សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍
សេចក្តីផ្តើម
សេចក្តីដកស្រង់
មជ្ឈមណ្ឌលសន្និសីទ ស.រ.អា.
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងជួបគ្នានៅពេលយើងកាន់ទុក្ខចំពោះមរណភាពរបស់ប្រធាន រ័សុល អិម ណិលសុន ដ៏ជាទីស្រឡាញ់របស់យើង ។ ខ្ញុំសូមថ្លែងទៅកាន់បងប្អូនក្នុងនាមជាប្រធាននៃកូរ៉ុមនៃពួកដប់ពីរនាក់ ដែលខ្ញុំត្រូវបានគាំទ្រនៅក្នុងមុខតំណែងនេះនៅរាល់សន្និសីទ វួដ ស្តេក និងសន្និសីទទូទៅ អស់រយៈពេលប្រាំពីរឆ្នាំកន្លះកន្លងមកហើយ ។
យើងបន្តទៅមុខជាមួយសន្និសីទទូទៅពាក់កណ្ដាលឆ្នាំនេះ ដោយដំណើរការទៅតាមការគ្រោងទុក និងដោយមានអ្នកឡើងនិយាយ និងតន្ត្រីដែលប្រធាន ណិលសុន បានជ្រើសរើស បន្ទាប់ពីការរៀបចំអស់ជាច្រើនខែមក ។ …
… ប្រធាន ណិលសុន បានយល់ពីតម្លៃនៃសន្និសីទទូទៅនៅក្នុងការផ្តល់ការណែនាំដល់ពួកបរិសុទ្ធនៅប៉ុន្មានខែខាងមុខ ។ យើងទាំងអស់គ្នាផ្ដល់ការគោរពដល់លោកដោយការធ្វើតាមកាលវិភាគសន្និសីទដែលបានគ្រោងទុក ។ …
ការគោរពវិញ្ញាណក្ខន្ធដ៏ខ្លីរបស់ខ្ញុំ—ស័ក្ដិសមសម្រាប់សន្និសីទនេះ និងចំពោះការគោរពវិញ្ញាណក្ខន្ធដែលយើងបានធ្វើរួចទៅហើយ—គឺថា ៖ ខ្ញុំស្រឡាញ់ រ័សុល អិម ណិលសុន ហើយខ្ញុំបានរៀនបន្ថែមទៀតអំពីដំណឹងល្អ និងការដឹកនាំដំណឹងល្អពីចំណងមិត្តភាព និងទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្ញុំជាមួយលោក ច្រើនជាងមនុស្សផ្សេងទៀតដែលខ្ញុំបានស្គាល់ផ្ទាល់ខ្លួន ។ លោកគឺជាគំរូរបស់យើងទាំងអស់គ្នាក្នុងនាមជាអ្នកបម្រើ និងជាអ្នកដើរតាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។