ភ្ជាប់ទំនាក់ទំនង
ហ្វាប៊ីអូ ភី
អាយុ ១៦ឆ្នាំ ទីក្រុង ស៊ុលប៊ើក ប្រទេសអូទ្រីស
រូបថតដោយ អាសលី ឡារសិន
នៅថ្ងៃបុណ្យអ៊ីស្ទើរ ជាធម្មតាយើងជួបជុំគ្នាជាមួយគ្រួសាររបស់យើងទាំងមូល ប្រហែល៣០ ទៅ ៤០ នាក់ ។ នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំទន្ទឹងរង់ចាំកន្ត្រកដែលមានស៊ុត និងសូកូឡា ។ ហើយនោះសប្បាយខ្លាំងណាស់ ។ ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំផ្តោតលើអត្ថន័យនៃបុណ្យអ៊ីស្ទើរវិញ ។
នៅក្នុងព្រះវិហារ យើងនិយាយច្រើនអំពីបុណ្យអ៊ីស្ទើរ ។ ហើយនៅក្នុងការសិក្សាបទគម្ពីររបស់ខ្ញុំ ខ្ញុំផ្តោតកាន់តែច្រើនទៅលើអ្វីដែលបានកើតឡើងនៅថ្ងៃបុណ្យអ៊ីស្ទើរ ។ ខ្ញុំគិតអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ហើយខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងកាន់តែរឹងមាំជាមួយនឹងទ្រង់ ។
បទគម្ពីរដែលខ្ញុំចូលចិត្តគឺ នីហ្វៃទី៣ ១៥:៩ ។ វាចែងថា « មើលចុះ យើងជាក្រឹត្យវិន័យ ហើយជាពន្លឺ ។ ចូរផ្ចង់មកយើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ទើបអ្នករាល់គ្នានឹងរស់ ត្បិតយើងនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។
ប្រសិនបើខ្ញុំបន្តព្យាយាមជ្រើសរើសផ្លូវត្រូវនៅក្នុងជីវិតរបស់ខ្ញុំ ដូចជាខ្ញុំកំពុងធ្វើឥឡូវនេះ នោះខ្ញុំអាចត្រឡប់ទៅរកទ្រង់វិញ ហើយមានជីវិតអស់កល្បជានិច្ច ។