2025
ពួកគេ​គឺជា​ចៅក្រម​ជំនុំជម្រះ​ខ្លួនគេ​ផ្ទាល់
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ពួកគេ​គឺជា​ចៅក្រម​ជំនុំជម្រះ​ខ្លួនគេ​ផ្ទាល់

សេចក្តី​ដកស្រង់

alt text

ស.រ.អា.

ទាញ​យក​ឯកសារ PDF

គោលបំណង​ដ៏សំខាន់​នៃ​ការបង្ក​បង្កើត និង​ជីវិត​រមែង​ស្លាប់​របស់​យើង គឺ​ដើម្បី​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ធ្វើ​ទង្វើ និង​ប្រែក្លាយ​ជា​អ្វី​ដែល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យប្រែ​ក្លាយ ។ …

… យើង​មិន​ទទួល​បាន​ពរជ័យ​ពី​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ក្នុង​ការធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ នៅ​ពេលណា​ក៏​បាន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ស្រប​តាម​ផែនការ​របស់​ព្រះវរបិតា យើង​បាន​ទទួល​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដើម្បី​ស្វែងរក ហើយ​ធ្វើ​សកម្មភាព​ដែល​ស្រប​តាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ …

ប្រធាន ដាល្លិន អេក អូក បាន​សង្កត់ធ្ងន់​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ទាំង​ដើម្បី ដឹង អ្វី​មួយ និង​ដើម្បី ក្លាយ​ជា អ្វីមួយ​តាមរយៈ​ការអនុវត្ត​ដោយ​សុចរិត​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ។ …

[ ប៉ុន្តែ ]​កិច្ចការ និង​បំណងប្រាថ្នា​របស់​យើង​តែ​ម្យ៉ាង​មិន​អាច​ជួយ​សង្គ្រោះ​យើង​បាន​ឡើយ ។ « បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » យើង​បាន​ផ្សះផ្សា​ជាមួយនឹង​ព្រះ តាមរយៈ​សេចក្តី​មេត្តាករុណា និង​ព្រះគុណ​ដែល​មាន​តែ​តាមរយៈ​ពលិកម្ម​ដ៏​ធួន និង​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គសង្រ្គោះ ។ …

ពួកយើង​ជា​ច្រើន​អាច​រំពឹងថា ការបង្ហាញ​ខ្លួន​របស់យើង​នៅ​ខាងមុខ​វេទិកា​ជំនុំជម្រះ​នៃ​ចៅក្រម​ដ៏​អស់​កល្ប​ជានិច្ច គឺ​ដូច​គ្នា​ទៅ​នឹង​ដំណើរការ​កាត់ក្តី​ខាង​លោកិយ​ផងដែរ ។ ចៅក្រម​នឹង​ធ្វើ​ជា​ប្រធាន ។ ភស្តុតាង​នឹង​ត្រូវ​បាន​បង្ហាញ ។ សាលក្រម​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ ។ ហើយ​យើង​ទំនង​ជា​នឹង​មិន​ប្រាកដប្រជា និង​ភ័យខ្លាច​រហូត​ទាល់​តែ​យើង​ដឹង​ពី​លទ្ធផល​ចុងក្រោយ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​នោះ​មិនមែន​ជាដំណើរការ​ត្រឹមត្រូវ​ឡើយ ។ …

សេចក្តី​កោតខ្លាច​ដល់​ព្រះអម្ចាស់​ពុំ​មែន​ជា​ការ​យល់ដឹង​ដ៏​មិន​ច្បាស់លាស់​អំពី​ការចូល​ទៅក្នុង​ទីវត្តមាន​របស់​ទ្រង់​ដើម្បី​ទទួលបាន​ការកាត់សេចក្តី​ឡើយ ។ ផ្ទុយទៅវិញ វា​គឺជា​ការរំពឹងទុក​នៃ​ការទទួល​ស្គាល់​ខ្លួន​យើង « តាម​ដែល​មាន​នៅ​ពេល​នេះ » ហើយ « អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ។ …

ហើយ​នៅ​ទីបំផុត យើង​គឺជា​ចៅក្រម​ជំនុំជម្រះ​ខ្លួនយើង​ផ្ទាល់ ។ មិនចាំ​បាច់​មាន​នរណា​ម្នាក់​មកប្រាប់​យើង​កន្លែង​ដែល​យើង​ត្រូវ​ទៅ​នោះទេ ។ នៅក្នុង​ទីវត្តមាន​របស់​ព្រះអម្ចាស់ យើង​នឹង​ទទួល​ស្គាល់​នូវអ្វី​ដែល​យើង​បាន​ជ្រើសរើស​ដើម្បី​ប្រែក្លាយ​នៅ​ក្នុង​ជីវិត​រមែងស្លាប់ និង​ដឹង​ខ្លួន​ថា ត្រង់​ណា​ដែល​យើង​គួរ​ស្ថិត​នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច ។