ដើម្បី​កម្លាំង​នៃ​យុវជន
ខ្ញុំ​អាច​អញ្ជើញ​មនុស្ស​គ្រប់គ្នា
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


សំឡេង​យុវវ័យ

ខ្ញុំ​អាច​អញ្ជើញ​មនុស្ស​គ្រប់គ្នា

ក្មេងៗ​នៅ​កន្លែង​រើស​ស៊ុត​បុណ្យអ៊ីស្ទើរ

រចនា​រូបភាព​ដោយ ខេតលីន បឺច

វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​ក៏សប្បាយ និង​រំភើប​ផងដែរ ។ ជារៀងរាល់​ឆ្នាំ យើង​រើស​ស៊ុត​បុណ្យអ៊ីស្ទើរ​នៅ​ផ្ទះ​របស់យើង ។ យើង​អញ្ជើញ​ពួកអ្នកផ្សព្វផ្សាយ​សាសនា និង​មិត្តភក្តិ​របស់យើង​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ។

ខ្ញុំ​ជាញឹកញាប់​ក៏​អញ្ជើញ​មិត្តភក្តិ​របស់​ខ្ញុំ​ឲ្យ​មក​ព្រះវិហារ ឬ​សកម្មភាព​យុវជន​ផងដែរ ។ មាន​តែ​មិត្ត​ម្នាក់​ប៉ុណ្ណោះ​ដែលបាន​មក​សកម្មភាព​មួយ ហើយ​គ្មាន​នរណាម្នាក់​បាន​មក​ព្រះវិហារ​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​អញ្ជើញ​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​អាច​មកជិត​ព្រះ និង​រស់នៅ​ជាមួយ​នឹង​ទ្រង់​ម្តងទៀត ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ដើម្បី​បម្រើ​អ្នកដទៃ​ដោយការ​អញ្ជើញ​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្រ្គោះ និង​ជា​អង្គប្រោសលោះ​របស់យើង ជា​កូនចៀម​នៃ​ព្រះ និង​ជា​អ្នកគង្វាល​ល្អ ។ ខ្ញុំ​ដឹងថា​យើង​នឹង​អាច​រស់នៅ​ជាមួយនឹង​ព្រះ​ម្តងទៀត​ប្រសិនបើ​យើង​ធ្វើ​តាម​ទ្រង់ ។

យុវជន

អាកូនី ស៊ី អាយុ ១៣​ឆ្នាំ រដ្ឋ​ហាវ៉ៃ ស.រ.អា.

ចូលចិត្ត​លេង​កីឡា រត់ប្រណាំង និង​សាងសង់​របស់ផ្សេងៗ ។