2025
ព្រះយេស៊ូវគ្រីស្ទ និង​ការចាប់ផ្ដើម​ថ្មី​របស់​បងប្អូន
ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍

ព្រះយេស៊ូវគ្រីស្ទ និង​ការចាប់ផ្ដើម​ថ្មី​របស់​បងប្អូន

សេចក្តី​ដកស្រង់

alt text

ជប៉ុន

មជ្ឈមណ្ឌល​សន្និសីទ ស.រ.អា.

នីហ្សេរីយ៉ា

ទាញ​យក​ឯកសារ PDF

ព្រះយេស៊ូវ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។” … ឱ​នោះ​គឺជា​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មិន​បង្ហាញ​អត្ថន័យ​ដ៏​អស្ចារ្យ​ឲ្យ​បាន​ពេញលេញ​ឡើយ ! …

អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​បាន​មាន​បន្ទូល និង​បានធ្វើ​បាន​ប្រទាន​នូវ​ការចាប់ផ្តើម​ថ្មី​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ទ្រង់​បានប្រោស ប្រទាន​ពរ បង្រៀន និង​រំដោះ​ពី​បាប ។ ទ្រង់​មិន​បាន​ដក​ព្រះកាយ​ចេញ​ពី​ពួកគេ​ទេ ហើយ​ទ្រង់​ប្រាកដ​ជា​មិន​ដក​ព្រះកាយ​ចេញ​ពី​បងប្អូន​ដែរ ។ …

… យើង​ទាំងអស់​គ្នា​អាច​មាន​ការចាប់ផ្ដើម​ថ្មី​មួយ​តាមរយៈ និង​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ។ រួម​ទាំង​បងប្អូន​ផងដែរ ។ … នេះ​គឺជា​សាសនាចក្រ​នៃ​ការចាប់ផ្ដើម​ថ្មី ! …

ការប្រែចិត្ត​បើក​ទ្វារ​ទៅកាន់​ការចាប់ផ្ដើម​ថ្មី ការចាប់ផ្ដើម​ឡើង​វិញ និង​ឱកាស​ទីពីរ​របស់​យើង ។ …

… ថ្ងៃរះ​ថ្មី ជំពូក​ថ្មី និង​ឱកាស​ថ្មី គឺជា​ស្នូល​ដ៏​សាមញ្ញ​នៃ​ដំណឹងល្អ !

… មារសត្រូវ​គឺជា​បុគ្គល​តែម្នាក់​គត់​ដែល​ទទួល​ប្រយោជន៍​មក​ពី​គំនិត​ដែល​ថា បងប្អូន​បរាជ័យ​ហើយ ។ បងប្អូន​មិន​បរាជ័យ​ទេ ។

ហើយ​ការចាប់ផ្ដើម​ថ្មី​គឺ​លើស​ពី​អំពើបាប និង​កំហុស​យើង​ទៅទៀត ។ … បងប្អូន​ពិតជា​អាច​ផ្លាស់ប្ដូរ​អ្វីៗ​អំពី​ខ្លួនឯង​ដែល​ធ្វើឲ្យ​បងប្អូន​ចុះ​ខ្សោយ​ជាច្រើន​មកហើយ​នោះបាន ។ …

ចំពោះ​អ្នក​ដែល​តស៊ូ​នឹង​អំពើ​បាប ឬ​ការ​ធ្លាក់​ចុះ​ដដែលៗ​ម្តង​ហើយ​ម្តង​ទៀត សូម​បងប្អូន​បន្ត​ដំណើរ​ទៅ​មុខ ។ … ហើយ​សូម​បងប្អូន​ទុកចិត្ត​លើ​ការចាប់ផ្ដើម​ថ្មី​ដែល​មាន​នៅទីនោះ​សម្រាប់​បងប្អូន​គ្រប់ពេល​ដែល​បងប្អូន​ងាក​ត្រឡប់​មករក​ព្រះវរបិតា​របស់​បងប្អូន​វិញ​ដោយ​ដួងចិត្ដ​ស្មោះសរ ។ …

… សូម​ទទួល​យក​ការចាប់ផ្តើម​ថ្មី​របស់​បងប្អូន នៅ​ថ្ងៃ​នេះ ពេល​នេះ ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​មេផ្ដើម ហើយ​ជា​មេ​សម្រេច​នៃ​សេចក្តីជំនឿ​របស់​យើង ដោយ​បាន​និពន្ធ​ជំពូក​ថ្មី​ជាច្រើន​រាប់​មិន​អស់​ជាមួយ​យើង ។ ទ្រង់​គឺជា​ដើម ហើយ​ជា​ចុង—ជា​ទីបញ្ចប់​នៃ​សេចក្តី​អាម៉ាស់ និង​ការរងទុក្ខ​របស់​យើង ហើយ​ការចាប់ផ្តើម​ជីវិត​ថ្មី​នៅក្នុង​ទ្រង់ អនុញ្ញាត​ឲ្យ​យើង​ទទួល​ព្រះគុណ​របស់​ទ្រង់ បោះចោល​អតីតកាល ហើយ​ចាប់ផ្តើម​ម្តង​ទៀត​ជាមួយនឹង​ថ្ងៃ​រះ​ថ្មី​ជាច្រើន​ដង​តាម​ដែល​យើង​ត្រូវការ ។