ចំគោលដៅ
តើយើងដឹងអ្វីខ្លះអំពីរេបិកា ដែលជាភរិយារបស់អ៊ីសាក ?
Rebekah at the Well ( រេបិកានៅឯអណ្ដូងទឹក ) ដោយ ម៉ៃឃើល ឌីអាស
នេះគឺជារឿងមួយចំនួនដែលយើងដឹងអំពីរេបិកា ៖
នាងមានគុណធម៌ និងស្រស់ស្អាត ។ សូមមើល លោកុប្បត្តិ ២៤:១៦ ។
នាងមានចិត្តសប្បុរស និងឧស្សាហ៍ ។ អ្នកបម្រើរបស់អ័ប្រាហាំ បានធ្វើដំណើរឆ្ងាយ ដើម្បីស្វែងរកនរណាម្នាក់សម្រាប់កូនប្រុសរបស់អ័ប្រាហាំ គឺអ៊ីសាក ដើម្បីរៀបការនៅក្នុងសេចក្តីសញ្ញា ។ គាត់បានឈប់នៅឯអណ្តូងមួយ ហើយបានអធិស្ឋានថា ស្ត្រីដែលនឹងមកដងទឹកឲ្យគាត់ និងសត្វអូដ្ឋទាំង១០របស់គាត់ នឹងជាមនុស្សដែលព្រះបានចាត់មកដើម្បីរៀបការជាមួយអ៊ីសាក ។ រេបិកាបានធ្វើដូច្នេះ ។ ( សូមមើល លោកុប្បត្តិ ២៤:១–២៨ ) ។
នាងមានសេចក្តីជំនឿខ្លាំង ។ នៅពេលដែលនាងត្រូវបានសួរនៅថ្ងៃបន្ទាប់ថា តើនាងនឹងត្រឡប់ទៅជាមួយអ្នកបម្រើរបស់អ័ប្រាហាំដែរទេ រេបិកាបាននិយាយថានាងនឹងទៅជាមួយគាត់ ។ នាងមានសេចក្តីជំនឿនៅលើព្រះអម្ចាស់ ដែលបានដឹកនាំគាត់ ។ ( សូមមើល លោកុប្បត្តិ ២៤:៥០–៥៨ ) ។ ជាង២០ឆ្នាំនៃការគ្មានកូន នាងក៏បានរក្សាសេចក្តីសង្ឃឹមនៅក្នុងសេចក្តីសញ្ញារបស់នាងផងដែរ ( សូមមើល លោកុប្បត្តិ ២៥:២០, ២៦ ) ។
នាងបានទទួលវិវរណៈសម្រាប់គ្រួសាររបស់នាង ។ នៅពេលរេបិកាមានផ្ទៃពោះកូនភ្លោះ ព្រះអម្ចាស់បានប្រាប់នាង « កូនច្បងនឹងត្រូវបម្រើប្អូន » ( លោកុប្បត្តិ ២៥:២៣ ) ។ ក្រោយមកនាងបានមើលឃើញពីរបៀបដែលកូនភ្លោះដែលជាបង អេសាវ បានបដិសេធការណែនាំរបស់ព្រះអម្ចាស់ និងមិនគោរពអំណាចមរដករបស់បងច្បងរបស់គាត់ និងរបៀបដែលកូនភ្លោះប្អូនឈ្មោះ យ៉ាកុបមានភាពស្មោះត្រង់ ។ នាងបានជួយយ៉ាកុប ទទួលបានពរជ័យនៃអំណាចមរដករបស់បងច្បង និងព្រមានគាត់ថាបងប្រុសរបស់គាត់ចង់សម្លាប់គាត់ ។ ( សូមមើល លោកុប្បត្តិ ២៧ ) ។