សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍
ការប្រកាសអំពីក្រុមគ្រួសារ—ព្រះបន្ទូលមកពីព្រះ
សេចក្តីដកស្រង់
ស.រ.អា.
ខ្ញុំស្រឡាញ់ការប្រកាសអំពីក្រុមគ្រួសារ ។ … ការប្រកាសនេះមានប្រភពដើមដ៏ទេវភាព ដូច្នេះយើងត្រូវតែគោរពវា ជាគារវភាពចំពោះព្រះបន្ទូលមកពីព្រះ ។ …
នៅពេលធ្វើបទបង្ហាញ ការប្រកាសនេះមិនស្របនឹងទស្សនៈរបស់មនុស្សជាច្រើននៅក្នុងពិភពលោកនេះ ។ កាលនោះក៏មិនស្រប ។ ឥឡូវក៏មិនស្របដែរ ។ មានមនុស្សជាច្រើនដែលមានបញ្ហាជាមួយការប្រកាសនេះ អំពីក្រុមគ្រួសារ អាពាហ៍ពិពាហ៍ និងភេទ ។ មនុស្សមួយចំនួនស្នើឲ្យសាសនាចក្រដកការប្រកាសនេះវិញ កែសម្រួល ឬសូម្បីតែទុកវាមួយអន្លើសិនទៅ ។
ដូចដែលប្រធាន ហ៊ិងគ្លី បានថ្លែងមក ការប្រកាសអំពីក្រុមគ្រួសារគឺជាគោលលទ្ធិ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ។ គោលការណ៍ទាំងនេះមិនមែនផ្ទុយពីរបៀបរបស់ព្រះអម្ចាស់ទេ ប៉ុន្តែវាត្រូវយ៉ាងល្អឥតខ្ចោះនឹងរបៀបរបស់ព្រះអម្ចាស់ និងផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ ការបង្រៀននៅក្នុងការប្រកាសនេះត្រូវបានបើកសម្ដែងដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង ដល់ពួកសាវករបស់ទ្រង់នៅពេលនោះ និងនៅពេលនេះ ។ …
សម្រាប់អ្នកទាំងឡាយដែលព្រួយបារម្ភ សូមដឹងថា បងប្អូនគឺជាបុត្ររបស់ព្រះមាតាបិតាសួគ៌ ជាផ្នែកមួយនៃក្រុមគ្រួសាររបស់ព្រះវរបិតាសួគ៌បងប្អូន ។ គ្មាននរណាស្គាល់បងប្អូនច្បាស់ ឬខ្វល់ខ្វាយពីបងប្អូនជាងទ្រង់នោះទេ ។ សូមងាកទៅរកទ្រង់ បើកចិត្តបងប្អូនទៅកាន់ទ្រង់ ទុកចិត្តលើទ្រង់ និងសេចក្ដីសន្យារបស់ទ្រង់ ។ …
យើងរកឃើញនៅក្នុងការប្រកាសក្រុមគ្រួសារថា ៖
« ឪពុកនិងម្តាយមានកាតព្វកិច្ច ដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ។
ស្មើគ្នា គឺជាពាក្យដ៏សំខាន់ ។ …
នៅពេលយើងរស់នៅដោយមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ នោះយើងគោរព និងគាំទ្រគ្នាទៅវិញទៅមក ។ …
ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌បានប្រទានការប្រកាសអំពីក្រុមគ្រួសារនេះ ដើម្បីជួយណែនាំយើងឲ្យទៅផ្ទះទៅកាន់ទ្រង់វិញ ជួយយើងឲ្យរៀន និងបានពោរពេញដោយក្តីស្រឡាញ់ កម្លាំង គោលបំណង និងការយល់ដឹងដ៏អស់កល្បជានិច្ច ។