ដើម្បី​កម្លាំង​នៃ​យុវជន
ចំណត​សប្បាយៗ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


ចំណត សប្បាយៗ

ចំណត​សប្បាយៗ

ទាញ​យក​ឯកសារ PDF

រចនា​រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន

ប្រពៃណី​បុណ្យ​អ៊ីស្ទើរ ល្បែង​ផ្គុំ​រូប​តក្កវិជ្ជា

ក្មេងជំទង់​ប្រាំមួយ​នាក់​ទៅ​ផ្សារ​ភ្លាមៗ​មុនពេល​បុណ្យ​អ៊ីស្ទើរ ។ ដោយ​ប្រើ​រូបភាព និង​តម្រុយ​នានា សូម​ផ្គូផ្គង​ក្មេងជំទង់​នីមួយៗ​ទៅនឹង​ប្រពៃណី​បុណ្យ​អ៊ីស្ទើរ​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ​របស់​គ្រួសារ​របស់​ពួកគេ ។ ( សូមមើល​ទំព័រ ១៦ ដើម្បី​ស្វែងយល់​ពីរបៀប​ដែល​ប្រពៃណី​ទាំងនេះ​អាច​ត្រូវបាន​ផ្តោតលើ​ព្រះអង្គសង្គ្រោះ ! )

  1. អេឡា

  2. ដាវីឌ

  3. ហ្វ្រីដា

  4. ចូអាន

  5. ជូលៀ

  6. អូលីវើរ

ប្រពៃណី ៖

  1. បង្ហោះ​ខ្លែង

  2. ត្បាញ​ស្លឹកដូង

  3. ដុត​គប់​ភ្លើង

  4. លាប​ពណ៌​ស៊ុត

  5. បង្កើត និង​បំបែក​សំបក​ស៊ុត​ដែល​ពោរពេញ​ដោយ​ក្រដាស​តូចៗ

  6. ញ៉ាំ​នំបុ័ង​ពិសេស

តម្រុយ ៖

ក្មេងជំទង់​ដែល​រៀបចំ​ផែនការដុត​គប់ភ្លើង​គឺជា​មិត្តភក្តិ​ជាមួយ​ក្មេងជំទង់​ដែល​បង្ហោះ​ខ្លែង ។

ក្មេងជំទង់​ដែល​ធ្វើ​នំបុ័ង​ពិសេស​មាន​ឆ្កែ​មួយ​ក្បាល ។

ក្មេងជំទង់​ដែល​ត្បាញ​ស្លឹកដូង​ចូលចិត្ត​ផ្លែចេក ។

អេឡា​ត្រូវការ​ស៊ុត​ជាច្រើន​សម្រាប់​ការប្រារព្ធ​ពិធី​របស់នាង ។

សម្រាប់​ការប្រារព្ធពិធី​របស់គាត់ ដាវីឌ​សង្ឃឹមថា​នឹង​មាន​ខ្យល់​ខ្លះៗ ។

យុវជន ម្នាក់​ធ្វើ​សំបក​ស៊ុត​ដែល​មាន​ពេញ​ដោយ​ក្រដាស​តូចៗ ។

ខ្លែង រញ៉េរញៃ

នៅ ប៊ឺមូដា មនុស្ស​ជាច្រើន​បង្ហោះ​ខ្លែង​នៅ​ថ្ងៃបុណ្យ​អ៊ីស្ទើរ ដើម្បី​ចងចាំ​ពី​ការរស់ឡើងវិញ​ចេញពីផ្នូរ​របស់​ព្រះគ្រីស្ទ ។ តើ​ខ្លែង​មួយណា​ដែល​ក្មេងជំទង់​បង្ហោះ ?

១.

២.

៣.

ការប្រកួត​ប្រជែង Haiku

Haiku គឺជា​ប្រភេទ​កំណាព្យ​ជប៉ុន​មួយ ដែល​មាន​ត្រឹមតែ​បី​បន្ទាត់​ប៉ុណ្ណោះ ។ បន្ទាត់​ទីមួយ​មាន​ប្រាំ​ព្យាង្គ បន្ទាត់​ទីពីរ​មាន​ប្រាំពីរ​ព្យាង្គ និង​បន្ទាត់​ទីបី​មាន​ប្រាំ​ព្យាង្គ ។ ( ប្រសិនបើ​ប្អូន​មិន​ដឹងថា « ព្យាង្គ » គឺជា​អ្វី​ទេ សូម​សួរ​ម្តាយ​របស់​ប្អូន ឬ​មនុស្ស​ឆ្លាតវៃ​ផ្សេងទៀត ) ។

ឥឡូវ ដល់​វេន​ប្អូនៗ​ហើយ ។ សរសេរ haiku បុណ្យ​អ៊ីស្ទើរ​មួយ​អំពី​ការលះបង់ ឬ​ការរស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ដង្វាយធួន​របស់​ទ្រង់​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ​ចំពោះ​ប្អូន ?

អ៊ីម៉ែល haiku របស់​ប្អូន ( ជាភាសា​កំណើត​របស់​ប្អូន ) ទៅកាន់ fstoy@ChurchofJesusChrist.org ដើម្បី​ទទួលបាន​សម្រាប់ការបង្ហាញ !

រឿង​កំប្លែង

រឿង​កំប្លែង

ឃើញទេ​ដាវីឌ ពុក​អាច​ផ្តល់​ត្រីមួយ​ឲ្យ​កូន ហើយ​ចិញ្ចឹម​កូនបាន​សម្រាប់​មួយថ្ងៃ ឬ​ពុក​អាច​បង្រៀន​កូន​ឲ្យ​ចេះ​ស្ទូចត្រី​ហើយ​កូន​អាច​ចិញ្ចឹម​ខ្លួនឯង​ពេញ​មួយ​ជីវិត !

តើ​យើង​អាច​គ្រាន់​តែ​ទៅទិញ​ភីហ្សា​បានទេ​ពុក ?

រ៉ាយអិន ស្ដូកឃើរ

ចម្លើយ

ល្បែង​ផ្គុំ​រូប​តក្កវិជ្ជា​នៃ​ប្រពៃណី​បុណ្យ​អ៊ីស្ទើរ ៖ ១ឃ, ២ក ៣គ ៤ង ៥ខ ៦ច

ខ្លែង​រញ៉េរញៃ ៖ ខ្លែង​ដែល​បង្ហោះ​ដោយ​ក្មេងជំទង់​គឺ​ខ្លែង​លេខ ១ ។