ការប្រារព្ធបុណ្យអ៊ីស្ទើរ ៖ គ្រាន់តែជាការពិត
នេះគឺជាដំណើររឿងមួយចំនួនដែលអ្នកប្រហែលជាមិនបានដឹងអំពីការប្រារព្ធពិធីបុណ្យអ៊ីស្ទើរ ។
Christ’s Triumphal Entry into Jerusalem [ ការយាងចូលដោយជោគជ័យរបស់ព្រះគ្រីស្ទទៅក្នុងក្រុងយេរូសាឡិម ] ដោយ ហារី អាន់ឌើរសិន
តើអ្នកដឹងអ្វីខ្លះអំពីបុណ្យអ៊ីស្ទើរ ? អ្នកប្រហែលជាដឹងផ្នែកដ៏សំខាន់បំផុត ៖ វាជាការប្រារព្ធពិធីនៃពលិកម្មដ៏ធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
វាអាចមានសំណួរមួយចំនួនដែលអ្នកមានអំពីបុណ្យអ៊ីស្ទើរ និងរបៀបដែលវាត្រូវបានប្រារព្ធដោយមនុស្សភាគច្រើន ព្រមទាំងមូលហេតុដែលយើងផ្តោតលើវាតាមរបៀបដែលយើងធ្វើ ។ នេះគឺជាចម្លើយមួយចំនួនចំពោះសំណួរបែបនេះ ។
តើថ្ងៃអាទិត្យធាងចាក និងសប្តាហ៍ដ៏បរិសុទ្ធជាអ្វី ?
សប្តាហ៍ដ៏បរិសុទ្ធប្រារព្ធឡើងនៅសប្តាហ៍ចុងក្រោយនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ ថ្ងៃអាទិត្យធាងចាកគឺជាថ្ងៃដំបូងនៃសប្តាហ៍ដ៏បរិសុទ្ធ ។ វាអបអរថ្ងៃនៃការយាងចូលដោយជោគជ័យរបស់ព្រះគ្រីស្ទទៅក្នុងក្រុងយេរូសាឡិម ដោយជិះលើកូនសត្វលា ដើម្បីបំពេញតាមការព្យាករ ។ មនុស្សបានលាតសន្ធឹងធាងចាក និងសម្លៀកបំពាក់នៅលើដីនៅចំពោះមុខទ្រង់ ដោយស្រែក « ហូសាណា » ។ ( សូមមើល ម៉ាថាយ ២១:៦–១១ ) ។ ការណ៍នេះបានកើតឡើងមួយសប្តាហ៍គត់ពីមុនពេលការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានប្រារព្ធនៅថ្ងៃបុណ្យអ៊ីស្ទើរ ថ្ងៃចុងក្រោយនៃសប្តាហ៍ដ៏បរិសុទ្ធ ។ សប្តាហ៍នេះក៏រួមបញ្ចូលទាំងថ្ងៃសុក្រដ៏ល្អ ( រំឭកដល់ការឆ្កាង និងការបញ្ចុះសពរបស់ព្រះគ្រីស្ទ ) ផងដែរ ។
Jesus in Gethsemane [ ព្រះយេស៊ូវគង់នៅក្នុងសួនច្បារគែតសេម៉ានី ] ដោយ ឌេន ប៊ើរ
តើពួកគ្រិស្តបរិស័ទចាប់ផ្តើមប្រារព្ធពិធីបុណ្យអ៊ីស្ទើរដំបូងគេនៅពេលណា ?
កំណត់ត្រាដំបូងបំផុតនៃការប្រារព្ធពិធីបុណ្យអ៊ីស្ទើរគ្រប់ប្រភេទបានមកពីពាក់កណ្តាលសតវត្សទីពីរ ( ពេលខ្លះរវាងឆ្នាំ ១៦០ និង ១៧០ គ.ស. ) ។ ទោះជាយ៉ាងណា គ្រិស្តបរិស័ទប្រហែលជាបានប្រារព្ធពិធីរំឭកដល់ការឆ្កាង និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងលក្ខណៈមួយចំនួនតាំងពីសម័យមុនមកម្ល៉េះ ។ ដោយសារអ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទជឿលើកិច្ចការដង្វាយធួនរបស់ទ្រង់ ដែលបញ្ចប់ទៅនៅក្នុងការរស់ឡើងវិញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិទាំងអស់ ។ វាសមហេតុផលហើយថា ពួកគេនឹងប្រារព្ធព្រឹត្តិការណ៍ទាំងនេះតាំងពីសម័យដើមនៃគ្រិស្តសាសនាមកម្ល៉េះ ។ ថ្ងៃនេះយើងអាចសាទរដល់ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទរៀងរាល់ថ្ងៃអាទិត្យនៅពេលយើងទទួលទានសាក្រាម៉ង់ ។
ហេតុអ្វីបានជាកាលបរិច្ឆេទនៃពីធីបុណ្យអ៊ីស្ទើរផ្លាស់ប្តូរច្រើនម្ល៉េះរៀងរាល់ឆ្នាំ ?
