« សេចក្តីសុខសាន្តបានមកពីព្រះវិហារបរិសុទ្ធ » ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ,ទំព័រ ២–៣ ។
មកពីគណៈប្រធានទីមួយ
សេចក្តីសុខសាន្តបានមកពីព្រះវិហារបរិសុទ្ធ
កែសម្រួលមកពី « អ្វីៗនឹងល្អប្រសើរឡើងដោយសារតែសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ » លីអាហូណា, ខែឧសភា ឆ្នាំ២០២៤ ទំព័រ ២៤–២៧ ។
ប៉ុន្មានឆ្នាំកន្លងទៅហើយ ភរិយារបស់ខ្ញុំ និងខ្ញុំបានទៅទស្សនាព្រះវិហារបរិសុទ្ធអៃដាហូ ហ្វល អៃដាហូ ។ កូនប្រុសតូចៗទាំងបួនរបស់យើងស្នាក់នៅផ្ទះជាមួយអ្នកមើលថែក្មេង ។
នៅពេលយើងត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញ អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធម្នាក់បានប្រាប់យើងថាទំនប់ទឹក ទីតុន ដែលទើបសាងសង់ថ្មីនៅភាគខាងកើតអៃដាហូបានរលំ ! ទីក្រុងរបស់យើងភាគច្រើនលិចទឹក ។
ភរិយាយរបស់ខ្ញុំ និងខ្ញុំបានលុតជង្គង់ចុះ ហើយបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទូលសូមសុវត្ថិភាពដល់កូនៗ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ ។ ពេលនោះ ពាក្យទាំងនេះបានចូលមកក្នុងចិត្ត និងគំនិតរបស់ខ្ញុំយ៉ាងច្បាស់ ៖ « មិនថាមានលទ្ធផលយ៉ាងណាទេ អ្វីៗនឹងល្អប្រសើរឡើងដោយសារតែព្រះវិហារបរិសុទ្ធ » ។ យើងមានអំណរគុណដែលក្រោយមកដឹងថាកូនប្រុសៗរបស់យើងមានសុវត្ថិភាព ។
គ្មានអ្វីសំខាន់ជាងការគោរពដល់សេចក្ដីសញ្ញា ដែលអ្នកនឹងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធនោះទេ ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្វីៗនឹងល្អប្រសើរឡើងដោយសារតែសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
ផ្លូវខ្វាត់ខ្វែងនៃព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធអាចនាំមកនូវភាពសុខសាន្តក្នុងអំឡុងគ្រាលំបាក ។ ដើរតាមផ្លូវខ្វាត់ខ្វែងទៅកាន់កំពូលព្រះវិហារបរិសុទ្ធអៃដាហូ ហ្វល អៃដាហូ !
រចនារូបភាពដោយ អាលីហ្សា ថាលិនថ៍