2025
សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ
ខែ​មីនា ឆ្នាំ​២០២៥


« សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ » លីអាហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

ផែនទី​ពិភពលោក​ដែល​មាន​គូស​រង្វង់​ជុំវិញ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ
ទេសភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដោយ​មាន​ភ្នំភ្លើង​នៅ​ផ្ទៃ​ខាងក្រោយ

អ្នក​ប្រែចិត្តជឿ​ដំបូង​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​ធ្វើ​បុណ្យជ្រមុជទឹក​នៅ​ក្រៅ​ប្រទេស​មុនពេល​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ និង​ចែកចាយ​សេចក្តី​ជំនឿ​របស់ពួកគេ​ជាមួយ​អ្នកដទៃ ។ នៅពេល​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មកដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ក្នុង​ឆ្នាំ​១៩៨៦ មាន​ក្រុម​អ្នកប្រែចិត្តជឿ​ដែល​បានជួប​ប្រជុំ​គ្នា​ជា​រៀងរាល់​សប្តាហ៍​រួច​ទៅ​ហើយ ។ ស្តេក​ដំបូងគេ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ​នៅក្នុង​ប្រទេស​នេះ​បានឧទ្ទិសឆ្លង​នៅ​ឆ្នាំ​២០១៩ ។ សព្វថ្ងៃនេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​មាន ៖

  • សមាជិក​ចំនួន ១១៥,០០០ នាក់ ( ចំនួន​ប្រហាក់​ប្រហែល )

  • ស្តេក​ចំនួន​២៧ វួដ​និង​សាខា​ចំនួន​២៨៩ បេសកកម្ម​ចំនួន​៥

  • ព្រះវិហារ​បរិសុទ្ធ ១ ( គីនស្សាសា ) និង​បាន​ប្រកាស​ចំនួន ៣ ( លូបាំបាស៊ី, កាណាំងហ្គា និង​ប៊ូជី ម៉ាយី )

យុវជន​ម្នាក់​កំពុង​ញញឹម

មាន​អំណរគុណ​ចំពោះ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ

នៅពេល​ដែល ចន ឡាវាំបា មកពី លូបាំបាស៊ី កំពុង​បម្រើ​បេសកកម្ម នោះ​បងប្រុស​របស់គាត់​បាន​ទទួល​មរណភាព ។ គាត់​និយាយថា « វា​ពិបាក​បន្តិច​សម្រាប់​ខ្ញុំ​ក្នុង​ការទទួល​យក​រឿងនេះ ព្រោះ​គាត់​ជា​មនុស្ស​ដំបូងគេ​ក្នុង​គ្រួសារ​របស់ខ្ញុំ​ដែល​បាន​ទទួល​មរណភាព ។ ដោយ​មាន​ជំនួយ​ពី​ប្រធាន​បេសកកម្ម​របស់ខ្ញុំ និង​ព្រះគម្ពីរ ខ្ញុំ​អាច​ទទួល​យកវាបាន ហើយ​ចាប់តាំងពី​ថ្ងៃនោះមក បទពិសោធន៍​នេះ​បាន​នាំខ្ញុំ​មក​ជិត​ព្រះអង្គសង្រ្គោះ ។ ខ្ញុំ​ដឹងថា​នៅពេល​ដែល​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​សមាជិក​គ្រួសារ​របស់ខ្ញុំ​ទាំងអស់​ដែលបាន​ទទួល​មរណភាព​នឹង​រស់ឡើងវិញ​ម្តងទៀត » ។