សំឡេងយុវវ័យ
ការអបអរសាទរព្រះអង្គសង្គ្រោះ
រចនារូបភាពដោយ ខេតលីន បឺច
ខ្ញុំស្រឡាញ់បុណ្យអ៊ីស្ទើរ ។ ខ្ញុំចូលចិត្តការមកជួបជុំគ្នាជាគ្រួសារ ដើម្បីអបអរសាទរព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញពីការស្លាប់ ។ ការចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំតែងតែជាអ្វីដែលខ្ញុំពិតជារីករាយខ្លាំងណាស់ ប៉ុន្តែការគិតអំពីអ្វីៗទាំងអស់ដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង គឺអស្ចារ្យជាងនេះទៅទៀត ។
នៅពេលដែលយើងរៀបចំសម្រាប់ការដើររើសស៊ុតក្នុងបុណ្យអ៊ីស្ទើររបស់យើង យើងដាក់បទគម្ពីរចូលទៅក្នុងស៊ុតទាំងនោះ ។ យើងអានបទគម្ពីរនៅពេលយើងរកឃើញស៊ុតទាំងនោះក្នុងអំឡុងពេលដើររើស ។ មានពេលមួយ យើងបានធ្វើផ្នូរតូចមួយ ។ បន្ទាប់មកយើងបានសរសេរការព្រួយបារម្ភទាំងអស់របស់យើង ដាក់ការព្រួយបារម្ភទាំងអស់នោះនៅក្នុងផ្នូរ ហើយដាក់ដុំថ្មមួយនៅខាងមុខផ្នូរនោះ ។ នៅថ្ងៃបន្ទាប់ ក្រដាសទាំងនោះត្រូវបានដកចេញ—រំឭកយើងអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើងជាមួយនឹងការព្រួយបារម្ភទាំងអស់របស់យើង ។
ព្រះយេស៊ូវគ្រីស្ទគឺជាមិត្តនៅស្ថានសួគ៌ដ៏ល្អឥតខ្ចោះរបស់ខ្ញុំ ។ ខ្ញុំដឹងថាមិនថាមានរឿងអ្វីទេ ទ្រង់នឹងតែងតែយល់ពីខ្ញុំជានិច្ច ។
ហ្សយ អេស អាយុ ១៧ ឆ្នាំ បាវ៉ារៀ ប្រទេសអាល្លឺម៉ង់
ចូលចិត្តការរាំ វាយកូនបាល់ និងធ្វើសកម្មភាពនានា ។