ដំណើររឿងចេញពីព្រះគម្ពីរសញ្ញាចាស់
លោកុប្បត្តិ ៣៧–៤៧
បានលក់មកនៅស្រុកអេស៊ីព្ទ
យ៉ូសែប
រចនារូបភាពដោយ ខេធី ដុកគ្រីល
ដំណើររឿងរបស់គាត់
អាវធំ
យ៉ូសែបគឺជាកូនសំណព្វរបស់ឪពុកគាត់ ឈ្មោះយ៉ាកុប ។ យ៉ាកុបបានធ្វើអាវធំដ៏ពិសេសមួយឲ្យគាត់ ។ បងប្រុសៗរបស់យ៉ូសែបមានការច្រណែន ។ ( វាមិនបានជួយទេដែលយ៉ូសែបមានសុបិន្តដែលបានបំផុសគំនិតដោយព្រះ ថាគាត់នឹងគ្រប់គ្រងលើពួកគេនៅថ្ងៃណាមួយនោះ ) ។
ការក្បត់
បងប្រុសៗរបស់យ៉ូសែបបានលក់គាត់ទៅឲ្យមនុស្សដែលធ្វើដំណើរទៅស្រុកអេស៊ីព្ទ ហើយបានប្រាប់យ៉ាកុបថា យ៉ូសែបបានស្លាប់ហើយ ។ នៅស្រុកអេស៊ីព្ទ យ៉ូសែបគឺជាទាសករម្នាក់ ហើយត្រូវបានជាប់គុកដោយសារបទឧក្រិដ្ឋដែលគាត់មិនបានប្រព្រឹត្ត ។ គាត់តែងតែស្មោះត្រង់ចំពោះព្រះជានិច្ច ហើយព្រះអម្ចាស់គង់នៅជាមួយគាត់ និងបានប្រទានពរដល់គាត់ផងដែរ ។
គ្រោះទុរ្ភិក្ស
នៅទីបំផុត យ៉ូសែបបានបកស្រាយសុបិន្តរបស់ផារ៉ោន ហើយបានស្នើដំណោះស្រាយទៅដល់ផារ៉ោនឲ្យរៀបចំសម្រាប់គ្រោះទុរ្ភិក្សដែលនឹងមកដល់ ។ ផារ៉ោនបានតែងតាំងឲ្យយ៉ូសែបធ្វើជាអ្នកគ្រប់គ្រងនៅក្នុងស្រុកអេស៊ីព្ទ ។ មិនយូរប៉ុន្មានបងប្អូនរបស់គាត់បានមកស្រុកអេស៊ីព្ទដើម្បីទិញគ្រាប់ធញ្ញជាតិ ។ ពួកគេមិនដឹងថា ពួកគេកំពុងសុំជំនួយពីប្អូនប្រុសដែលពួកគេបានលក់នោះទេ !
ការសង្រ្គោះ
ទីបំផុត យ៉ូសែបបានបង្ហាញខ្លួនដល់បងប្អូនរបស់គាត់ ហើយបានផ្តល់ឲ្យពួកគេនូវអាហារ និងទីជម្រកនៅក្នុងស្រុកអេស៊ីព្ទ ។ គាត់បានលើកលែងទោសឲ្យពួកគេ និងបានជួយសង្គ្រោះគ្រួសាររបស់គាត់ ។ បងប្អូនដដែលទាំងនេះបានក្លាយជាកុលសម្ព័ន្ធទាំង១២ នៃអ៊ីស្រាអែល ។
ដំណើររឿងរបស់ប្អូនៗ
ដូចយ៉ូសែបដែរ ប្អូនអាចនឹងមានថ្ងៃដែលប្អូនមានអារម្មណ៍ថាត្រូវបានគេក្បត់ ឬត្រូវគេធ្វើឲ្យឈឺចាប់ ។ សកម្មភាពរបស់អ្នកដទៃអាចមានផលវិបាកធំ ។ ប៉ុន្តែនៅពេលប្អូនមានភាពស្មោះត្រង់ចំពោះព្រះ នោះប្អូនៗនឹងត្រូវបានពង្រឹង និងទទួលបានពរជ័យ ។