2024
យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្យាការី​នៅរស់​របស់​យើង
ខែ កញ្ញា ឆ្នាំ ២០២៤


« យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្យាការី​នៅរស់​របស់​យើង » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

យើង​ថ្លែង​ទីបន្ទាល់ អំពី​ព្យាការី​នៅរស់​របស់​យើង

យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី ។

រូបថត​ប្រធាន រ័សុល អិម ណិលសុន ញញឹម

ខ្ញុំ​ដឹង​ថា​ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​នៃ​ព្រះ ហើយ​ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក ។ សេចក្ដី​ស្រឡាញ់​របស់​ប្រធាន ណិលសុន ចំពោះ​យើង​គឺ​ជា​ការបើក​សម្ដែង​មួយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ខ្ញុំ​ស្រឡាញ់​ប្រធាន ណិលសុន ។ ការសន្យា​ដែល​លោក​ប្រកាស​គឺ​មកពី​ព្រះ ។

ចាស្ទីន ហ៊ីនូថាន ប្រទេស​ហ្វីលីពីន

រ៉ាយអិន ហូម

ប្រធាន ណិលសុន បង្រៀន​ខ្ញុំ​ថា អ្វី​ដែល​សំខាន់​បំផុត​នៅ​ថ្ងៃ​នេះ​គឺ​ត្រូវ​ជ្រើសរើស​ព្រះគ្រីស្ទ​ដោយ​ស្រឡាញ់ និង​គោរព​សេចក្ដី​សញ្ញា​ទាំងឡាយ ។

រ៉ាយអិន ហូម ប្រទេស​នូវែលសេឡង់

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្យាការី រ័សុល អិម ណិលសុន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា លោក​គឺ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ដឹកនាំ និង​ពង្រឹង​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ បើ​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​លោក នោះ​អ្វីៗ​ទាំង​អស់​នឹង​ល្អ ។

ណិលសុន អាល់មីដា ប្រទេស​កាប់វែរ

ប្រិនដា បយលេ

សូម​អរគុណ ប្រធាន ណិលសុន អស់ពី​ដួងចិត្ត​របស់​យើង ចំពោះ​ការផ្តល់​ពាក្យ​នៃ​ប្រាជ្ញា​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ សូម​ព្រះ​ប្រទានពរ​ដល់​លោក ប្រធាន ណិលសុន ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង !

ប្រិនដា បយលេ ប្រទេស​ស្កុតឡេន

ថោង ពុទ្ធារី

សូម​អរគុណ ប្រធាន ណិលសុន ចំពោះ​ការបង្រៀន​ដ៏​បំផុស​គំនិត និង​ការលើក​ទឹកចិត្ត​របស់​លោក ។ ពួកយើង​ស្រឡាញ់​លោក ។

ថោង ពុទ្ធារី ប្រទេស​កម្ពុជា

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ការយល់ដឹង​ដែល​ប្រធាន ណិលសុន ផ្តល់ឲ្យ​ក្នុង​នាម​ជា​ព្យាការី ។ សុន្ទរកថា​របស់​លោក​អំពី​ព្រះវិហារ​បរិសុទ្ធ​បាន​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ការទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ខ្ញុំ ការប្រជុំ​ធម្មនិដ្ឋាន​របស់​លោក​សម្រាប់​យុវមជ្ឈិមវ័យ​បាន​រំឭក​ខ្ញុំ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ចម្បង​របស់​ខ្ញុំ ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ហើយ​ការជំរុញ​របស់​លោក​សម្រាប់​ការប្រមូល​ផ្តុំ​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ គឺ​ជា​ប្រធានបទ​ដ៏​ខ្ជាប់ខ្ជួន​មួយ​ក្នុង​គ្រួសារ និង​សហគមន៍​វួដ​របស់​ខ្ញុំ ។ សំខាន់​បំផុត លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

