2025
អានីកា​ដ៏​ក្លាហាន
ខែ​មីនា ឆ្នាំ​២០២៥


« អានីកា​ដ៏ក្លាហាន » ប្រិយមិត្ត ខែ​មីនា ឆ្នាំ​២០២៥ ទំព័រ ៤៤–៤៥ ។

អានីកា​ដ៏​ក្លាហាន

ដំណើររឿង​ពិត​មកពី ស.រ.អា.

ម្តាយ​លុតជង្គង់​នៅចំពោះ​មុខ​កូន​ស្រីតូច

« តើ​អ្នក​ត្រៀម​ខ្លួន​ឬ​នៅ ? » ម៉ាក់​បាន​សួរ ។

អានីកា​បាន​ងក់ក្បាល ហើយ​ឱប​ខ្លាឃ្មុំ​របស់​នាង ។ នាង​បានយក​វា​ទៅ​ព្រះវិហារ ។ នាង​សង្ឃឹម​ថា​ខ្លាឃ្មុំ​នឹង​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ក្លាហាន ។

អានីកា​មានផ្នែក​មួយ​ដើម្បី​និយាយ​នៅក្នុង​កម្មវិធី​អង្គការ​បឋមសិក្សា ។ ប៉ុន្តែ​នាង​ទើបតែ​មក​ប្រទេស​នេះ ។ នាង​មិន​សូវ​ចេះនិយាយ​ភាសា​អង់គ្លេស​ទេ ។ នាង​នឹង​និយាយ​ជាភាសា​អេស្ប៉ាញ​ជំនួស​វិញ ។ តើ​គ្រាប់​គ្នា​នឹង​យល់​អ្វី​នាង​និយាយទេ ?

ម៉ាក់​ឱប​កូន​ស្រីតូច

ម៉ាក់​បាន​ឱប​នាង ។ « ម៉ាក់​ដឹងថា​កូន​ភ័យខ្លាច ។ ប៉ុន្តែ​សូមចាំ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់នៅ​ជាមួយ​កូន ! កូន​មិននៅ​ឯកោ​ឡើយ » ។

វា​បាន​ធ្វើ​ឲ្យ​អានីកា​មាន​អារម្មណ៍​ធូរចិត្ត​បន្តិច ។ នាង​បាន​ញញឹម​ដាក់​តុក្កតា​ខ្លាឃ្មុំ​របស់​នាង ។ នាង​បានគិត​ថាអញ្ជឹង​យើង​មាន​គ្នា​បីនាក់​ហើយ ។ មាន​ខ្ញុំ ខ្លាឃ្មុំ​របស់ខ្ញុំ និង​ព្រះវិញ្ញាណ​បរិសុទ្ធ !

កុមារ​អង្គុយ​នៅលើ​វេទិការ

នៅ​ក្នុង​កម្មវិធី​អង្គការ​បឋមសិក្សា ថ្នាក់​របស់​អានីកា​បាន​និយាយ​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ឆ្នាំ​នោះ ។ ពួកគេ​បាន​ឡើង​ឈរ​ម្នាក់ម្តងៗ ។ មិន​យូរ​ប៉ុន្មាន វា​ដល់​វេន​របស់​អានីកា ។

នាងបាន​ឱប​ខ្លា​ឃ្មុំ​របស់នាង ។ នាង​អាច​ក្លាហាន​បាន !

ក្មេង​ស្រីតូច​ឈរ​នៅលើ​វេទិកា

អានីកា​បាននិយាយ​ជាភាសា​អេស្ប៉ាញ​ថា « គ្រួសារ​របស់​ខ្ញុំ​សិក្សា​បទគម្ពីរ​នៅក្នុង សៀវភៅ ចូរ​មក​តាម​ខ្ញុំ ជារៀង​រាល់យប់ » ។ នាង​បាន​ដក​ដង្ហើម​ធំ ។ « យើង​បាន​រៀន​ពី​របៀប​ដែល យ៉ូសែប ស្មីធ បាន​អត់ទោស​ដល់​អ្នក​ដែល​ធ្វើ​បាប​លោក ។ ខ្ញុំ​ក៏​អាច​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ​បាន​ដែរ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

អានីកា​បាន​ត្រឡប់​ទៅកៅអី​របស់​នាង​វិញ ។ អ្នកគ្រូ​របស់​នាង​ញញឹម​ដាក់នាង និង​ខ្លាឃ្មុំ​របស់នាង ។ គាត់​ខ្សឹប​ប្រាប់​នាង​ថា « ធ្វើ​បាន​ល្អណាស់ » ។ « អ្នក​ទាំងពីរ​ក្លាហាន​ណាស់ ! »

អានីកា​មាន​អារម្មណ៍​កក់ក្តៅ​នៅក្នុង​បេះដូង​របស់​នាង ។ នាង​ក្លាហាន​ណាស់ ! ហើយ​នាង​បាន​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅជាមួយ​នាង ។

គ្រូ​បង្រៀន​អង្គការ​បឋមសិក្សា​កំពុង​និយាយ​ជាមួយ​ក្មេងស្រី
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខាធី រូស