តើខ្ញុំអាចជួយមិត្តភក្តិ និងគ្រួសាររបស់ខ្ញុំដោយរបៀបណា ?
ក្នុងនាមជាអង្គដែលមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវគ្រីស្ទបានទៅជួបពួកសាសន៍នីហ្វៃ ហើយបានអញ្ជើញពួកគេឲ្យធ្វើអ្វីមួយដែលកំណត់លំនាំសម្រាប់អ្វីដែលយើងជាសិស្សសម័យទំនើបរបស់ទ្រង់ក៏អាចធ្វើបានផងដែរ ។ ទ្រង់បានមានបន្ទូលថា ៖
« តើនៅក្នុងចំណោមអ្នករាល់គ្នាមានអ្នកណាឈឺទេ ? … តើមាននរណាខ្វិន ឬខ្វាក់ … ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀតទេ ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួករាល់គ្នា » ( នីហ្វៃទី៣ ១៧:៧ ) ។
សូមកត់សម្គាល់ពីរបៀបដែលសិស្សពីបុរាណទាំងនោះបានឆ្លើយតប ។
« ហ្វូងមនុស្សទាំងអស់ … ក៏ដើរឆ្ពោះទៅមុខព្រមគ្នាជាមួយនឹងអ្នកឈឺរបស់គេ … និងអស់ទាំងអ្នក ដែលរងទុក្ខដោយជំងឺណាក៏ដោយ ហើយទ្រង់បានប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា » ( នីហ្វៃទី៣ ១៧:៩ ) ។
ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយថាទ្រង់នៅតែជាអង្គដែលព្យាបាលដ៏ទន់ភ្លន់ ។ នៅពេលយើងឆ្លើយតបទៅនឹងការអញ្ជើញរបស់ទ្រង់ ដើម្បីនាំមិត្តភក្តិ និងគ្រួសាររបស់យើងមករកទ្រង់ នោះទ្រង់នឹងព្យាបាលពួកគេតាមរបៀបរបស់ទ្រង់ផ្ទាល់ ។
« ហើយគេទាំងអស់គ្នា ទាំងអ្នកដែលបានធ្វើឲ្យបានជាទាំងអស់ និងអ្នកដែលមានសុខភាពល្អ បានក្រាបចំពោះព្រះបាទាទ្រង់ ហើយបានថ្វាយបង្គំទ្រង់ » ( នីហ្វៃទី៣ ១៧:១០ ) ។
សូមឲ្យយើងម្នាក់ៗមករកព្រះគ្រីស្ទនៅពេលដែលយើងនាំអ្នកដទៃមករកទ្រង់នៅក្នុងរដូវកាលបុណ្យអ៊ីស្ទើរនេះ ។
ដោយក្តីស្រឡាញ់
ស៊ាន អរ ឌីកស្សុន
ទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវជនទូទៅ