2025
ការលើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍

ការលើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក

សេចក្តី​ដកស្រង់

alt text

អេក្វាទ័រ

នូវែលសេឡង់

ទាញ​យក​ឯកសារ PDF

យើង ត្រូវការ គ្នា​ទៅវិញ​ទៅមក ។ កម្លាំង​ដ៏​ទេវភាព​បាន​មក​ពី​ភាពសាមគ្គី​គ្នា ហើយ​វា​ជា​មូលហេតុ​ដែល​សាតាំង​មាន​បំណង​បំបែក​យើង ។

ជាអកុសល សម្រាប់​ពួកយើង​មួយ​ចំនួន ការមក​ព្រះវិហារ​គឺ​ជា​ការលំបាក​នៅ​ពេល​ខ្លះ​សម្រាប់​ហេតុផល​ផ្សេងៗ​គ្នា​ជាច្រើន ។ …

បទពិសោធន៍​នៅ​ព្រះវិហារ​របស់​យើង គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះអម្ចាស់ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ដែល​ចាំបាច់​ដល់​សុខុមាលភាព​ខាង​រាងកាយ ខាង​សតិអារម្មណ៍ និង​ខាងវិញ្ញាណ​របស់​យើង​យ៉ាង​ខ្លាំង ។ …

សេចក្តី​ស្រឡាញ់ និង​ការថែទាំ​ដូច​ព្រះគ្រីស្ទ​គឺ​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ។ …

… យើង ទាំងអស់គ្នា គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះ ហើយ​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់ ទាំងអស់ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ស្រឡាញ់ ទ្រង់ ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ផងដែរ ។

ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​មួយ​នៃ​ការស្រឡាញ់ ការប្រមូលផ្តុំ និង​ការលើកស្ទួយ​គ្នា សូម្បី​តែ​ពួកអ្នក​ដែល​សង្គម​បាន​វិនិច្ឆ័យ​ថា​ជា​មនុស្ស​ដែល​ខ្ចាត់ព្រាត់ និង​មិន​ស្អាតស្អំ​ក្ដី ។ ព្រះជន្ម​របស់​ទ្រង់​គឺជា​គំរូ​មួយ​ដែល​យើង​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ​តាម ។ …

នឹង​មាន​ពេល​ខ្លះ​នៅក្នុង​ជីវិត​យើង​ម្នាក់ៗ នៅ​ពេល​ដែល​យើង​នឹង​ក្លាយ​ជា​អ្នក​ដែល​ត្រូវការ​ជំនួយ និង​ការលើក​ទឹកចិត្ត ។ ចូរ​យើង​ប្តេជ្ញា​ចិត្ត​ឥឡូវ​នេះ​ដើម្បី​ធ្វើ​ដូច្នោះ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ជានិច្ច ។ …

ចំពោះ​បងប្អូន​ម្នាក់ៗ​ដែល​អាច​មាន​អារម្មណ៍​ថា បងប្អូន​រត់​យ៉ាង​យឺត​នៅ​ក្រោយ​គេ​នៅក្នុង​ការរត់​ប្រណាំង​នៃ​ជីវិត​នេះ សូម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ មាន​តែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ដែល​អាច​វិនិច្ឆ័យ​បាន​ពេញលេញ​ថា​បងប្អូន​គួរ​នៅ​ត្រង់​ចំណុច​ណា ហើយ​ទ្រង់​មាន​ព្រះទ័យ​មេត្តា និង​យុត្តិធម៌ ។ …

ចូរ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់ គឺជា​ដំបង​ដែក​របស់​បងប្អូន ។ សូម​កុំ​លែង​ដៃ​ចេញ​ពី​ទ្រង់​ឡើយ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ថា​បងប្អូន អាច ទុកចិត្ត​លើ​ទ្រង់​បាន ។ ខ្ញុំ​ក៏​ធ្វើ​ទីបន្ទាល់​ផងដែរ​ថា ទ្រង់​កំពុង​លើក​ទឹកចិត្ត​សាទរ​ដល់​បងប្អូន ។