រះវិហារ ពួកឌីកុនបានសើចចំអកឲ្យគាត់ ។ ស្បែកជើងគាត់ថ្មី ប៉ុន្តែមិនទាន់សម័យ ។ ដោយភាពអាម៉ាស់ និងក្ដីឈឺចាប់ ឌីកុនវ័យក្មេងរូបនេះបាននិយាយថា គាត់នឹងមិនទៅព្រះវិហារទៀតទេ ។ ដួងចិត្តរបស់ខ្ញុំនៅតែសោកសង្រេងសម្រាប់គាត់ និងគ្រួសាររបស់គាត់ ។ …
នៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ យើងទាំងអស់គ្នាធ្វើបានល្អប្រសើរនៅពេលមិនមានអ្នកអង្គុយឯកោម្នាក់ឯង ។ ចូរឲ្យយើងកុំគ្រាន់តែផ្ដល់កន្លែងជួបជុំ ឬអត់ធ្មត់នោះឡើយ ។ ចូរឲ្យយើងស្វាមគមន៍ ទទួលស្គាល់ ផ្ដល់ការងារបម្រើ ស្រឡាញ់យ៉ាងពិតប្រាកដ ។ …
នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើនមានអារម្មណ៍ឯកោ និងដាច់ដោយឡែកពីគេ ។ …
មានហេតុផលជាច្រើនដែលយើងអាចមានអារម្មណ៍ថាយើងមិនចុះចំណោមនឹងគេនៅក្នុងព្រះវិហារ—ថាបើនិយាយប្រៀបធៀបទៅគឺយើងអង្គុយឯកោតែម្នាក់ឯង ។ …
ម៉ូសាយ ១៨:២១ អញ្ជើញយើងឲ្យចងក្រងដួងចិត្តរបស់យើងដោយក្ដីស្រឡាញ់ជាមួយគ្នា ។ ខ្ញុំសូមអញ្ជើញយើងឲ្យកាត់បន្ថយការព្រួយបារម្ភ កាត់បន្ថយការវិនិច្ឆ័យ កាត់បន្ថយការទាញចំណាប់អារម្មណ៍ពីអ្នកដទៃ—ហើយចាំបាច់នោះ ត្រូវកាត់បន្ថយការវិនិច្ឆ័យលើខ្លួនឯង ។ …
កម្មសិទ្ធិនៃសេចក្ដីសញ្ញាត្រូវបានពង្រឹងនៅពេលយើងមករកគ្នាទៅវិញទៅមក និងមករកព្រះអម្ចាស់នៅក្នុងផ្ទះសំណាក់របស់ទ្រង់ ។ ព្រះអម្ចាស់ប្រទានពរដល់យើងទាំងអស់គ្នានៅពេលដែលពុំមានអ្នកអង្គុយឯកោ ។