« វិធីប្រាំយ៉ាងដើម្បីគ្រប់គ្រងសតិអារម្មណ៍ » ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ទំព័រ ៣៨–៣៩ ។
វីធី ប្រាំយ៉ាងដើម្បីគ្រប់គ្រងសតិអារម្មណ៍
ពេលខ្លះជីវិតអាចមានការលំបាក ! ការមានសតិអារម្មណ៍ដូចជាភាពសោកសៅ និងការព្រួយបារម្ភគឺជាផ្នែកមួយនៃបទពិសោធន៍របស់យើងដែលរស់នៅលើផែនដី ។
នៅក្នុងព្រះគម្ពីរ យើងរៀនថានៅពេលខ្លះ សូម្បីតែព្រះអង្គសង្គ្រោះក៏មានព្រះទ័យសោកសៅផងដែរ ( សូមមើល យ៉ូហាន ១១:៣២–៣៦ ) ។ ព្រះយេស៊ូវគ្រីស្ទបានទទួលរងទុក្ខវេទនានៃការឈឺចាប់គ្រប់ប្រភេទ ។ ព្រោះតែការណ៍នេះទ្រង់ជ្រាប យ៉ាងច្បាស់ ពីអារម្មណ៍របស់ប្អូន ។ ទ្រង់ក៏ជ្រាប យ៉ាងច្បាស់ ពីរបៀបដើម្បីជួយប្អូន ។ ( សូមមើល អាលម៉ា ៧:១១–១២ ) ។
នេះគឺជាការណ៍ប្រាំយ៉ាងដើម្បីជួយប្អូននៅពេលប្អូនពេលមានអារម្មណ៍ធ្លាក់ចុះ ។
១
សូមអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៍ទូលសូមជំនួយ ។
នៅពេលដែលប្អូនអធិស្ឋានសូមជំនួយ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចដឹកនាំប្អូនបាន ( សូមមើល អាលម៉ា ៣៧:៣៦–៣៧ ) ។ ទ្រង់ទាំងទ្វេស្រឡាញ់ប្អូន ហើយសព្វព្រះទ័យគាំទ្រប្អូន !
២
សូមចងចាំថា ប្អូនមានអ្នកស្រឡាញ់ប្អូន ។
ព្រះគម្ពីរបង្រៀនថា « តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។ នោះមានន័យថាប្អូនមានអ្នកស្រឡាញ់ ហើយប្អូនសំខាន់ចំពោះព្រះវរបិតាសួគ៌ !
៣
ចេញទៅខាងក្រៅ !
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្កើតពិភពលោកដ៏ស្រស់ស្អាតនេះសម្រាប់យើង ។ ការលេងនៅខាងក្រៅជួយឲ្យប្អូនមានសុខភាពល្អ និងរឹងមាំ ហើយវាក៏អាចជួយប្អូនឲ្យមានអារម្មណ៍ល្អប្រសើរ និងលំហែអារម្មណ៍បានច្រើនផងដែរ ។
៤
សរសេរពីអារម្មណ៍ដែលប្អូនមាន ។
ការរក្សាកំណត់ហេតុអាចជួយប្អូនចងចាំមេរៀនដែលប្អូនរៀនក្នុងជីវិត ។ វាក៏អាចជួយប្អូនឲ្យយល់កាន់តែច្បាស់ពីអ្វីដែលប្អូនកំពុងមានអារម្មណ៍ផងដែរ ។
៥
សូមនិយាយជាមួយមនុស្សពេញវ័យដែលទុកចិត្ត ។
នៅពេលប្អូននិយាយជាមួយនរណាម្នាក់អំពីអារម្មណ៍របស់ប្អូន ពួកគេអាចជួយរម្លឹកប្អូនថា ប្អូនជាមនុស្សពិសេសប៉ុណ្ណា ។ ពួកគេក៏អាចជួយប្អូនឲ្យដឹងពីរបៀបដើម្បីទទួលបានការគាំទ្រដែលប្អូនត្រូវការផងដែរ ។
ពេលខ្លះ ទោះបីជាបន្ទាប់ពីធ្វើរឿងទាំងនេះក៏ដោយ ក៏ប្អូនប្រហែលជានៅតែមានអារម្មណ៍សោកសៅដដែល ។ ប្អូនប្រហែលជាត្រូវនិយាយជាមួយវេជ្ជបណ្ឌិត ដើម្បីជួយប្អូនឲ្យមានអារម្មណ៍ល្អប្រសើរ ។ ហើយប្អូនអាចសុំការប្រសិទ្ធពរខាងបព្វជិតភាពផងដែរ ។ មិនថាមានអ្វីកើតឡើង ប្អូនមិននៅម្នាក់ឯងទេ ! ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ប្អូន ។ ទ្រង់ទាំងទ្វេសព្វព្រះទ័យប្រទានពរដល់ប្អូន និងជួយប្អូន ។
រចនារូបភាពដោយ ស្ទេហ្វាននី ម៉ាក់ខេ