សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍
បង្វែរដួងចិត្តរបស់បងប្អូនទៅរកព្រះយេស៊ូវគ្រីស្ទ ៖ តន្រ្តីអង្គការបឋមសិក្សាជាអំណោយដ៏ពិសិដ្ឋ
សេចក្តីដកស្រង់
ប្រេស៊ីល
ប្រទេសហ្វីលីពីន
ស.រ.អា.
ខ្ញុំបានរកឃើញសេចក្តីអំណរក្នុងការប្រាស្រ័យទាក់ទងជាមួយបងប្អូនពួកបរិសុទ្ធ តាមរយៈភាសានៃតន្ត្រីដ៏ពិសិដ្ឋដែលបានចែកចាយ ។ ហើយជាពិសេសតាមរយៈបទចម្រៀងសាមញ្ញៗរបស់អង្គការបឋមសិក្សា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យខ្ញុំអាចយកឈ្នះឧបសគ្គខាងភាសា ហើយបានបំពេញដួងចិត្តខ្ញុំដោយការទទួលអារម្មណ៍ និងការខ្សឹបប្រាប់របស់ទ្រង់ ។ …
… តន្ត្រីអង្គការបឋមសិក្សាគឺជាឧបករណ៍ដ៏ទន់ភ្លន់បំផុតមួយរបស់ព្រះ សម្រាប់ជួយបណ្តុះគ្រាប់ពូជនៃទីបន្ទាល់ក្នុងដួងចិត្តសិស្សវ័យក្មេងរបស់ព្រះអង្គសង្គ្រោះ ។ …
… តន្ត្រីតែងតែជាចំណុចដ៏សំខាន់ក្នុងការបង្រៀនកុមារអំពីដំណឹងល្អ ។ បទចម្រៀងអង្គការបឋមសិក្សាអាចក្លាយជាភាសាខាងវិញ្ញាណដំបូងគេបង្អស់របស់កុមារ ដោយសារទំនុកភ្លេងដ៏សាមញ្ញ និងងាយចងចាំធ្វើឲ្យយល់ច្បាស់អំពីសេចក្តីពិតនៃដំណឹងល្អដែលមានក្នុងចម្រៀងទាំងនោះ ។ …
ចម្រៀងអង្គការបឋមសិក្សាក៏អាចជាឧបករណ៍បង្រៀនគោលការណ៍ដ៏មានឥទ្ធិពលផងដែរ ។ ចម្រៀងខ្លះប្រាប់ពីដំណើររឿងនៃជីវិត និងការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ។ ចម្រៀងខ្លះទៀតបង្រៀនអំពីគុណលក្ខណៈរបស់ទ្រង់ ដូចជាសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីសប្បុរសរបស់ទ្រង់ ។ ហើយចម្រៀងដ៏ពិសិដ្ឋបំផុតថ្លែងទីបន្ទាល់អំពីដង្វាយធួនដ៏និរន្តររបស់ទ្រង់ និងសេចក្តីស្រឡាញ់ដែលហូរចេញមកពីទង្វើនៃសេចក្តីសង្គ្រោះនោះ ។ …
… បទចម្រៀងដែលរៀននៅអាយុប្រាំមួយឆ្នាំមានឥទ្ធិពលនៅជាមួយយើង—ហើយអាចត្រឡប់មកវិញជាច្រើនទសវត្សរ៍ក្រោយនៅក្នុងគ្រានៃការសម្រេចចិត្ត ការល្បួង ទុក្ខព្រួយ ឬក្នុងក្តីអំណរ ។ …
… ព្រះវិញ្ញាណអាចប្រើតន្ត្រីដើម្បីចារឹកសេចក្តីពិតដ៏អស់កល្បជានិច្ចនៅលើចិត្តដ៏ទន់ភ្លន់របស់ពួកគេ ។ ហើយនៅពេលវេលាមកដល់កុមារអាចជ្រើសរើសដើម្បីនាំយក និងបង្វែរ ដួងចិត្ត និងជីវិតរបស់ពួកគេ ឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ តាមរយៈការធ្វើ និងការរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋជាមួយនឹងទ្រង់ ។ …
ឱមិត្តជាទីស្រឡាញ់ ខ្ញុំសូមធ្វើទីបន្ទាល់ថា បទចម្រៀងអង្គការបឋមសិក្សាបង្រៀនអំពីសេចក្តីពិត និងគោលលទ្ធិដ៏អស់កល្បជានិច្ច ដែលដឹកនាំយើងទៅរកព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។