ដើម្បី​កម្លាំង​នៃ​យុវជន
អ្នក​មិន​ចាំបាច់​ក្លាយជា​អ្នកជំនាញ​ទេ
ដើម្បី​កម្លាំង​នៃ​យុវជន ខែមីនា ឆ្នាំ២០២៦


អ្នក​មិន​ចាំបាច់​ក្លាយជា​អ្នកជំនាញ​ទេ

« មាន​ទេពកោសល្យ » ឬអត់ មនុស្ស​គ្រប់គ្នា​អាច​ទទួល​បាន​ការបំផុស​គំនិត ។

យុវជន​កំពុងបង្ហាញ​ទេពកោសល្យ​របស់​ពួកគេ

រូបថត​ដោយ Getty Images

ពួកយើង​ភាគច្រើន​ធ្លាប់​ជួបប្រទះ​នឹង​ស្នាដៃ​សិល្បៈ ឬ​ការកម្សាន្ត​ដ៏អស្ចារ្យ​មួយ ហើយ​គិតថា ៖ « ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន ប៉ុន្តែ​ខ្ញុំ​មិនមាន​ទេពកោសល្យ​គ្រប់គ្រាន់​ទេ » ។

ស្នាដៃ​ដែល​អ្នកចូលចិត្ត​ជាច្រើន​ពិតជា​ត្រូវបាន​បង្កើតឡើង​ដោយ​មនុស្ស​ដែល​មាន​ទេពកោសល្យ​ពីធម្មជាតិជា​ច្រើន​រូប ។ ប៉ុន្តែ​អ្នក​នឹង​ភ្ញាក់ផ្អើល​ថា ជាទូទៅ​វា​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​ដែល​ទទួលបាន​ការបំផុស​គំនិត​ប៉ុណ្ណោះ ។

« Let Easter Anthems Ring » ទំនុកតម្កើង​ថ្មីមួយ​ដែល​សាសនាចក្រ​បាន​ចេញផ្សាយ​កាលពី​ថ្មីៗនេះ ត្រូវបាន​និពន្ធ​ដោយសមាជិក​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ម្នាក់​មាន​ឈ្មោះថា ឡារី អេ ហ៊ីលឡឺ ។ គាត់​គឺជា​អ្នកនិពន្ធ និង​និពន្ធ​នាយក​អាជីព ( បាន​ចូលនិវត្តន៍​ហើយ​ឥឡូវនេះ ) ប៉ុន្តែ មិនមែន ជា​អ្នកនិពន្ធ​បទចម្រៀង​ទេ ។ គាត់​ក៏​មិនមែន​ជា​តារាចម្រៀង ឬ​តន្ត្រីករ​ដ៏អស្ចារ្យ​ដែរ ។

គាត់​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​តន្ត្រី និង​បាន​ទទួល​ការ​បំផុស​គំនិត​មួយ ។

ខណៈពេល​បម្រើការ​ជា​អ្នកដឹកនាំ​ក្រុមចម្រៀង​វួដ​កាលពី​ប៉ុន្មាន​ឆ្នាំមុន បងប្រុស ហ៊ីលឡឺ បាន​ព្យាយាម​សរសេរ​ទំនុកច្រៀង​ថ្មី​សម្រាប់​បទចម្រៀង​ចាស់​មួយ​ដែល​គាត់​បាន​រកឃើញ ។ គាត់​រីករាយ​នឹង​បទពិសោធន៍​នោះ​ណាស់ ហើយ​បាន​សួរ​មិត្តភក្តិ​ម្នាក់​ដែល​ធ្វើការ​ឲ្យសាសនាចក្រ​ប្រសិនបើនាង​ដឹង​ពី​បទចម្រៀង​ផ្សេងទៀត​ណា​ដែល​ត្រូវការ​ពាក្យ​ថ្មី ។ នាង​បាន​បង្ហាញ​គាត់នូវ​បទចម្រៀង​ដែល​បាន​និពន្ធ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៨០០ ។

បងប្រុស ហ៊ីលឡឺ បាន​និយាយថា « ខ្ញុំ​អង្គុយ​ជាមួយ​តន្ត្រី​នោះ ហើយ​ពាក្យ​បាន​ចូល​មកក្នុង​ចិត្ត​របស់ខ្ញុំ​ភ្លាមៗ ៖ ‹ ចូរ​ក្រោកឡើង ពួកបរិសុទ្ធ ចូរ​អរសប្បាយ › ។ ហើយ​ចាប់ពី​ពេលនោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា អត្ថបទ​ទូទៅ និង​អ្វី​ដែល​វា​ត្រូវការ​ដើម្បី​ឲ្យមាន​—បទចម្រៀង​នៃ​សេចក្តីអំណរ​អំពី​ព្រះអង្គសង្គ្រោះ » ។

