2025
ការស្តារ​ឡើងវិញ​នៃ​ពិធី​សាក្រាម៉ង់
ខែ​មីនា ឆ្នាំ​២០២៥


« ការស្តារ​ឡើងវិញ​នៃ​ពិធី​សាក្រាម៉ង់ » លីអាហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

ចូរ​មក​តាម​ខ្ញុំ

គោលលទ្ធិ និង​សេចក្តីសញ្ញា ២០; ២៧

ការស្តារ​ឡើងវិញ​នៃ​ពិធី​សាក្រាម៉ង់

ពិធី​សាក្រាម៉ង់​ត្រូវបាន​ចែក​នៅ​ឯ​ការរៀបចំ​នៃ​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ

នៅពេល​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ឆ្នាំ​១៨៣០ ព្រះអម្ចាស់​បាន​ស្ដារ​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៃ​ពិធី​សាក្រាម៉ង់​នេះ​ឡើងវិញ ។ ទ្រង់​បាន​បញ្ជា​ប្រជារាស្រ្ត​របស់​ទ្រង់​ឲ្យ « ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំង​បាយជូរ ដោយ​នូវ​ការចងចាំ​ពី​ព្រះ​អម្ចាស់​យេស៊ូវ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៥ ) ។

បន្ទាត់​ពេលវេលា​នេះ​បង្ហាញ​ពីរបៀប​ដែល​ពិធី​សាក្រាម៉ង់​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​សម័យ​ផ្សេងៗគ្នា ។ ទោះបីជា​មនុស្ស និង​ទីកន្លែង​ផ្លាស់ប្តូរ​ក៏ដោយ ក៏​ពិធី​ស្រាក្រាម៉ង់​នៅ​គ្រប់​សម័យកាល​ជួយ​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច ហើយ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង​ពួកគេ​ជាដរាប​ដែរ ។

ព្រះគម្ពីរ​សញ្ញា​ថ្មី

ព្រះគម្ពីរ​មរមន

គោលលទ្ធិ និង​សេចក្តីសញ្ញា

ជំនាន់​របស់​យើង

នៅពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​យាងមក​ម្តងទៀត

នរណា

ព្រះយេស៊ូវគ្រីស្ទ និង​សិស្ស​របស់​ទ្រង់​នៅទីក្រុង​យេរូសាឡិម

ព្រះយេស៊ូវគ្រីស្ទ និង​ពួក​សាសន៍​នីហ្វៃ

យ៉ូសែប ស្មីធ និង​សមាជិក​ដំបូង​នៃ​សាសនាចក្រ​ដែលបាន​ស្តារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅជុំវិញ​ពិភពលោក

ព្រះយេស៊ូវគ្រីស្ទ និង « អស់​អ្នកណា​ដែល​ព្រះវរបិតា [ របស់​ទ្រង់ ] បាន​ប្រទាន​ដល់ [ ទ្រង់ ] ចេញពី​លោកិយ​ផង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៤ )

អ្វី

នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​នៅក្នុង​ការនឹក​ចងចាំ​ដល់​ព្រះកាយ និង​លោហិត​របស់​ព្រះយេស៊ូវ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ម៉ាកុស ១៤:២២–២៤; លូកា ២២:១៧–២០ )

នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ នៅក្នុង​ការនឹក​ចងចាំ​ដល់​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះយេស៊ូវ ( សូមមើល នីហ្វៃ​ទី៣ ១៨ )

នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​ត្រូវ​បាន​ប្រសិទ្ធពរ​ដោយ​ការអធិស្ឋាន​ជាក់លាក់​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧, ៧៩

ជាធម្មតា​នំបុ័ង និង​ទឹក​ត្រូវបាន​ប្រសិទ្ធពរ​ដោយ​ការអធិស្ឋាន​ជាក់លាក់​ដែល​​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧, ៧៩

ការជួបជុំ​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ទ្រង់ « នឹង​សោយ​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ជាមួយ​នឹង [ យើង ] នៅ​លើ​ផែនដី » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:៥ )

ពេលណា

បាន​ចាប់ផ្តើម​នៅ​ប្រហែល គ.ស ៣៣ នៅ​យប់​មុនពេល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​គេ​ឆ្កាង

បាន​ចាប់ផ្តើម​នៅ​ប្រហែល គ.ស ៣៣ បន្ទាប់ពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

បានចាប់ផ្តើម​នៅពេល​ដែល​សាសនាចក្រ​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​១៨៣០

ជារៀង​រាល់​សប្តាហ៍​នៅក្នុង​ការប្រជុំ​ពិធី​សាក្រាម៉ង់

នៅពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​យាងមក​ដល់​ផែនដី​ម្តងទៀត

ទីកន្លែង

នៅក្នុង « បន្ទប់​មួយ​ធំ​ខាង​លើ » នៃ​ផ្ទះ​មួយ​នៅក្នុង​ទីក្រុង​យេរូសាឡិម ( ម៉ាកុស ១៤:១៥ )

នៅលើ « ដែនដី​បរិបូរណ៍ » ( នីហ្វៃ​ទី៣ ១១:១ )

នៅក្នុង​ផ្ទះ​របស់​វិតមើរ នៅភូមិ​ហ្វាយែត ទីក្រុង​ញូវយ៉ក ស.រ.អា.

នៅក្នុង​សាលា​ប្រជុំ​ទាំងឡាយ​ជុំវិញ​ពិភពលោក

« នៅលើ​ផែនដី » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:៥ )

ហេតុអ្វី

ដើម្បី​ផ្តល់​ឲ្យ​មនុស្ស​នូវ​ឱកាស​ដើម្បី​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី « រំឭក​សេចក្ដី​សញ្ញា​របស់​ពួកគេ ដើម្បី​លើក​ដាក់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មកលើ​ខ្លួនគេ ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរព​តាម​ព្រះបទញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ។

ជញ្ជឹងគិត

តើ​ការដឹង​ពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់​ពង្រឹង​ទំនាក់ទំនង​របស់អ្នក​ជាមួយនឹង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

កំណត់​ចំណាំ

  1. ព្រះយេស៊ូវគ្រីស្ទ​បាន​តាំង​ពិធី​សាក្រាម៉ង់​នេះ​ឡើង​ក្នុង​ចំណោម​សិស្ស​របស់ទ្រង់ នៅទីក្រុង​យេរូសាឡិម​ក្នុង​អំឡុងពេល​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ប្រចាំឆ្នាំ ដែល​រួមបញ្ចូល​ទាំង​អាហារ​ដែល​ជា​និមិត្តរូប ដោយ​មាន​នូវ​នំបុ័ង ដើម្បី​ចងចាំថា​ព្រះ​បាន​ជួយ​សង្រ្គោះ​ប្រជាជន​អ៊ីស្រាអែល​ចេញពី​អេស៊ីព្ទ ( សូមមើល ម៉ាកុស ១៤:១២ សូមមើល​ផងដែរ និក្ខមនំ ១២:១៧ ) ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​សួរថា « តើ​យើង​មើលឃើញ [ ពិធី​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍​របស់យើង ] ជា​បុណ្យ​រំលង របស់យើង ក្នុង​ការចងចាំ​អំពី​សុវត្ថិភាព និង​ការជួយសង្រ្គោះ និង​ការប្រោសលោះ របស់​យើង ដែរ​ឬ​ទេ ? … វា​គួរ​តែ​ជា​ពេល​ដ៏​មាន​អានុភាព គារវភាព និង​ការជញ្ជឹងគិត » (« This Do in Remembrance of Me » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ទំព័រ​៦៨ ) ។

  2. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ២៩.២.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។