ដើម្បី​កម្លាំង​នៃ​យុវជន
ការធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


សំឡេង​យុវវ័យ

ការធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ

យុវនារី​នៅឯ​ព្រះវិហារបរិសុទ្ធ

រចនា​រូបភាព​ដោយ ខេតលីន បឺច

មាន​ពេលមួយ​ដែល​ខ្ញុំ​មិន​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ប្រហែល​ប្រាំមួយ​ឆ្នាំ ។ ឆ្នាំ​ទាំងនេះ​គឺជា​ពេលវេលា​ដ៏​ងងឹត​បំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​ក៏​បាត់បង់​ម្តាយ​របស់ខ្ញុំ​ក្នុង​រយៈពេល​នេះ​ផងដែរ ។ ខ្ញុំ​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​វា​ប្រហែល​មួយ​ម៉ោង​ពីផ្ទះ ហើយ​ខ្ញុំ​មិន​មាន​លុយ​សម្រាប់​ការធ្វើ​ដំណើរ និង​គ្មាន​នរណា​ម្នាក់​ជូន​ខ្ញុំ​ទៅនោះទេ ។

បន្ទាប់មក​កាលពី​ឆ្នាំ​មុន ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​ប្រធានថ្នាក់​យុវនារី ។ នៅពេល​ដែល​ថ្នាក់ដឹកនាំ​យុវនារី​របស់ខ្ញុំ​បាន​សុំ​ខ្ញុំ​ឲ្យ​ជួយ​នាង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​នេះ ខ្ញុំ​បាន​ប្រាប់​នាងថា រឿង​ដំបូង​ដែល​យើង​គួរ​ធ្វើ​គឺ ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាក្រុម ។ នៅពេល​ដែល​ខ្ញុំ​បាន​ប្រកាស​រឿង​នេះ​ទៅកាន់​យុវនារី ពួកគេ​ពិត​ជា​រំភើប​ណាស់ ! សម្រាប់​ពួកគេ​ភាគច្រើន វា​នឹង​ជាលើក​ដំបូង​ក្នុង​ការចូលរួម​របស់​ពួកគេ ។ ខ្ញុំ​បាន​អធិស្ឋាន និង​តមអាហារ​យ៉ាង​ច្រើន​នៅពេល​យើង​បាន​រៀបចំ​សម្រាប់​ការធ្វើ​ដំណើរ​នោះ ។ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​អ្វី​ខុស​ឡើយ ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ពី​បន្ទុក​ទាំងឡាយ ។ ខ្ញុំ​បាន​សន្យាថា​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​កាន់តែ​ញឹកញាប់ ។ វា​ជា​បទពិសោធន៍​ដ៏ស្រស់ស្អាត និង​ជាពរជ័យ​មួយ ។ ខ្ញុំ​រំភើប​ខ្លាំងណាស់​ដែល​ខ្ញុំ និង​មិត្តយុវវ័យ​របស់ខ្ញុំ​បាន​ចូលរួម​ក្នុង​កិច្ចការ​ដ៏អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌​របស់យើង ។

ខ្ញុំ​ដឹងថា​ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​ដ៏បរិសុទ្ធ​របស់​ព្រះអម្ចាស់ ជាកន្លែង​ដែល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​ត្រូវបាន​អនុវត្ត ។ នៅ​ទីនោះ យើង​អាច​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌​តាមការ​អធិស្ឋាន ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​រឿងគ្រប់យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​ពេលវេលា​របស់​ទ្រង់ បំពេញ​យើង​ដោយ​ក្តីស្រឡាញ់ និង​ប្រទាន​ដល់​យើង​នូវ​ភាពសុខសាន្ត ដ៏អស់កល្ប​ជានិច្ច ។ ខ្ញុំ​ដឹងថា​នៅពេល​ដែល​យើង​សម្លឹងមើល​ទៅ​ព្រះគ្រីស្ទ យើង​នឹង​ឃើញ​អព្ភូតហេតុ​ដែល​យើង​ត្រូវការ ។ យើង​គឺជា​បុត្រាបុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់យើង ហើយ​ទ្រង់​មាន​កិច្ចការ​ដ៏អស្ចារ្យ​មួយ​សម្រាប់​ឲ្យ​ពួកយើង​ធ្វើ—ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ។

យុវនារី

ព្រេសើស ខេ អាយុ ១៧ ឆ្នាំ រដ្ឋ អាប៊ីអា ប្រទេស​នីហ្សេរីយ៉ា

ចូលចិត្ត​ស្តាប់​តន្ត្រី ច្រៀង និង​បង្កើត​មិត្តភក្តិ​ថ្មីៗ ។