« ការស្វែងរកភាពធូរស្បើយនៅក្នុងព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
សូមស្វាគមន៍មកកាន់ច្បាប់នេះ
ការស្វែងរកភាពធូរស្បើយនៅក្នុងព្រះយេស៊ូវគ្រីស្ទ
នៅខែនេះនៅក្នុងការសិក្សា ចូរមកតាមខ្ញុំ របស់យើង យើងអានអំពីបទពិសោធន៍ដ៏ពិសេសមួយ ៖ ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ យាងទៅជួបពួកសាសន៍នីហ្វៃនៅទ្វីបអាមេរិក « មករកយើងចុះ ដើម្បីអ្នករាល់គ្នាអាចលូកដៃមកឯចំហៀងយើង និងដើម្បីអ្នករាល់គ្នាអាចស្ទាបនូវស្នាមដែកគោលនៅត្រង់ដៃ និងជើងយើង ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថា យើងគឺជាព្រះនៃសាសន៍អ៊ីស្រាអែល និងជាព្រះនៃផែនដីទាំងមូល ហើយត្រូវគេធ្វើគតជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក » ( នីហ្វៃទី៣ ១១:១៤ ) ។
ដូចដែលទ្រង់បានធ្វើជាមួយពួកសាសន៍នីហ្វៃ នោះព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងម្នាក់ៗឲ្យមក ហើយដកពិសោធន៍ដោយផ្ទាល់ខ្លួនជាមួយទ្រង់ ហើយអភិវឌ្ឍទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយទ្រង់ ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ ដែលទ្រង់ស្រឡាញ់យើងតាមរបៀបនេះ ហើយប្រាថ្នាចង់នៅជាមួយយើង ។ ដោយសារទ្រង់ យើងមិនដែលនៅតែម្នាក់ឯងទេ ។ នៅក្នុងអត្ថបទរបស់ខ្ញុំ ខ្ញុំចែកចាយថា « យើងត្រូវធ្វើជាដៃគូជាមួយព្រះអម្ចាស់តាមរបៀបដ៏មានឥទ្ធិពលមួយ តាមរយៈសេចក្ដីសញ្ញារបស់យើង » ( ទំព័រ ៤៤ ) ។ នៅពេលយើងមករកទ្រង់តាមរយៈជម្រើសប្រចាំថ្ងៃរបស់យើងដើម្បីកាន់តាមសេចក្ដីសញ្ញាដ៏ពិសិដ្ឋ នោះយើងស្ថាបនាទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ ដែលនឹងនាំសេចក្ដីស្រឡាញ់របស់ទ្រង់ និងភាពធូរស្បើយដល់ជីវិតរបស់យើង និងជីវិតគ្រួសាររបស់យើង ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ពន្យល់ថា ការពាក់សម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធបន្ទាប់ពីយើងទទួលអំណោយទានពិសិដ្ឋ រំឭកយើងអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងអត្ថបទរបស់លោក « សម្លៀកបំពាក់ពិសិដ្ឋនៃបព្វជិតភាពបរិសុទ្ធ » ( ទំព័រ ៤ ) ។ លោកចែកចាយពីការសន្យារបស់គណៈប្រធានទីមួយថា ការរក្សាសេចក្ដីសញ្ញា និងការពាក់សម្លៀកបំពាក់ពិសិដ្ឋរបស់យើងនឹងផ្តល់ឲ្យយើងនូវការចូលទៅកាន់អំណាចរបស់ព្រះអង្គសង្គ្រោះ និងការការពាររបស់ទ្រង់កាន់តែច្រើនឡើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើងស្រឡាញ់បងប្អូន ហើយថាព្រះយេស៊ូវគ្រីស្ទបានយាងមកសម្រាប់គោលបំណងនេះ ៖ ដើម្បីនាំមកនូវភាពធូរស្បើយដែលយើងស្វែងរកនោះឯង ។ ព្រះយេស៊ូវគ្រីស្ទជាភាពធូរស្បើយ ។
ដោយក្ដីស្មោះស្ម័គ្រ
គ្រីស្ទីន អិម យី
ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ
« កាលខ្ញុំកំពុងតែនៅក្នុងលោកីយ៍នៅឡើយនោះខ្ញុំជាពន្លឺនៃលោកីយ៍ ។
« លុះ [ ព្រះយេស៊ូវ ] មានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយទ្រង់ក៏ស្តោះដាក់នៅដីហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ
« រួចមានព្រះបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ ។ … ដូច្នេះគាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងមើលឃើញ » ។
យ៉ូហាន ៩:៥–៧
He Anointed the Eyes of the Blind Man [ ទ្រង់លាបភ្នែកនៃមនុស្សខ្វាក់នោះ ] ដោយ វ៉លធើរ រ៉េន