2025
តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ

តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ

សេចក្តី​ដកស្រង់

alt text

ស្កុតឡង់

ទាញ​យក​ឯកសារ PDF

ជំពូក​ទី​ប្រាំបួន​នៃ​គម្ពីរ​យ៉ូហាន កត់ត្រា​បទពិសោធន៍​របស់​ព្រះយេស៊ូវ និង​សិស្ស​របស់​ទ្រង់​ដែល​បាន​ដើរកាត់​អ្នកសុំទាន​ម្នាក់ ពិការ​ភ្នែក​ពី​កំណើត ។ …

ព្រះយេស៊ូវ​បាន​ផ្តល់​នូវ​អត្ថន័យ​ទីមួយ​នៃ​ស្ថានភាព​នេះ ដោយ​ការប្រាប់​ដល់​ពួកសិស្ស​របស់​ទ្រង់​ថា គ្រប់​ការណ៍​នេះ​កើតឡើង « គឺ​ដើម្បី​ឲ្យ​ការណ៍​របស់​ព្រះ​បាន​សម្ដែង​មក​ក្នុង​ខ្លួន​គាត់​វិញ » ។ …

សេចក្ដីពិត​មួយ​ទៀត​ដែល​ជាក់ស្តែង​នៅ​ទីនេះ គឺ​ឧបករណ៍​ដែល​អង្គ​បង្ក​បង្កើត​ស្ថានសួគ៌​និង​ផែនដី និង​អ្វី​ទាំងអស់​ក្នុង​ផែនដី ត្រូវបាន​ប្រើ​ដើម្បី​ផ្តល់​នូវ​អព្ភូតហេតុ​នេះ ៖ ទឹកមាត់​ដែល​ស្តោះ​លើ​ដី​មួយ​ក្ដាប់ ! គ្រឿងផ្សំ​ដែល​មិន​ទំនង​ទាំងនេះ​ប្រកាស​ថា ព្រះ​អាច​ប្រទាន​ពរ​ដល់​យើង តាម​វិធីសាស្រ្ត​ណា​ក៏ដោយ​ដែល​ទ្រង់​ជ្រើសរើស​ប្រើ ។ …

ចុះ​បើ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង​មក​តាម​របៀប​សាមញ្ញ ឬ​មិន​ចំ​វិញ​នោះ ? តើ​យើង​មាន​ឆន្ទៈ​តស៊ូ​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​ដែរ​ទេ ទោះ​វា​ត្រូវការ​ទឹក​មាត់ និង​ភក់​ច្រើន​ប៉ុនណា​ក៏​ដោយ ? …

ការជួប​ភស្ដុតាង​ជាក់ស្ដែង​នៃ​សេចក្ដីពិត​ដែល​បាន​បំភ្លឺ​ភ្នែក និង​ប្រទាន​ជីវិត​ដល់​ខ្ញុំ​ជា​លើក​ដំបូង មិន​បាន​កើតឡើង​ដោយ​ភក់​លាប​ភ្នែក ឬ​នៅក្នុង​ស្រះ​ស៊ីឡោម​នោះ​ទេ ។ អត់​ទេ ឧបករណ៍​នៃ​សេចក្ដីពិត​ដែល​នាំឲ្យ​មាន​ការព្យាបាល​ពី​ព្រះអម្ចាស់​ដល់​រូប​ខ្ញុំ បាន​កើត​មាន​ដោយសារ​ទំព័រ​នៅក្នុង​ព្រះគម្ពីរ​គឺ​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ! …

… ទោះ​យ៉ាងណា ឥទ្ធិពល​នៃ​ព្រះគម្ពីរ​មរមន​ពេញ​ដោយ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​ខ្ញុំ គឺ​ដូចជា​ការយក​ទឹកមាត់ និង​ភក់​មក​លាប​ភ្នែក​របស់​បុរស​ខ្វាក់​នោះ​ដែរ ។ សម្រាប់​ខ្ញុំ វា​ជា​ដំបង​ដែក​សុវត្ថិភាព​សម្រាប់​ព្រលឹង​ខ្ញុំ ជា​ពន្លឺ​នៃ​វិវរណៈដ៏​វិសេសវិសាល និង​ជ្រៀត​ចូល ដូច​ជា​បំភ្លឺ​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​ដើរ នៅ​ពេល​មាន​អ័ព្ទ​នៃ​ភាពងងឹត​មក​ដល់ ។ ហើយ​ពិតណាស់​ភាពងងឹត​នោះ​គឺ​ពិត​ជា​មាន​មែន ។