2025
ការនៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់យើង
ខែ​មីនា ឆ្នាំ​២០២៥


« ការនៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់យើង » លីហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

ការប្រើប្រាស់​ទស្សនាវដ្តី​ទាំងឡាយ​របស់​សាសនាចក្រ

ការនៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់យើង

ស្ត្រី​ម្នាក់​កំពុង​ញញឹម​អង្គុយ​នៅលើ​ជញ្ជាំង​ថ្ម

អត្ថបទ​នៅក្នុង​ទស្សនាវដ្តី​សាសនាចក្រ​ខែ​នេះ​អាច​ជួយ​អ្នក​ពេល​ដែល​អ្នក​ខិតខំ​ដើម្បី « នៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ » ដែល​អ្នក​បាន​ធ្វើ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១៣ ) ។

ការរៀន​ពី​ច្បាប់​នេះ

ឮ​សំឡេង​នៃ​ស្ថានសួគ៌

នៅលើ ទំព័រ ២ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ រំឭក​យើងថា សំឡេង​រំខាន​នៃ​លោកិយ​អាច​រំខានយើង​ពី​សំឡេង​នៃ​ព្រះវិញ្ញាណ​បាន ។ តើ​មាន​ការរំខាន​អ្វីខ្លះនៅក្នុង​ជីវិត​របស់​អ្នក​ដែល​ធ្វើឲ្យ​ពិបាក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ព្រះ ? អ្នក​អាច​ដាក់​គោលដៅ​នៅ​ខែនេះ​ដើម្បី​កាត់បន្ថយ​ការរំខាន​ទាំងនេះ ដូចជា​ការចំណាយ​ពេល​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ការធ្វើការ​ផ្អាក​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

ជួយ​អ្នកដទៃ​ទទួល​បាន​ពរ​របស់ព្រះ

អត្ថបទ​នៅលើ ទំព័រ ១៨ ពិភាក្សា​អំពីរបៀប​ដែល​សមាជិក​សាសនាចក្រ​អាច​ស្វែងរក​អំណរ និង​ភាព​មាន​ចំណែក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ដោយ​មិន​គិតពី​ស្ថានភាព​អាពាហ៍ពិពាហ៍​ឡើយ ។ តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​ដើម្បី​ជួយ​ពួកបរិសុទ្ធ​ជាមិត្ត​របស់​អ្នក​យល់ និង​ទទួល​បានពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​បុត្រាបុត្រី​របស់ទ្រង់​ទាំងអស់ ដែល​រក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ?

ទទួល និង​ស្គាល់​វិវរណៈ

សូម​អាន​អត្ថបទ​នៅលើ ទំព័រ ៤៤ ដោយ​អែលឌើរ គ្រីស្តូហ្វី ជី ជីរ៉ត-ខារៀល-នៃ​ពួក​ចិត​សិប​នាក់ ដើម្បី​ស្វែងរក​គំនិត​ចំនួន​ប្រាំ សម្រាប់​ការទទួល និង​ស្គាល់​វិវរណៈ ។ តើ​ផ្នែក​ណា​នៃ​ជីវិត​របស់​អ្នក​ដែល​អ្នក​ត្រូវការ​ការណែនាំ​ដ៏​ទេវភាព ? សូម​ពិចារណា​អនុវត្ត​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ​អែលឌើរ ជីរ៉ត-ខារៀល ពេល​អ្នក​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះ​នៅ​ខែនេះ ។