វារាងស្មុគស្មាញបន្តិច ប៉ុន្តែការគណនាជាមូលដ្ឋានសម្រាប់ថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរគឺ ៖ វាជាថ្ងៃអាទិត្យដំបូងបន្ទាប់ពី « ព្រះច័ន្ទពេញវង់ ប៉ាស្កាល់ » ដែលជាព្រះច័ន្ទពេញវង់ដំបូងបន្ទាប់ពីនិទាឃរដូវនៅអឌ្ឍគោលខាងជើង ( ថ្ងៃទី២១ ខែមីនា ) ។ ( តាមពិតវាមានភាពស្មុគស្មាញជាងនេះបន្តិច ប៉ុន្តែការពន្យល់នេះអាចនឹងយល់បាន ) ។
ហេតុផលសម្រាប់រូបមន្តនេះមានទាក់ទងទៅនឹងការពិតពីរ ៖ ( ១ ) ការឆ្កាងរបស់ព្រះអង្គសង្គ្រោះបានកើតឡើងក្នុងអំឡុងពេលបុណ្យរំលង និង ( ២ ) ការរស់ឡើងវិញរបស់ទ្រង់បានកើតឡើងនៅថ្ងៃដំបូងនៃសប្តាហ៍ ( ថ្ងៃអាទិត្យ ) ។
គ្រិស្តបរិស័ទពីដើមបានជជែកពិភាក្សាថា តើវាមានសារៈសំខាន់ជាងក្នុងការប្រារព្ធពិធីបុណ្យអ៊ីស្ទើរនៅថ្ងៃបុណ្យរំលង ឬនៅថ្ងៃអាទិត្យ ។ ពិធីបុណ្យរំលងគឺជាពិធីបុណ្យរបស់សាសន៍យូដាដែលជាប់ទាក់ទងទៅនឹងប្រតិទិនហេព្រើរ ដែលជាប្រតិទិនតាម ច័ន្ទគតិ ដែលមិនស្របនឹងប្រតិទិន ព្រះអាទិត្យ ដែលមនុស្សភាគច្រើនប្រើនោះទេ ។ នៅលើប្រតិទិនហេព្រើរ បុណ្យរំលងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៤ នៃខែទីប្រាំពីរ ។ លើសពីនេះជារៀងរាល់ពីរ ឬបីឆ្នាំម្តង វាបន្ថែមមួយខែថែមទៀតដើម្បីធ្វើសមកាលជាមួយរដូវកាល ។ ដូច្នេះ ថ្ងៃបុណ្យអ៊ីស្ទើរ និងថ្ងៃបុណ្យរំលងនៅជាមួយគ្នា មានន័យថាកាលបរិច្ឆេទនេះនឹងដូរចុះឡើង ហើយកម្រមានតែនៅថ្ងៃអាទិត្យណាស់ ។
ដើម្បីដោះស្រាយសំណួរនេះ ក្រុមប្រឹក្សាគ្រិស្តបរិស័ទនៅក្នុងឆ្នាំ៣២៥ គ.ស. បានសម្រេចចិត្តបង្រួបបង្រួមកាលបរិច្ឆេទដែលបុណ្យអ៊ីស្ទើរត្រូវបានប្រារព្ធ ។
ដូច្នេះ និយាយឲ្យខ្លី ៖ ដោយផ្អែកលើការគណនាដែលប្រើដោយគ្រិស្តបរិស័ទភាគច្រើន ថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរអាចមកនៅដើមថ្ងៃទី២២ ខែមីនា ឬនៅចុង ខែមេសា នៅថ្ងៃទី ២៥ ។
In Remembrance of Me [ ដោយនូវការចងចាំដល់ខ្ញុំ ] ដោយ វ៉លធើរ រ៉េន
តើទន្សាយ និងស៊ុតត្រូវបានទាក់ទងជាមួយនឹងបុណ្យអ៊ីស្ទើរយ៉ាងដូចម្តេច ?
ទន្សាយក្នុងបុណ្យអ៊ីស្ទើរ ( ឬសត្វផ្សេងទៀត ) ដែលផ្តល់ស៊ុតបានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងអឺរ៉ុបនៅសតវត្ស ទី១៧ ។ រឿងទាំងនេះមិនបានក្លាយជារឿងធម្មតាទេ រហូតមកដល់សតវត្សទី ១៩ ។ វាត្រូវបានគេជឿថា មនុស្សបានខ្ចីរឿងនោះដែលមិនមែនជារបស់ពួកគ្រិស្តបរិស័ទ ដែលជានិមិត្តសញ្ញានៃនិទាឃរដូវ ការបន្ត និងជីវិត ហើយបន្ទាប់មកភ្ជាប់រឿងទាំងនេះទៅនឹងបុណ្យអ៊ីស្ទើរ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
Jesus Coming Out of the Tomb [ ព្រះយេស៊ូវយាងចេញពីផ្នូរ ] ដោយ ដេន ប៊ើរ
ហេតុអ្វីបានជាយើងផ្តោតយ៉ាងខ្លាំងទៅលើបុណ្យអ៊ីស្ទើរ ?
គណៈប្រធានទីមួយបានស្នើឲ្យយើងលើកកម្ពស់ការប្រារព្ធពិធីបុណ្យអ៊ីស្ទើររបស់យើង ។ « មិនថាអ្វីដែលអ្នកដទៃជឿ ឬធ្វើនោះទេ យើងគួរតែប្រារព្ធពិធីបុណ្យនៃការរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់របស់យើង តាមរយៈការសិក្សាការបង្រៀនរបស់ទ្រង់ និងការជួយបង្កើតទំនៀមទម្លាប់ពិធីបុណ្យអ៊ីស្ទើរនៅក្នុងសង្គមរបស់យើងទាំងមូល ជាពិសេសនៅក្នុងក្រុមគ្រួសាររបស់យើងផ្ទាល់ » ។ យើងសំណូមពរបងប្អូនឲ្យធ្វើដូច្នេះ » ( ដាល្លិន អេក អូក « He Is Risen!: A Special Easter Season Message from the First Presidency » [ វីដេអូ ] បណ្ណាល័យដំណឹងល្អ ) ។