2025
កំពុង​ស្វែងរក​សត្វស្វា
ខែ​មីនា ឆ្នាំ​២០២៥


« កំពុង​ស្វែងរក​សត្វស្វា » ប្រិយមិត្ត ខែ​មីនា ឆ្នាំ​២០២៥ ទំព័រ ៤–៥ ។

កំពុង​ស្វែងរក​សត្វស្វា

« វា​ហាក់ដូច​ជា​របៀប​ដែល​ខ្ញុំ​អាច​ស្តាប់ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​ខ្ញុំ​ស្តាប់ » ។

ដំណើររឿង​ពិត​មកពី កូស្តា រីកា

ក្មេងប្រុស​ពាក់​វ៉ែនតា​ខ្មៅ ចង​ចិញ្ចើម​ខណៈពេល​ដែល​ក្មេងស្រី និង​ក្មេង​ប្រុស​នៅពី​ក្រោយ​គាត់​ញញឹម និង​ចង្អុល​ទៅអ្វី​មួយ​មិននឹក​ស្មានដល់ ។

« អស្ចារ្យ​មែន ! អ៊ីធិន បាន​និយាយ ។ « តើ​ឯង​បាន​ឃើញ​សត្វ​មួយ​នោះ​ទេ ? »

លីលី បាន​និយាយថា « មែន​ហើយ មើល​កន្ទុយ​តូច​គួរ​ឲ្យ​ស្រឡាញ់​របស់​វា ! » ។

បូស្តុន សម្លឹង​មើល​ទៅ​លើ ប៉ុន្តែ​គាត់​បាន​ឃើញ​តែ​ស្រមោល​ប៉ុណ្ណោះ ។

« យើង​បាន​ឃើញ​ស្វា​បីក្បាល​ហើយ​នៅ​ថ្ងៃ​នេះ ! » អ៊ីធិន បាន​និយាយ ។

ប៉ុន្តែ​បូស្តុន​មិន​ទាន់​បាន​ឃើញ​មួយ​នៅ​ឡើយ​ទេ ! គ្រួសារ​របស់​គាត់​បាន​ទៅ​លេង​ព្រៃ​ទឹកភ្លៀង​ដើម្បី​មើល​ស្វា​ព្រៃ ។ ប៉ុន្តែ​ស្វា​នៅ​ឆ្ងាយ​ពេក​សម្រាប់​បូស្តុន​ដើម្បី​មើល​ឃើញ ។

ភ្នែក​បូស្តុន​ពិការ ។ គាត់​អាច​មើល​ឃើញ​តែ​អ្វី​ដែល​នៅ​ជិត​គាត់​ប៉ុណ្ណោះ ។ ជាធម្មតា គាត់​មិន​ខ្វល់​ពី​ភាព​ពិការ​ភ្នែក​របស់​គាត់ទេ ។ គាត់​នៅ​តែ​អាច​ធ្វើ​រឿង​ល្អៗ​ជាច្រើន ។ គាត់​អាច​អាន​អក្សរស្ទាប​ដោយ​ម្រាម​ដៃ​របស់​គាត់ និង​ដើរ​ដោយ​ប្រើ​ឈើច្រត់​របស់​គាត់​នៅក្នុង​ភាព​ងងឹត ។ ហើយ​គាត់​អាច​ស្វែង​រក​មនុស្ស​ដោយ​ស្តាប់​សំឡេង​របស់​ពួកគេ ។

ប៉ុន្តែ​ពេលខ្លះ បូស្តុន​មិន​ចូលចិត្ត​ភាព​ពិការ​ភ្នែក​របស់​គាត់​ទេ ។ ដូច​ថ្ងៃ​នេះ ។

បូស្តុន​អង្គុយ​នៅ​លើដី​ហើយ​ដក​ដង្ហើមធំ ។ គាត់​បានគិតថាវា​មិន​យុត្តិធម៌​ទេ ! ។

ប៉ុន្មាន​នាទី​ក្រោយ​មក​គាត់​មាន​គំនិត​មួយ ។ បូស្តុន​បាន​អធិស្ឋាន​នៅក្នុង​ចិត្ត​គាត់ថាព្រះ​វរបិតាសួគ៌ សូម​ជួយ​ឲ្យ​សត្វស្វា​ចូល​មក​ជិត​ទូល​បង្គំ​បន្តិច​ដើម្បី​ទូល​បង្គំ​អាច​មើលឃើញ ។

បូស្តុន​មើល​មិន​ឃើញ​សត្វស្វា​ណាមួយ​នៅ​ឡើយទេ ។ បន្ទាប់​មក​គាត់​បានឮ​សំឡេង​មួយ​ពីចម្ងាយ ។

ក្មេងប្រុស​ពាក់​វ៉ែនតា​ខ្មៅ​នោះ​ញញឹម​ខណៈ​ពេល​ដែល​គាត់​ក្តោប​ត្រចៀក​របស់​គាត់

« តើ​ឯង​ស្តាប់​ឮ​ដែរ​ឬ​ទេ ? » បូស្តុន​បានសួរ ។ « ខ្ញុំ​គិត​ថា វា​គឺជា​សត្វស្វា ! »

អ៊ីធិន​បាននិយាយថា​« ខ្ញុំ​មិនបាន​ឮ​អ្វីទេ » ។

ប៉ា​បាន​មានប្រសាសន៍ថា « ប៉ា​ក៏មិន​ឮ​ដែរ » ។ « ត្រចៀក​កូនវៃ​ណាស់ ! »

បូស្តុន​បាន​ឮ​សត្វស្វា​រត់​ឆ្លងកាត់​គុម្ពោតព្រៃ​តាម​ផ្លូវលំ ។ គាត់​ចង្អុល​ទៅរក​សំឡេង​នោះ ។ « នៅទីនោះ ! »

បន្ទាប់​មក​គាត់​បាន​ឮ​មួយ​ហើយ​មួយ​ទៀត ។ ពេលខ្លះ​គ្រួសារ​របស់​គាត់​អាច​មើល​ឃើញ​សត្វស្វា​តែ​នៅពេល​ណា​ដែល​គាត់​ចង្អុល​ប្រាប់​ពួកគេ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គ្មាន​ស្វា​ណា​មួយ​មក​ជិត​គាត់​ល្មម​អាច​ឲ្យ​គាត់​មើល​ឃើញ​នោះ​ទេ ។

ក្មេង​ប្រុស​ពាក់​វ៉ែនតា​ខ្មៅ​និយាយ​ដោយ​សម្តី​របស់គាត់​ជា​ពពុះ​បង្ហាញ​រលក​សំឡេង

មិន​យូរ​ប៉ុន្មាន​ក៏ដល់ ពេល​ទៅផ្ទះ​វិញ ។

ម៉ា់ក់​បាននិយាយ​ខណៈ​ពេល​កំពុង​ដើរ​ទៅកាន់​ឡាន​ថា « ម៉ាក់​សោកស្តាយ​ដែល​កូន​មិន​បាន​ឃើញ​សត្វស្វា​ណាមួយ » ។

បូស្តុន​បានគ្រវីក្បាល ។ « មិន​អី​ទេម៉ាក់ ។ ខ្ញុំ​ចង់​ឃើញ​តែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​បែរជា​បាន​ឮ​សម្លេង​ពួកវា​ជាច្រើន​ជំនួស​វិញ » ។ បន្ទាប់មក​គាត់​បាន​គិត​អំពី​ការអធិស្ឋាន​របស់​គាត់ ។ « វា​ហាក់បី​ដូចជា​បាន​រំឭក​ខ្ញុំ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

« តើ​កូន​ចង់​មាន​ន័យថា​យ៉ាងម៉េច ? » ម៉ាក់​បានសួរ ។

« នៅពេល​ខ្ញុំ​ឈប់​ដើម្បី​ស្តាប់ ខ្ញុំ​ដឹងថា​ពួកវា​នៅ​ជុំវិញ​ខ្ញុំ ។ ខ្ញុំ​អាច​ឮ​ពួកវា​ទោះបីជា​ខ្ញុំ​មិន​អាច​មើល​ឃើញ​ពួកវា​ក៏​ដោយ ។ គឺវា​ដូច​ជា​របៀប​ដែល​ខ្ញុំ​អាច​ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​ដែល​ខ្ញុំ​ស្តាប់ » ។

ម៉ា់ក់​បាននិយាយ « វាជា​មេរៀន​ដ៏ល្អ​ណាស់​កូន » ។

បូស្តុន​បានឮ​អ្វី​មួយ​នៅក្នុង​គុម្ពោត​ព្រៃ​ក្បែរ​គាត់ ។ បន្ទាប់​មក​មាន​អ្វី​មួយ​បាន​រត់ចេញ​ទៅ​លើ​ផ្លូវលំ—នៅ​ខាង​មុខ​គាត់ ! វា​មាន​រោម​ពណ៌​ក្រហម និង​កន្ទុយ​វែង ។ វា​បានឈប់ ហើយ​មើល​ចំ​មុខ​គាត់ ។ បន្ទាប់មក​វា​បានរត់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ។

សត្វស្វា ! ទីបំផុត​គាត់​បានឃើញ​ស្វា​ហើយ !

បូស្តុន​បាន​ញញឹម ។ ភាពពិការ​ភ្នែក​ពេលខ្លះ​វា​ពិបាកណាស់ ។ ប៉ុន្តែ​ថ្ងៃនេះ​វា​បាន​ជួយ​គាត់​ឲ្យ​រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​នោះគឺ​ពិត​ជារឿង​ដ៏ល្អ ។

សត្វស្វា​ពណ៌​ទឹកក្រូច​មួយក្បាល
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អាលីស្សា ហ្គន់សាឡេស