2025
សេចក្តី​ស្រឡាញ់​ដ៏​ធួន​របស់​ព្រះគ្រីស្ទ
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍

សេចក្តី​ស្រឡាញ់​ដ៏​ធួន​របស់​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

alt text

Talitha Cumi [ តាលីថា គូមី ] ដោយ អេវ៉ា ខូលេវ៉ា ធីម៉ូធី

ទាញ​យក​ឯកសារ PDF

ប្រសិនបើ​បងប្អូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ប្រែចិត្ត ឬ​មាន​បំណង​ចង់​ប្រែចិត្ត​ពេញលេញ និង​ទទួល​បាន​នូវ​អំណរ​នៃ​ការអត់ទោស​ហួស​ពី​ពាក្យ​ដែល​អាច​ថ្លែង​បាន សូម​ដឹង​ថា អព្ភូតហេតុ​នេះ​កំពុង​រង់ចាំ​បងប្អូន ។ …

ការងាក​ចេញ​ពី​អំពើបាប ការងាក​ទៅរក​ព្រះ និង​ការពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការចាប់ផ្ដើម​ដ៏​ស្រស់ស្អាត ។ ការមាន​ឆន្ទៈ​ធ្វើ​តាម​ព្រះ​ដោយ​រាបសា រួមមានការសារភាព​ពី​អំពើបាប​ធ្ងន់ធ្ងរ​របស់​បងប្អូន​ទៅ​កាន់​ប៊ីស្សព ឬ​ប្រធានសាខា ប៉ុន្តែ​ការអត់ទោស​របស់​បងប្អូន​ទាំងស្រុង​នឹង​បាន​មក​ពី​ព្រះអង្គសង្រ្គោះ ។ …

បំណង​ប្រាថ្នា​ដើម្បី​ត្រឡប់​ទៅ​រក​ព្រះ​យ៉ាង​ពិត​ប្រាកដ​អម​ដោយ​ការប្តេជ្ញាចិត្ត គឺ​ដើម្បី​មាន​ភាពទៀងត្រង់​ទាំងស្រុង​ជាមួយ​ព្រះវរបិតាសួគ៌​ ជាមួយ​ខ្លួន​ឯង ជាមួយ​អស់​អ្នក​ដែល​រងការឈឺចាប់ និង​ជាមួយ​អ្នកដឹកនាំ​បព្វជិតភាព​របស់​បងប្អូន ។ …

បំណងប្រាថ្នា​ចង់​បាន​របស់​បងប្អូន​នាំ​ឲ្យ​បងប្អូន​ចង់​ជួសជុល​នូវ​ការ​ខូចខាត​ទាំង​អស់​ដែល​បងប្អូន​បាន​ធ្វើ ។ ប៉ុន្តែ​រឿង​មួយ​ចំនួន​មិន​ស្ថិត​ក្រោម​អំណាច​របស់​បងប្អូន​ដើម្បី​ជួសជុល​នោះ​ទេ បងប្អូន​អធិស្ឋាន​ដោយ​ក្លៀវក្លា​ទូលសូម​ឲ្យ​ព្រះអម្ចាស់​តាមរយៈ​ព្រះគុណទ្រង់​នឹង​ជួយ​ព្យាបាល​អស់អ្នក​ដែល​បាន​រងការឈឺចាប់​ដោយសារ​ទង្វើ​របស់​បងប្អូន ។ …

នៅពេល​បងប្អូន​ស្វែងរក​ការអត់ទោស​របស់​ព្រះអម្ចាស់ ចូរ​មាន​ចិត្ត​អត់ធ្មត់​នៅពេល​បងប្អូន​រង់ចាំ​ការអនុម័ត​ពេញលេញ​របស់​ទ្រង់ ។ …

សម្រាប់​បងប្អូន​ដែល​បាន​រងរបួស​ដោយ​អយុត្តិធម៌​ដោយ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​របស់​ដទៃ ខ្ញុំ​ចង់​ចែកចាយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​អាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ ការលួងលោម និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ ។

… ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដល់​បងប្អូន​ថា ព្រះអង្គសង្គ្រោះ​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ។ សូម​ឈោង​ទៅ​រក​ទ្រង់ ។ ទ្រង់​គឺជា​អង្គលួងលោម និង​ជា​កម្លាំង​បងប្អូន ទ្រង់​នឹង​បញ្ជូន​ពួកទេវតា​របស់​ទ្រង់​មក​លើកទ្រ​បងប្អូន​ឡើង ។