2025
បាន​បង្ហាញ និង​ពង្រឹង​នៅក្នុង​ព្រះគ្រីស្ទ
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ

បាន​បង្ហាញ និង​ពង្រឹង​នៅក្នុង​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

alt text

ប៉េរូ

ទាញ​យក​ឯកសារ PDF

កាល​យូរ​មក​ហើយ ខ្ញុំ​បាន​ព្យាយាម​រៀន​រូបវិទ្យា និង​គណិតវិទ្យា​កាល​ជំនាន់​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​សន្ធប់ ។ … ខ្ញុំ​ចាប់ផ្តើម​គិត​ចង់​បោះបង់​វា​ចោល ទៅ​ធ្វើ​អ្វីមួយ​ដែល​ងាយស្រួល​ជាង ។

ខ្ញុំ​មាន​អារម្មណ៍​ថា​ទន់ខ្សោយ ។ ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទទួល​អារម្មណ៍​នូវ​ការធានា​ដ៏​ស្ងប់ស្ងាត់​ពី​ព្រះអម្ចាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​មាន​បន្ទូល​មកក្នុង​គំនិត​ខ្ញុំ « យើង​សាកល្បង​បុត្រ តែ​យើង​ក៏​គង់នៅ​ជាមួយ​បុត្រ​ដែរ » ។ …

ខ្ញុំ​បាន​រៀន​ថា ការពុះពារ​របស់​ខ្ញុំ​ជាមួយ​រូបវិទ្យា តាម​ពិត​ទៅ​គឺជា​អំណោយទាន​មកពី​ព្រះអម្ចាស់​ទេ​តើ ។ ទ្រង់​បង្រៀន​ខ្ញុំ​ថា ដោយ​មាន​ជំនួយ​របស់​ទ្រង់ ខ្ញុំ​អាច​ធ្វើ​អ្វីៗ​ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​អាច​ទៅរួច បើ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​ថា ទ្រង់​នឹង​គង់​នៅ​ទីនោះ​ដើម្បី​ជួយ​ខ្ញុំ ។ តាមរយៈ​អំណោយទាន​នេះ ព្រះអម្ចាស់​បាន​ធ្វើការ​ដើម្បី​សាកល្បង និង​ពង្រឹង​ខ្ញុំ ។

… ការសាកល្បង​ដែក​ថែប​មួយ​បំណែក គឺ​ត្រូវ​ដាក់​វា​នៅក្រោម​ការប្រទាញ​ប្រទង់ ។ … ដែក​ថែប​មិន​បាន​ចុះខ្សោយ​ដោយសារ​ការសាកល្បង​នោះ​ទេ ។ តាម​ពិត​ទៅ វា​ក្លាយជា​អ្វីមួយ​ដែល​អាច​ទុកចិត្ត​បាន ជា​អ្វីមួយ​ដែល​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ទទួល​បន្ទុក​កាន់តែ​ខ្លាំង​ជាងមុន ។ …

នៅពេល​យើង​បន្ត​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ—ទោះជា​ពេល​អ្វីៗ​អាច​មើលទៅ​មិន​អាច​ទៅរួច​សម្រាប់​យើង​នៅពេល​នោះ​ក៏ដោយ—យើង​អាច​បាន​កាន់តែ​រឹងមាំ​ឡើង​ខាង​វិញ្ញាណ ។ …

ដោយសារតែ​ដង្វាយធួន​ដ៏​រុងរឿង​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពង្រឹង​យើង​បាន នៅ​គ្រា​ដែល​យើង​ជួប​នឹង​ការសាកល្បង ។ …

… វា​អាច​មក​ដោយ​ស្ងាត់ៗ តាមរយៈ​ការសាកល្បង​ក្នុង​ជីវិត​គ្រួសារ ។ វា​អាច​មក​តាមរយៈ​ជំងឺ ឬ​ការខកចិត្ត ឬ​ការកើត​ទុក្ខ ឬ​ភាពឯកោ ។

ខ្ញុំ​ធ្វើជា​សាក្សី​ថា គ្រា​ទាំងនេះ​មិនមែន​ជា​ភស្តុតាង​ថា ព្រះអម្ចាស់​បោះបង់​ចោល​បងប្អូន​នោះ​ទេ ។ ផ្ទុយ​ទៅវិញ វា​ជា​ភស្តុតាង​ថា ទ្រង់​ស្រឡាញ់​បងប្អូន​ល្មម​គ្រប់គ្រាន់ ដើម្បី​បន្សុទ្ធ និង​ពង្រឹង​បងប្អូន ។ ទ្រង់​កំពុង​ធ្វើឲ្យ​បងប្អូន​រឹងមាំ​ល្មម​គ្រប់គ្រាន់​ដើម្បី​រែក​ទម្ងន់​ជីវិត​ដ៏អស់កល្ប​ជានិច្ច​បាន ។