ទំនុកតម្កើង​នោះ​ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង Ensign នៅក្នុង​ឆ្នាំ២០១២ ។ វា​មាន​បួន​វគ្គ និង​ច្រៀង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បងប្រុស ហ៊ីលឡឺ បាន​និយាយថា « វា​មាន​ការផ្តោត​យ៉ាងខ្លាំង​លើ ‹ អ្នក​នឹង​ជួប​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ម្តងទៀត មាន​ការរស់ឡើងវិញ › » ។ នៅពេល​ដែល​សាសនាចក្រ​បាន​ដាក់​ចេញ​ការប្រកាស​សម្រាប់​ទំនុកតម្កើង​ថ្មី បងប្រុស ហ៊ីលឡឺ ត្រូវបាន​គេ​ស្នើសុំ​ឲ្យ​ផ្តោត​ទំនុកច្រៀង​របស់​គាត់​ឡើងវិញ​ជាពិសេស​នៅលើ​បុណ្យអ៊ីស្ទើរ ។

បន្ទាប់ពី​ផ្លាស់ប្តូរ​ទំនុកច្រៀង​ជាច្រើន—បើទោះបីជា​បន្ទាត់​ចាប់ផ្តើម « ចូរ​ក្រោកឡើង ពួកបរិសុទ្ធ ចូរ​អរសប្បាយ » នៅតែ​មាន—បងប្រុស ហ៊ីលឡឺ ឥឡូវនេះ​មាន​ទំនុកតម្កើង​បី​វគ្គ​ដែល​មាន​ចំណងជើង​ថា « Let Easter Anthems Ring » ។ អ្នក​អាច​ច្រៀង​វា​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​រដូវកាល​បុណ្យអ៊ីស្ទើរ​នេះ​បាន !

តើ​បងប្រុស ហ៊ីលឡឺ មាន​អារម្មណ៍​បំផុស​គំនិត​នៅពេល​ដែល​គាត់​សរសេរ​ពាក្យ​ទាំងនេះ​ទេ ?

គាត់​បាន​និយាយ​ថា « វា​ជា​ការរាបទាប​ដើម្បីនិយាយ​ដូច្នេះ » ។ « ប៉ុន្តែ​បាទ​ពិតណាស់ ។ មាន​ពេលខ្លះ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា លំហូរ​នៃ​ពាក្យ​ចូល​មកក្នុង​ចិត្ត​របស់ខ្ញុំ ។ វា​គួរ​ជាទី​ពេញចិត្ត និង​ជាទី​រីករាយ​ក្រៃលែង ។ ហើយ​ខ្ញុំ​អាច​មាន​អារម្មណ៍​បន្ទរ​នៃ​សេចក្តី​អំណរ​នោះ​ជាញឹកញាប់​នៅពេល​ដែល​ខ្ញុំ​អាន​ឡើងវិញ​នូវ​អ្វីមួយ​ដែល​បំផុសដល់​ខ្ញុំ​ជាពិសេស​នៅពេលនោះ ។ តែការណ៍​នោះ​មួយមុខ នាំមក​នូវ​អារម្មណ៍​នៃ​ទីបន្ទាល់​ទាំងនោះ ។ វា​ស្ទើរតែ​ដូចជា​ការរស់​នៅក្នុង​បទពិសោធន៍​នេះ​ឡើងវិញ​អ៊ីចឹង » ។

មនុស្ស​ប្រហែលជា​ចូលចិត្ត​ទំនុកតម្កើង​នេះ ប៉ុន្តែ​មើល​ទៅ បុគ្គល​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើនបំផុត​ពី​ទំនុកតម្កើង​នោះ​គឺ ( សំឡេង​គោះស្គរ ) … អ្នក​ដែល​សរសេរ​វា ! ការប្រើ​ទេពកោសល្យ និង​គំនិត​ដែល​បាន​បំផុស​របស់យើង​មិន​ត្រឹមតែ​ប្រទានពរ​ដល់​អ្នកដទៃ​ប៉ុណ្ណោះ​ទេ—វា​ក៏​ប្រទានពរ​ដល់​យើង​ផងដែរ ។