សម័យប្រជុំពេលព្រឹកថ្ងៃអាទិត្យ
លម្អដោយគុណធម៌នៃការចេះសង្កត់ចិត្ត
សេចក្តីដកស្រង់
អេស្តូនី
ស៊ីលី
ព្រះអម្ចាស់បានប្រកាស ៖ …
« ហើយគ្មានអ្នកណាអាចជួយក្នុងកិច្ចការនេះបានឡើយ លើកលែងតែអ្នកនោះនឹងបន្ទាបខ្លួន ហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់ ដោយមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ដោយសង្កត់ចិត្តក្នុងកិច្ចការគ្រប់យ៉ាង ដែលនឹងផ្ទុកផ្ដាក់ឲ្យគេថែរក្សា » ។
ការណែនាំរបស់ព្រះអង្គសង្គ្រោះ ដូចបានកត់ត្រានៅក្នុងវិវរណៈដ៏ពិសិដ្ឋនេះ រំឭកយើងថា ការចេះសង្កត់ចិត្តគឺជាការពង្រឹងឡើងវិញដ៏សំខាន់មួយសម្រាប់គ្រឹះដ៏មាំមួននៅលើព្រះយេស៊ូវគ្រីស្ទ ។ …
ក្នុងចំណោមគុណសម្បត្តិដែលតែងលម្អសិស្សដ៏ពិតរបស់ព្រះគ្រីស្ទ ការចេះសង្កត់ចិត្តគឺជាការឆ្លុះបញ្ចាំងពីព្រះអង្គសង្គ្រោះផ្ទាល់ ជាផលផ្លែដ៏មានតម្លៃនៃព្រះវិញ្ញាណ ដែលមានសម្រាប់មនុស្សទាំងអស់ដែលបើកចិត្តទទួលឥទ្ធិពលដ៏ទេវភាព ។ …
សិស្សរបស់ព្រះគ្រីស្ទដែលខិតខំបណ្ដុះគុណលក្ខណៈដូចព្រះគ្រីស្ទនេះ មានការបន្ទាបខ្លួនកាន់តែខ្លាំងឡើង និងពោរពេញដោយសេចក្តីស្រឡាញ់ ។ …
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យអនុវត្តគុណធម៌នេះ ជាពិសេសនៅពេលជួបនឹងឧបសគ្គ ព្រោះវាជាក់ច្បាស់នៅក្នុងឱកាសទាំងនេះ ដែលចរិតលក្ខណៈពិតរបស់បុគ្គលម្នាក់ៗបង្ហាញចេញមក ។ …
ការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅលើផែនដី ត្រូវបានសម្គាល់ដោយគុណធម៌នៃការចេះសង្កត់ចិត្តនៅគ្រប់ទិដ្ឋភាពទាំងអស់នៃចរិតលក្ខណៈរបស់ទ្រង់ ។ …
ព្រះយេស៊ូវគ្រីស្ទជាអង្គដ៏ធំមហិមាបំផុតលើសអ្វីទាំងអស់ បានរងទុក្ខសម្រាប់យើង រហូតដល់ទ្រង់ហូរព្រះលោហិតតាមគ្រប់រន្ធញើស ប៉ុន្ដែទ្រង់មិនដែលអនុញ្ញាតឲ្យកំហឹងដុតបញ្ឆេះព្រះទ័យរបស់ទ្រង់ឡើយ ហើយក៏មិនដែលបញ្ចេញពាក្យប្រទូសរ៉ាយ មើលងាយ ឬប្រមាថចេញពីព្រះឱស្ឋរបស់ទ្រង់ដែរ ទោះជាស្ថិតក្នុងការរងទុក្ខក្ដី ។ …
… នៅពេលយើងខិតខំដោយសេចក្តីជំនឿ និងការឧស្សាហ៍ព្យាយាមដើម្បីត្បាញការចេះសង្កត់ចិត្តទៅជាសកម្មភាព និងពាក្យសម្តីរបស់យើង ខ្ញុំសូមធ្វើទីបន្ទាល់ថា យើងនឹងពង្រឹង និងបោះយុថ្កាជីវិតរបស់យើងនៅលើគ្រឹះដ៏ពិតប្រាកដរបស់ព្រះប្រោសលោះយើងបានកាន់តែមានសុវត្ថិភាព ។