2025
ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ពេល​រសៀល​ថ្ងៃ​សៅរ៍

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់

សេចក្តី​ដកស្រង់

alt text

ស៊ីលី

ស.រ.អា.

ទាញ​យក​ឯកសារ PDF

មាន​ភស្ដុតាង​ដ៏​ច្បាស់លាស់​ថា សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺកំពុង​កើន​ឡើង​នៅក្នុង​ជំនាន់​របស់​យើង ។ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ការ​កើនឡើង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការប្រែចិត្ត​ជឿ និង​ការចូលរួម​របស់​អ្នក​ប្រែចិត្តជឿ ។ …

… នៅពេល​ព្រះអម្ចាស់​ពន្លឿន​កិច្ចការ​របស់​ទ្រង់ យើង​គួរតែ​ស្រឡាញ់ ចិញ្ចឹមបីបាច់ និង​បម្រើ​អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ។ …

ចំពោះ​អ្នក​ដែល​ថ្មី ឬ​ទើប​ត្រឡប់​មក​កាន់​សេចក្ដី​ជំនឿ​វិញ​បងប្អូន​អាច​មាន​បញ្ហា​ដែល​ប្រឈម​ ។ ចូរ​អត់ធ្មត់​ជាមួយ​ខ្លួនឯង ។ …

ការទទួល​បាន​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា ព្រមទាំង​ការរស់នៅ​តាម​បទបញ្ញត្តិ​គឺ​មាន​សារៈសំខាន់​ណាស់ ។ សូម​ផ្ដោត​លើ​សេចក្ដី​សញ្ញា​ដែល​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង ។ …

ការរៀនសូត្រ​អំពី​គោលលទ្ធិ​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការតាំងចិត្ត​ពេញ​មួយ​ជីវិត ទាំងការ​យល់ដឹង​អំពី​គោលលទ្ធិ និង​ការរស់​នៅ​ក្នុង​ជីវិត​ដូចជា​ព្រះគ្រីស្ទ ។ សេចក្ដីសញ្ញា​ដ៏​ចាំបាច់​ផ្ដល់​នូវ​រចនា​សម្ព័ន្ធ​មួយ​ដែល​យើង​ពិពណ៌នា​ថា​ជា​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ …

ប្រសិន​បើ​បងប្អូន​ដាក់​គោលដៅ​ទទួល​សេចក្ដី​សញ្ញា​នីមួយៗ​ដោយ​ស័ក្ដិសម​ដែល​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង នោះបងប្អូន​នឹង​ស្ថិត​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅរក​នគរ​សេឡេស្ទាល ។ ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​គួរតែ​ជា​ការផ្ដោត​យកចិត្ត​ទុកដាក់​របស់​យើង ។ …

យើង​គ្រប់រូប​មាន​អារម្មណ៍​ថា​មិន​គ្រប់​គ្រាន់ នៅពេល​យើង​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ ដង្វាយធួន​របស់​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត​ប្រចាំ​ថ្ងៃ នៅពេល​ធ្វើ​ខុស ។ …

ការធ្វើតាម​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​គោលលទ្ធិ និង​ការបង្រៀន​របស់​ទ្រង់​មិនដែល​មាន​ភាព​ងាយស្រួល​ឡើយ​នៅក្នុង​ពិភពលោក​ដែល​មាន​ភាព​ច្របូក​ច្របល់​ជាបន្ត​បន្ទាប់​មួយ​នេះ ។ … ប៉ុន្តែ​ជា​សំណាងល្អ ព្យាការី​នានាផ្ដល់​ការណែនាំ​ដែល​យើង​ត្រូវការ​ជាពិសេស​សម្រាប់​ជំនាន់​របស់​យើង ។ …

… ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ពិត​ និង​ច្បាស់លាស់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់នៅ ហើយ​ដោយសារតែ​ដង្វាយធួន​របស់​ទ្រង់ យើង​អាច​រួម​គ្នា​តែមួយ​នឹង​ព្រះ​គ្រីស្ទ ។