សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលផ្ដោតលើក្រុមគ្រួសារ
សេចក្តីដកស្រង់
ម៉ុងហ្គោលី
អាហ្សង់ទីន
គោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្ដោតលើក្រុមគ្រួសារ ។ …
ទោះបីជាយើងមានគោលលទ្ធិចែងយ៉ាងច្បាស់បែបនេះក៏ដោយ ក៏ភាពចម្រូងចម្រាសនៅតែកើតមានឡើងដែរ ។ …
ការធ្លាក់ចុះជាថ្នាក់ជាតិនៃអាពាហ៍ពិពាហ៍ និងការមានកូនគឺអាចយល់បានសម្រាប់ហេតុផលជាប្រវត្តិសាស្ត្រ ប៉ុន្តែតម្លៃ និងការអនុវត្តរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយគួរតែប្រសើរឡើង—មិនត្រូវធ្វើតាម—ទំនោរទាំងនោះទេ ។ …
នៅពេលឥទ្ធិពលពីឪពុកម្តាយបន្ដធ្លាក់ចុះ ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅតែមានទំនួលខុសត្រូវមកពីព្រះ ដើម្បីបង្រៀនកូនៗរបស់ខ្លួនឲ្យប្រុងប្រៀបខ្លួនចំពោះជោគវាសនាគ្រួសាររបស់យើងក្នុងភាពអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥ ) ។ …
ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ គឺជាវីរៈគំរូដ៏ខ្ពង់ខ្ពស់របស់យើង ។ … ការធ្វើតាមព្រះគ្រីស្ទ និងការលះបង់ខ្លួននៅក្នុងការបម្រើគ្នាទៅវិញទៅមក គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ភាពអាត្មានិយម និងការគិតតែពីខ្លួនឯង ដែលឥឡូវនេះហាក់ដូចជារឿងធម្មតា ។
ឪពុកម្ដាយក៏មានកាតព្វកិច្ចបង្រៀនកូនរបស់ខ្លួននូវចំណេះដឹងដែលកើតឡើងជាក់ស្តែង ក្រៅតែពីគោលការណ៍នៃដំណឹងល្អផងដែរ ។ …
… ក្រុមគ្រួសារមានការរីកចម្រើននៅពេលដែលពួកគេរៀនជាក្រុម ហើយប្រឹក្សាជាមួយគ្នាលើគ្រប់បញ្ហាដែលទាក់ទងនឹងគ្រួសារ និងសមាជិកនៅក្នុងគ្រួសារ ។ …
ពរជ័យដ៏អស្ចារ្យកើតមានដល់ក្រុមគ្រួសារ ប្រសិនបើពួកគេអធិស្ឋានជាមួយគ្នា លុតជង្គង់ចុះទាំងយប់ទាំងព្រឹក ដើម្បីថ្លែងអំណរគុណចំពោះពរជ័យ និងអធិស្ឋានពីកង្វល់ទូទៅ ។ ក្រុមគ្រួសារក៏ត្រូវបានផ្ដល់ពរផងដែរ នៅពេលពួកគេថ្វាយបង្គំរួមគ្នានៅក្នុងការប្រជុំក្នុងសាសនាចក្រ និងនៅក្នុងការប្រជុំធម្មនិដ្ឋានផ្សេងៗទៀត ។ ចំណងគ្រួសារក៏ត្រូវបានពង្រឹងផងដែរតាមរយៈដំណើររឿងគ្រួសារ ការបង្កើតទម្លាប់ក្នុងគ្រួសារ និងការចែកចាយបទពិសោធន៍ដ៏ពិសិដ្ឋនានា ។ …
ខ្ញុំសូមថ្លែងទីបន្ទាល់ពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ។ ទ្រង់អញ្ជើញយើងឲ្យដើរតាមមាគ៌ានៃសេចក្ដីសញ្ញា ដែលនាំទៅរកការជួបជុំគ្រួសារនៅស្ថានសួគ៌ ។