« ចំណាប់អារម្មណ៍ខាងវិញ្ញាណអំពីការបង្កបង្កើត » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
ការបង្ហាញអំពីសេចក្តីជំនឿ
ចំណាប់អារម្មណ៍ខាងវិញ្ញាណអំពីការបង្កបង្កើត
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានអត្ថន័យកាន់តែជ្រាលជ្រៅសម្រាប់ខ្ញុំ នៅពេលខ្ញុំបានឆ្លាក់រឿងរបស់អ័ប្រាហាំ និងអ៊ីសាក ។
រូបថតដោយ គ្រីស្ទីណា ស្ម៊ីធ
គំនូរ និងការឆ្លាក់គឺជាវិធីមួយដែលខ្ញុំបង្ហាញអំណរគុណចំពោះភាពស្រស់ស្អាតនៃផែនដីនេះ ។ សម្រាប់ខ្ញុំ សិល្បៈចាប់ផ្ដើមជាមួយនឹងចំណាប់អារម្មណ៍ខាងវិញ្ញាណអំពីការបង្កបង្កើត ។
« The Covenant Child [ បុត្រក្នុងសេចក្ដីសញ្ញា ] »
ពេលមិត្តម្នាក់បានចូលនិវត្ដន៍ ហើយត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរទីលំនៅ ខ្ញុំបានធ្វើវត្ថុសិល្បៈមួយសម្រាប់គាត់ដែលហៅថា The Covenant Child [ បុត្រក្នុងសេចក្ដីសញ្ញា ] ។ វាគឺជារូបចម្លាក់មួយនៃអ័ប្រាហាំបីទារកអ៊ីសាក ។ តាំងពីពេលនោះមក ខ្ញុំបានធ្វើរូបចម្លាក់ជាបន្តបន្ទាប់ផ្សេងទៀតដែលបង្ហាញពីអ័ប្រាហាំ និងអ៊ីសាក ។ វាជាចំណូលចិត្តរបស់ខ្ញុំ និងជាវត្ថុសិល្បៈដ៏សំខាន់បំផុតមួយចំនួនរបស់ខ្ញុំ ។
ចម្លាក់របស់ ស្តេហ្វាន ស៊ីបល ដែលបង្ហាញពីអ័ប្រាហាំ និងអ៊ីសាក គឺជារូបចម្លាក់ដែលគាត់ចូលចិត្ត ។ រូបចម្លាក់ទាំងនោះរំឭកគាត់ពីសេចក្ដីស្រឡាញ់របស់ឪពុកចំពោះកូនប្រុសតែម្នាក់គត់របស់គាត់ ។ នៅខាងស្តាំបង្អស់គឺរូបចម្លាក់របស់គាត់ដែលហៅថា The Covenant Child [ បុត្រក្នុងសេចក្ដីសញ្ញា ] ។
រូបចម្លាក់ដែលមានអំណាចបំផុតចំពោះខ្ញុំគឺអ័ប្រាហាំបានណែនាំកូនប្រុសរបស់លោកចេញពីការបង្រៀនក្នុងរមូរក្រាំង ។ អ័ប្រាហាំកំពុងខ្ញាំភ្លៅរបស់លោក ហើយសម្លឹងមើលទៅលើ ដោយទឹកមុខដ៏ឈឺចាប់ ដែលទទួលចំណាប់អារម្មណ៍ពីព្រះអម្ចាស់ថា លោកត្រូវតែបូជាកូនប្រុសតែមួយរបស់លោក ។ អ៊ីសាកកំពុងឱបអ័ប្រាហាំ ប៉ុន្តែមិនអាចយល់ពីមូលហេតុដែលឪពុករបស់គាត់មិនឆ្លើយតបនឹងគាត់នោះទេ ។
នៅក្នុងរូបចម្លាក់ឆ្លាក់ដោយបងប្រុស ស៊ីបល ហៅថា Take Thy Son, Thine Only Son [ ចូរយកកូនឯង ដែលជាកូនតែមួយនោះទៅ ] អ័ប្រាហាំទទួលចំណាប់អារម្មណ៍ពីព្រះអម្ចាស់ថា លោកត្រូវតែបូជាអ៊ីសាក ជាកូនប្រុសរបស់លោក ។
ចម្លាក់មួយទៀតដែលកំពុងរចនាឡើងបង្ហាញថា ពួកគាត់ទាំងពីរនាក់កំពុងសាងសង់អាសនាមួយ ។ អ៊ីសាកសួរថា តើរបស់ដែលត្រូវបូជានោះនៅទីណា ហើយអ័ប្រាហាំឆ្លើយថា ព្រះអម្ចាស់នឹងប្រទានឲ្យ ។ នៅក្នុងចម្លាក់មុន ទេវតាបានប្រទានដល់អ័ប្រាហាំនូវចៀមឈ្មោលមួយដែលមានស្នែងនៅនឹងព្រៃ ហើយបានប្រាប់ថា លោកមិនចាំបាច់បូជាកូនប្រុសរបស់លោកឡើយ ។ អ័ប្រាហាំកំពុងឱបអ៊ីសាក ដោយឱបគាត់យ៉ាងណែន ។ ( សូមមើល លោកុប្បត្តិ ២២:១–១៣ ) ។
