2025
ធ្វើ​ចំណែក​របស់​អ្នក​ឲ្យ​អស់​ពី​ដួងចិត្ត
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​សៅរ៍

ធ្វើ​ចំណែក​របស់​អ្នក​ឲ្យ​អស់​ពី​ដួងចិត្ត

សេចក្តី​ដកស្រង់

alt text

អាល្លឺម៉ង់

ទាញ​យក​ឯកសារ PDF

និយាយ​ឲ្យ​ចំ​ទៅ ភាព​ជា​សិស្ស​ត្រូវការ​ការលត់ដំ​ខ្លួន ។. …

… សេចក្តី​ជំនឿ​គឺជា​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ប្រែ​ជា​មាន​កាន់តែ​ខ្លាំង​ឡើង នៅពេល​ដែល​វា​សាកល្បង​ទប់ទល់​នឹង​ការផ្ទុយ ដែល​យើង​ប្រឈម​មុខ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ វា​បន្ដ​មុតមាំ ដោយសារ​តែ​យើង​បន្ដ​បីបាច់​វា យើង​បន្ដ​អនុវត្ត​វា​យ៉ាង​សកម្ម ហើយ​យើង​ពុំ​ត្រូវ​ចុះចាញ់​ឡើយ ។

ផ្ទុយ​ទៅ​វិញ បើ​យើង​ពុំ​បាន​ប្រើ​ជំនឿ និង​អំណាច​ដ៏​ខ្លាំង​របស់​វា​ទេ នោះ​យើង​ក្លាយជា​មិន​សូវ​មាន​ទំនុកចិត្ត​ទៅលើ​អ្វី​ដែល​យើង​គោរព​យ៉ាង​ពិសិដ្ឋ—ខ្វះ​ទំនុកចិត្ត​ទៅលើ​រឿង​ដែល​យើង​បាន​ដឹង​ថា​ជា​ការពិត ។ …

ភ្លើង​នៃ​ទីបន្ទាល់​កាល​ពី​ថ្ងៃម្សិលមិញ អាច​កម្ដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី ។ …

… អំណោយទាន​របស់​យើង​តម្កើង​ឡើង និង​ចម្រើន​ឡើង នៅពេល​ដែល​យើង​ប្រើប្រាស់​វា​ប៉ុណ្ណោះ ។ …

វា​អាច​ជាការ​ពិត​ដែល​អំណោយទាន​ខាងវិញ្ញាណ​របស់​យើង​មិន​គួរ​ឲ្យ​ទាក់ទាញ​ជានិច្ចកាល​នោះ ប៉ុន្តែ​វា​ពុំ​មែន​មានន័យ​ថា​វា​មិន​សូវ​សំខាន់​នោះ​ដែរ ។ …

សូម​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ​នូវ​ចំណែក​តូចៗ​របស់​យើង ។ …

សូម​ចងចាំ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ចំណែក​ជា​មនុស្ស​ដ៏​អស្ចារ្យ​រួច​ទៅ​ហើយ នៅពេល​ទ្រង់​បាន​យក​ឈ្នះ​លើ​សេចក្ដីស្លាប់ និង​អំពើបាប ។

ចំណែក​របស់​យើង​គឺ​ធ្វើ​តាម​ព្រះគ្រីស្ទ ។ …

បើ​ជំនឿ​មាន​ភាព​ទន់ខ្សោយ សូម​ចាប់ផ្ដើម​ដោយ​ការ​មាន​សង្ឃឹម​ទៅលើ​ព្រះគ្រីស្ទ គឺ​ព្រះយេស៊ូវ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​សម្អាត និង​ធ្វើ​ឲ្យ​បរិសុទ្ធ ។ …

ពួក​យើង​ដឹង​ថា​ ការខិតខំ​របស់​យើង​តែ​ម្យ៉ាង គឺ​វា​មិន​អាច​ធ្វើ​ឲ្យ​យើង​បាន​សេឡេស្ទាល​នោះ​ទេ ។ ប៉ុន្តែ​ការ​ខិតខំ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភក្ដីភាព និង​ការតាំង​ចិត្ត​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ ទ្រង់ អាច​ធ្វើ​ឲ្យ​យើង​បាន​សេឡេស្ទាល ។ …

… ពួក​យើង​មាន​អំណរគុណ​ចំពោះ​ជំហាន​ទាំងឡាយ​ដែល​យើង​ដើរ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​យើង​មិន​ឈប់​នៅ​ត្រឹម​នោះ​ទេ ។ យើង​ដឹង​ថា យើង​នៅមាន​ផ្លូវ​វែងឆ្ងាយ​ទៀត តែ​យើង​កុំ​ឲ្យ​រឿង​នោះ​បំបាក់​ទឹកចិត្ត​យើង ។

នោះ​ហើយ​ជា​គ្រឹះ​របស់យើង​—ក្នុង​នាម​ជា​អ្នកដើរតាម​ព្រះគ្រីស្ទ ។