2025
មើល​ទៅ​ព្រះ ហើយ​រស់នៅ
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ

មើល​ទៅ​ព្រះ ហើយ​រស់នៅ

សេចក្តី​ដកស្រង់

alt text

កាលីហ្វ័រញ៉ា

បូលីវី

មជ្ឈមណ្ឌល​សន្និសីទ ស.រ.អា.

ម៉ាដាហ្គាស្កា

ទាញ​យក​ឯកសារ PDF

ពិតណាស់ ដំបូន្មាន « មើល​ទៅព្រះ ហើយ​រស់នៅ » មាន​អត្ថន័យ​ចំពោះ​យើង​មិន​ត្រឹម​តែ​នៅក្នុង​ភាពអស់កល្ប​ជានិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​មាន​ភាពផ្លាស់ប្តូរ​នៅក្នុង​បុគ្គលិក​លក្ខណៈ និង​គុណតម្លៃ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ផងដែរ ។ …

គ្មាន​ការសន្យា​ណាមួយ​ដែល​ត្រូវបាន​ធ្វើ​ឡើង​ម្តងហើយ​ម្ដង​ទៀត​ជាញឹកញាប់​នៅក្នុង​ព្រះគម្ពីរ​មរមន​ជាងនេះ​ទេ ៖ « ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ប៉ុន្តែ​បើ​ដរាបណា​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្តមាន​របស់​យើង » ។ … « បាន​ចម្រើន​ឡើង » មាន​ន័យ​ថា​រីករាយ​នឹង​ការណែនាំ និង​ពរជ័យ​នៃ​ស្ថានសួគ៌​នៅក្នុង​ជីវិត​របស់​ពួកគេ ។ … « បានចម្រើន​ឡើង » បានរួមបញ្ចូល​ទាំង​សមត្ថភាព​ដើម្បី​យកឈ្នះ​លើ​ភាពលំបាក និង​ឧបសគ្គ ។ …

… បទបញ្ញត្តិ និង​ការទូន្មាន​របស់​ព្រះ​ត្រូវបាន​រកឃើញ​នៅក្នុង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកអ្នក​បម្រើ​របស់ទ្រង់ ។ គោលការណ៍ និងគំនិត​ដែលបាន​ដាក់ចេញ​នៅក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គឺជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ ។ ឧទាហរណ៍​មួយទៀត​គឺជា​ការណែនាំ​ដែលមាន​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ …

ប្រភព​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​មនុស្ស​ស្វែងរក​អត្ថន័យ សុភមង្គល និង​ជំនួយ​នោះ​ហាក់ដូច​ជា​គ្មាន​ទីបញ្ចប់​ឡើយ ។ ភាគ​ច្រើន​គឺ « មើល​ហួស​ទីដៅ » ។” … នៅក្នុង​ការមើល​ទៅ​ព្រះ យើង​អាច​រក​ឃើញ​សេចក្ដី​សុខសាន្ត​ក្នុង​ការលំបាក ហើយ​ជំនឿ​របស់​យើង​អាច​បន្ត​រីកចម្រើន​ឡើង ទោះ​ក្នុង​ពេល​មាន​ការសង្ស័យ និង​ការប្រឈម​ខាងវិញ្ញាណ​ក៏​ដោយ ។ យើង​អាច​ទទួល​បាន​កម្លាំង​នៅ​ចំពោះ​មុខ​ការប្រឆាំង និង​ភាព​ឯកោ ។ យើង​អាច​សម្រុះសម្រួល​ឧត្តមគតិ​ជាមួយនឹង​ការពិត​បច្ចុប្បន្ន ។ …

ការមើល​ទៅ​ព្រះ​មាន​ន័យ​ថា ទ្រង់​មិន​មែន​គ្រាន់តែ​ជា​អាទិភាព​មួយ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​វា​មាន​ន័យ​ថា ទ្រង់​គឺជា​អាទិភាព​ខ្ពស់​បំផុត​មួយ​របស់​យើង ។