អ័ប្រាហាំឱបអ៊ីសាកនៅក្នុងរូបចម្លាក់នេះ ដែលឆ្លាក់ដោយបងប្រុស ស៊ីបល ហៅថា After the Test [ ក្រោយការសាកល្បង ] ។
អ្វីដែលមានតម្លៃយ៉ាងខ្លាំងចំពោះរឿងនេះ គឺថាវាជាប្រភេទ ឬជានិមិត្តសញ្ញានៃការបូជារបស់ព្រះរាជបុត្រានៃព្រះ ។ ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ដែលស្រឡាញ់ព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ក៏ជ្រើសរើសយកការបូជាទ្រង់ដែរ ប៉ុន្តែមិនបានទុកព្រះជន្មឲ្យទ្រង់ទេនៅគ្រាចុងក្រោយ ។ ក្នុងពាក្យសម្ដីរបស់អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « មិត្តរបស់អ័ប្រាហាំនិងអ៊ីសាកនេះ ពុំមានចៀមឈ្មោលមួយដែលមានស្នែងនៅនឹងព្រៃមកស្លាប់ជំនួសទ្រង់នោះទេ » ( « O, Divine Redeemer » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ៨ ) ។
ផ្ទុយទៅវិញ ព្រះវរបិតាបានអនុញ្ញាតឲ្យព្រះរាជបុត្រាដ៏ជម្រើសរបស់ទ្រង់ ( សូមមើល ម៉ូសេ ៤:២ ) ធ្វើដង្វាយធួនជំនួសយើង ដើម្បីឲ្យយើងទាំងអស់គ្នាអាចត្រឡប់មកផ្ទះវិញរស់នៅជាមួយទ្រង់ទាំងទ្វេម្ដងទៀត ប្រសិនបើយើងប្រាថ្នាដូច្នោះ ហើយរស់នៅដោយស័ក្ដិសមនឹងពរជ័យនោះ ( សូមមើល យ៉ូហាន ៣:១៦–១៧ ) ។
បទពិសោធន៍របស់ខ្ញុំប្រាប់ខ្ញុំថា ព្រះចូលរួមក្នុងជីវិតរបស់យើង ។ យើងមកទីនេះ ដើម្បីយើង « អាចមានសេចក្ដីអំណរ » ( នីហ្វៃទី២ ២:២៥ ) ប៉ុន្តែយើងទទួលបានបទពិសោធន៍ពីអ្វីដែលយើងរងទុក្ខ ។ ដូចជារឿងល្អកើតឡើង ទោះជាយ៉ាងណាក៏មាន « ការផ្ទុយចំពោះរឿងសព្វសារពើ » ( នីហ្វៃទី២ ២:១១ ) ។ ទោះជាយ៉ាងណា ព្រះគង់នៅទីនោះសម្រាប់យើង ហើយយើងអាចយកឈ្នះនូវអ្វីក៏ដោយដែលយើងត្រូវតែយកឈ្នះ មិនថាមានអ្វីកើតឡើងចំពោះយើងនោះទេ ។ យើងនឹងឃើញថា យើងអាចឆ្លងកាត់ការសាកល្បងរបស់យើងដោយជោគជ័យបាន នៅពេលយើងបន្តព្យាយាមស្រឡាញ់ បម្រើ និងក្លាយជាមនុស្សកាន់តែសប្បុរស— ដូចជាព្រះអង្គសង្រ្គោះរបស់យើង ។
ខ្ញុំមានអំណរគុណចំពោះដំណឹងល្អ គ្រួសារខ្ញុំ និងមនុស្សដ៏ស្រស់ស្អាតទាំងអស់នៅក្នុងសាសនាចក្រ ។ មិនថាភរិយារបស់ខ្ញុំ ខាតលីន និងខ្ញុំបានទៅបម្រើបេសកកម្មនៅកន្លែងណាទេ នៅទូទាំងពិភពលោក យើងបានឃើញពួកបរិសុទ្ធដែលស្រឡាញ់គ្នាទៅវិញទៅមក ហើយបម្រើ ផ្ដល់ពរជ័យ និងលះបង់សម្រាប់គ្នាទៅវិញទៅមក ។ ព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយយើងជាបុត្ររបស់ទ្រង់ ។ គ្មានអ្វីសំខាន់ជាងការស្មោះត្រង់នឹងទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ ដែលស្មោះត្រង់នឹងយើងជាខ្លាំងនោះទេ ។
មិនថាបងប្រុស ស៊ីបល និងភរិយាគាត់ ខាតលីន បានបម្រើបេសកកម្មនៅកន្លែងណាទេ នៅទូទាំងពិភពលោក ពួកគាត់បានឃើញពួកបរិសុទ្ធថ្ងៃចុងក្រោយ « ដែលស្រឡាញ់គ្នាទៅវិញទៅមក ហើយបម្រើ ផ្ដល់ពរជ័យ និងលះបង់សម្រាប់គ្នាទៅវិញទៅមក » ។