« សកម្មភាពនានានៃសន្និសីទ » ប្រិយមិត្ត ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ ៦–៧ ។
សកម្មភាពនានានៃសន្និសីទ
ដោយសារតែបច្ចេកវិទ្យាផ្កាយរណប មនុស្សអាចស្តាប់សន្និសីទនៅទូទាំងពិភពលោក ។ ធ្វើសកម្មភាពទាំងនេះនៅពេលដែលប្អូនស្តាប់សន្និសីទ !
ផាត់ពណ៌តាមនិមិត្តសញ្ញា
នៅពេលដែលអ្នកឡើងនិយាយថ្មីចាប់ផ្តើមការនិយាយរបស់ពួកគេ ចូរជ្រើសរើសនិមិត្តសញ្ញាមួយចេញពីបញ្ជីខាងក្រោម ។ បន្ទាប់មកប្រើពណ៌នោះដើម្បីផាត់និមិត្ដសញ្ញានោះ ខណៈពេលប្អូនស្តាប់ ។
ការល្បងប្រាជ្ញាស្តាប់
តាមដានការល្បងប្រាជ្ញានេះដោយប្រើម្រាមដៃរបស់ក្មួយដើម្បីជួយប្អូនស្តាប់សន្និសីទទូទៅដោយស្ងៀមស្ងាត់ ។ បន្ទាប់មកប្រើក្រដាសដាច់ដោយឡែកមួយដើម្បីព្យាយាមគូររូបមួយដោយខ្លួនឯង !
សំណួរសន្និសីទនានា
សូមអានដំណើររឿងរបស់លូនៅលើ ទំព័រ ៤ ។ តើប្អូនមានសំណួរដំណឹងល្អអ្វីខ្លះ ? ចូរសរសេរសំណួរទាំងនោះនៅក្នុងប្រអប់ខាងក្រោម ដើម្បីចងចាំនៅពេលប្អូនស្តាប់សន្និសីទ ។ ត្រូវប្រាកដថាអធិស្ឋានសម្រាប់ចម្លើយផងដែរ ។
យោបល់បន្ថែមទៀត
-
បោះពុម្ព ឬកាត់រូបភាពរបស់គណៈប្រធានទីមួយ ពួកសាវក និងថ្នាក់ដឹកនាំផ្សេងទៀតចេញពី ទស្សនាវដ្តី លីអាហូណា ។ នៅពេលអ្នកឡើងនិយាយថ្មីក្រោកឈរដើម្បីផ្តល់សុន្ទរកថារបស់ពួកលោក សូមស្វែងរករូបថតរបស់ពួកលោក ។
-
ជាគ្រួសារ ជ្រើសរើសពាក្យមួយដើម្បីស្តាប់ ( ដូចជា សេចក្តីស្រឡាញ់ ឬ ព្រះវិហារបរិសុទ្ធ ) ។ សរសេរពាក្យនោះនៅលើក្រដាសមួយ ។ នៅពេលណាដែលប្អូនឮពាក្យនោះក្នុងអំឡុងពេលសន្និសីទ សូមគូរផ្កាយមួយ ឬដាក់ស្ទីគ័រនៅលើទំព័រនោះ ។
-
សូមចាប់ផ្តើមប្រពៃណីសន្និសីទគ្រួសារមួយ ! ធ្វើម្ហូបអាហារពិសេស ឬធ្វើអ្វីផ្សេងទៀតដើម្បីធ្វើឲ្យចុងសប្តាហ៍នេះកាន់តែពិសេសបន្ថែមទៀត ។
រូបភាពដោយ សាម៉ាន់ថា វីនលី