« រដ្ឋធានីរ៉ៃក្យាវិក ប្រទេសអ៊ីស្លង់ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
សាសនាចក្រមាននៅទីនេះ
រដ្ឋធានីរ៉ៃក្យាវិក ប្រទេសអ៊ីស្លង់
ពួកអ្នកផ្សព្វផ្សាយសាសនាដំបូងមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានមកដល់ប្រទេសអ៊ីស្លង់នៅឆ្នាំ ១៨៥១ ។ នៅក្នុងសតវត្សរ៍ទី ២០ សមាជិកជាច្រើនបានធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត ។ ទោះជាយ៉ាងណា សព្វថ្ងៃនេះសមាជិកសាសនាចក្រនៅប្រទេសអ៊ីស្លង់បានមកពីប្រទេសផ្សេងៗ ហើយជនជាតិដើមអ៊ីស្លង់ជាច្រើនបានត្រឡប់មកផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទវិញ ហើយជួយអ្នកប្រែចិត្តថ្មីៗឲ្យដឹកនាំសាសនាចក្រ ។ ទោះបីជាមានចំនួនតិចក៏ដោយ ក៏ពួកគេជាសហគមន៍ដែលរួបរួមគ្នាណាស់ ។ សាសនាចក្រនៅប្រទេសអ៊ីស្លង់មាន ៖
-
សមាជិកចំនួន ៣៨០ នាក់ ( ចំនួនប្រហាក់ប្រហែល )
-
សាខាចំនួន ៤ ( រួមទាំងសាខាមួយជាភាសាអេស្ប៉ាញ )
-
មជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារចំនួន ១
សហគមន៍នៃពួកបរិសុទ្ធ
សមាជិកនៅប្រទេសអ៊ីស្លង់ពឹងផ្អែកលើគ្នាទៅវិញទៅមក ។ នៅពេលស្វាមីរបស់ បេតធីណា ហ្គូដណាសុន បានស្លាប់ គាត់បានរកឃើញការលួងលោមចិត្តនៅក្នុងគ្រួសារនៃពួកបរិសុទ្ធដែលនៅជុំវិញនាង ៖ « សមាជិកសាសនាចក្រតែងតែនៅជុំវិញខ្ញុំ និងជាមួយខ្ញុំ ។ ខ្ញុំដឹងក្នុងចិត្តថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទត្រាស់ដឹងអ្វីៗគ្រប់យ៉ាងដែលកំពុងកើតឡើងនៅជុំវិញយើង ។ ទ្រង់ទាំងទ្វេស្គាល់ឈ្មោះយើង » ។