2025
វិធី ៧ យ៉ាង​ដើម្បី​រីករាយ​ជាមួយ​តន្ត្រី​បំផុស​គំនិត
ខែ​មីនា ឆ្នាំ​២០២៥


« វិធី ៧ យ៉ាង​ដើម្បី​រីករាយ​ជាមួយ​តន្ត្រី​បំផុស​គំនិត » លីអាហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

ចូរ​មក​តាម​ខ្ញុំ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥

វិធី ៧ យ៉ាង​ដើម្បី​រីករាយ ជាមួយ​តន្ត្រី​បំផុស​គំនិត

« ធ្វើ​ការជ្រើសរើស​ទំនុក​តម្កើង​ពិសិដ្ឋ​ទាំង​ឡាយ ។… « ដ្បិត​ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទ​ចម្រៀង​ពី​ចិត្ត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១១–១២ ) ។

ស្ត្រី​ម្នាក់​កំពុង​សម្លឹង​មើល​ទូរសព្ទ​ដោយមាន​ទំនុកតម្កើង​នៅលើ​អេក្រង់

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

អស់រយៈពេល​យូរមកហើយ តន្ត្រី​គឺជា​ផ្នែក​មួយដ៏​សំខាន់​នៃ​ការថ្វាយបង្គំ​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ទំនុកដំកើង​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺជា​បទចម្រៀង​នៃ​ការសរសើរ​ដល់​ព្រះអម្ចាស់ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​កត់ត្រាថា​ព្រះយេស៊ូវ និង​ពួកសាវក​របស់ទ្រង់ មុនពេល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​គែតសេម៉ានី បាន​ច្រៀង​ទំនុកតម្កើង​មួយ​ជាមួយគ្នា ( សូមមើល ម៉ាថាយ ២៦:៣០ ) ។ ហើយ​ទំនុកតម្កើង​បង្កើន​ការថ្វាយបង្គំ​របស់យើង​ក្នុង​អំឡុង​ការប្រជុំ​សាក្រាម៉ង់​សព្វថ្ងៃនេះ ។

ការបង្កើត​សៀវភៅ​ទំនុកតម្កើង​ថ្មី​ដែល​កំពុង​មាន​ជាបន្ត​បន្ទាប់​គឺ​គួរ​ឲ្យ​រំភើប​រីករាយ​ណាស់ ហើយ​យើង​អាច​ទន្ទឹង​រង់ចាំ​ទំនុកតម្កើង​ថ្មីៗ​ជាច្រើន​ទៀត​ពេល​ដែល​ដំណើរការ​នេះ​បន្ត​ទៅមុខ ។ ប៉ុន្តែ​ទំនុកតម្កើង​មិនមែន​ជាប្រភេទ​តែមួយគត់​នៃ​តន្ត្រី​ដែល​អាច​បំផុសគំនិត​យើង​នោះទេ ។ កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​តន្ត្រី​ពិសិដ្ឋ​របស់​សាសនាចក្រ មាន​តន្ត្រី​ផ្សេងៗគ្នា​ជាច្រើន​ដើម្បី​ទទួល​បាន​បទពិសោធន៍ ពី​តន្ត្រី​ច្រៀង​បែប​ប្រពៃណី​រហូត​ទៅដល់​តន្ត្រី​សហសម័យ ( អ្នក​មិន​ចាំបាច់​ធ្វើជា​ក្មេង​វ័យ​ជំទង់ ទើប​រីករាយ​ជាមួយ​នឹង​អាល់ប៊ុម​ចម្រៀង Strive to Be នោះទេ ! ) ។ នៅក្នុង​កម្មវិធី​ទាំងនេះ អ្នក​អាច​រកឃើញ​ការថតបទចម្រៀង​ដែល​វិជ្ជមាន បំផុស​គំនិត ដែល​ចម្រៀង​ជាច្រើន​មាន​នូវ​សន្លឹកតន្ត្រី​ដែល​អ្នក​អាច​លេងភ្លេង ឬ​ច្រៀង​ដោយ​ខ្លួនឯង​បាន ។

នេះគឺជា​គំនិត​មួយចំនួន​ដើម្បី​ជួយ​អ្នក​បញ្ចូល​តន្ត្រី​ដែល​បំផុស​គំនិត ទៅក្នុង​ការថ្វាយបង្គំ​របស់​អ្នក​នៅ​តាម​ផ្ទះ—ទោះបីជា​អ្នក​មិនមាន​ការបណ្តុះបណ្តាល​ខាងតន្ត្រី​ក៏ដោយ ៖

  • ស្តាប់​ការថត​របស់​ទំនុកតម្កើង និង​បទចម្រៀង​បំផុស​គំនិត​ផ្សេងទៀត​ពេញ​មួយ​សប្តាហ៍ ។ ទាំងនេះ​អាច​រកបាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​កម្មវិធី​តន្ត្រី​ពិសិដ្ឋ ឬ​នៅក្នុង​បណ្ណាល័យ​តន្ត្រី​នៅលើ​គេហទំព័រ​សាសនាចក្រ ។

  • ស្រាវជ្រាវ​ដំណើររឿង​នៃ​ទំនុកតម្កើង និង​ស្វែងយល់​ពីអ្វី​ដែល​បំផុស​គំនិត​ពួកគេ ។

  • ច្រៀង​ទំនុកតម្កើង និង​រៀន​ផ្នែក​ផ្សេងៗគ្នា​ដោយ​ប្រើ​ជម្រើស​សន្លឹក​តន្រ្តី​អន្តរកម្ម​នៅលើ​កម្មវិធី​តន្រ្តី​ពិសិដ្ឋ ឬ​នៅលើ​គេហទំព័រ​សាសនាចក្រ ។

  • ស្តាប់​ក្រុម​ចម្រៀង​រោង​ឧបោសថ ឬ​អាល់ប៊ុម Strive to Be នៅលើ​វេទិកា​ស្តាប់​ដែល​អ្នកចូលចិត្ត ( ដូចជា YouTube, Spotify, Apple Music, Pandora ) ។

  • រៀន​លេង​ទំនុកតម្កើង និង​បទចម្រៀង​ដែល​បំផុស​គំនិត​ផ្សេងទៀត​នៅលើ​ព្យាណូ ឬ​ហ្គីតា ដោយ​ប្រើ​សន្លឹក​តន្ត្រី ឬ​តន្ត្រី​ដែលមាន​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​នៅលើ​គេហទំព័រ​សាសនាចក្រ ។

  • សិក្សា និង​ជញ្ជឹងគិត​ពី​អត្ថបទ​ចម្រៀង និង​ទំនុកតម្កើង​ដែល​លើកស្ទួយ ។

  • ច្រៀង​តាម​អត្ថបទ​ចម្រៀង ខណៈពេល​ស្តាប់​ការសម្តែង​ដោយ​ក្រុម​ចម្រៀង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ ការសម្តែង​ទាំងឡាយ​អាច​រកបាន​នៅលើ​បណ្ដាញ​របស់​ក្រុមចម្រៀង​នៅលើ YouTube ។