ហ្គ្រេស ប៊ឺត សហរដ្ឋ​អាមេរិក

អាណា ម៉ុនតូយ៉ា

ខ្ញុំ​បាន​ពិចារណា​យ៉ាង​ជ្រាលជ្រៅ​អំពី​ការបង្រៀន​របស់​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង រ័សុល អិម ណិលសុន ។ ការបង្រៀន​របស់​លោក​បាន​បំផុស​គំនិត​ដល់​ជីវិត​ខ្ញុំ ។ ពាក្យ​សម្ដី​ដ៏​ព្យាករណ៍​របស់​លោក​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ឆ្ពោះ​ទៅ​មុខ ហើយ​រស់​នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញលេញ​នៅ​ក្នុង​ពិភពលោក​ដ៏​ចលាចល និង​ពោរពេញ​ដោយ​ជម្លោះ​នេះ ។ ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​ខ្លាំង​ណាស់​ដែល​ដឹង​ថា យើង​មាន​ព្យាការី​នៅ​ជំនាន់​របស់​យើង ដែល​ដាស់តឿន​យើង​ឲ្យ​មាន​វិញ្ញាណ​នៃ​សេចក្ដី​សុខសាន្ត ដើម្បី​ចៀសវាង​ពី​ការឈ្លោះ​ប្រកែក​ជាមួយ​មិត្តភក្តិ​របស់​យើង ។ ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការបង្រៀន​ដ៏​អស្ចារ្យ​របស់​លោក ។

អាណា ម៉ុនតូយ៉ា ប្រទេស​ហុងឌូរ៉ាស

ដេវីដ ជី ហ្វឺណានដេស

ខ្ញុំ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​ថា ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​របស់​ព្រះ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ខ្ញុំ​មាន​ឯកសិទ្ធិ​ក្នុង​ការធ្វើ​ជា​សាក្សី​ដែល​ឃើញ​យ៉ាង​ច្បាស់​ពី​ភាពរាបសា​របស់​លោក ភាពសាមញ្ញ​របស់​លោក និង​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​មនុស្ស​ទូទៅ ។ ជាការពិត លោក​គឺជា​បុរស​ដ៏​ជម្រើស ដើម្បី​ដឹកនាំ​នគរ​របស់​ព្រះ​នៅលើ​ផែនដី​ក្នុង​គ្រា​ដ៏​ពិសេស​នេះ ។ ខ្ញុំ​បាន​ស្តាប់ ហើយ​ធ្វើ​តាម​ដំបូន្មាន​របស់​លោក​ដែល​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​រស់នៅ​ដោយ​សុចរិត និង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់ ។ ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ធំធេង​ចំពោះ​ប្រធាន ណិលសុន ហើយ​ខ្ញុំ​ដឹង​ពី​ការរួម​ចំណែក​ដ៏​អស្ចារ្យ​របស់​លោក​ចំពោះ​ការរីក​លូតលាស់​នៃ​នគរ​ព្រះ និង​ការប្រមូល​ផ្តុំ​អ៊ីស្រាអែល តាមរយៈ​ការបំផុស​គំនិត​របស់​លោក និង​ការប្រកាស​របស់​លោក​សម្រាប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ។

ដេវីដ ជី ហ្វឺណានដេស ប្រទេស​ប្រេស៊ីល

សល អាលហ្វ្រេដូ រ៉ូហាស ដេ លេអន

នៅ​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ព្យាការី​បាន​មាន​ប្រសាសន៍​ជា​ភាសា​អេស្ប៉ាញ ហើយ​បាន​ប្រាប់​យើង​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ខ្លាំង​ចំពោះ​ការខិតខំ​របស់​ព្យាការី​ក្នុង​ការរៀន​ភាសា​របស់​យើង ។ ខ្ញុំ​ដឹង​ថា តាមរយៈ​ព្យាការី​ដែល​នៅរស់ ព្រះ​ទ្រង់​លើក​ទឹក​ចិត្ត ណែនាំ ការពារ ដឹកនាំ និង​ប្រទាន​ពរ​ដល់​យើង ។

សល អាលហ្វ្រេដូ រ៉ូហាស ដេ លេអន ប្រទេស​ក្វាតេម៉ាឡា