2025
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​ម៉ាដាហ្គាស្ការ
ខែ​មីនា ឆ្នាំ​២០២៥


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅប្រទេស​ម៉ាដាហ្គាស្ការ » ប្រិយមិត្ត ខែ​មីនា ឆ្នាំ​២០២៥ ទំព័រ ១០–១១ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស​ម៉ាដាហ្គាស្ការ

ជួបជាមួយ​ឡូរ៉េន

រូបថត​ផ្ដោតលើ​មុខ​របស់​ឡូរ៉េន

ឡូរ៉េន​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ធ្វើជា​គំរូ​ដ៏​ល្អ និង​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ ។ មានពេល​មួយ​នាង​ជួប​ការលំបាក​នៅក្នុង​ថ្នាក់​សិក្សា​សង្គម​របស់​នាង ។ ទោះបីជា​វា​ពិបាក​រៀន​ក្តី នាង​បាន​និយាយ​ថា « ខ្ញុំ​បាន​អធិស្ឋាន​ទៅកាន់​ព្រះ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ដើម្បី​យល់​មុខវិជ្ជា​នោះ » ។

ការជួយ​អ្នក​ដទៃ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត ។ នាង​និយាយថា « ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ព្រោះ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះគ្រីស្ទ​នៅពេល​ដែល​ទ្រង់​បាន​ជួយ​អ្នក​ដទៃ » ។

អំពី​ឡូរ៉េន

ឡូរ៉េន​ជាមួយ​កូន​ឆ្កែ​បី​ក្បាល
ឡូរ៉េន​នៅឯ​ព្យាណូ

អាយុ ៖ ៩ឆ្នាំ

មកពី ៖ តំបន់​សូហ្វីយ៉ា ម៉ាដាហ្គាស្ការ

ភាសា ៖ ម៉ាឡាហ្គាស៊ី និង​បារាំង

គោលដៅ ៖ ក្លាយជា​អ្នក​បើក​យន្តហោះ​ព្រោះ​នាង​ចូលចិត្ត​ហោះហើរ

ចំណង់ចំណូលចិត្ត ៖ លេង​បាល់ទាត់ លេង​ហ្គេម​ជាមួយ​គ្រួសារ និង​អាន​សៀវភៅ

គ្រួសារ ៖ ឡូរ៉េន ឪពុក និង​បងប្អូន​ប្រុស​បួននាក់

ចំណង់ចំណូល​ចិត្ត​របស់​នាង

ឡូរ៉េន និង​ក្រុមគ្រួសារ​សិក្សា​បទគម្ពីរ
ឡូរ៉េន​ជាមួយ​គ្រួសារ​របស់នាង

ដំណើររឿង​ក្នុង​ព្រះគម្ពីរ ៖ ខគម្ពីរ​ដែល​ឡូរ៉េន​ចូលចិត្ត​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​ដំណើរឿង​នៃ​ការប្រសូត​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ១:១៨–២៥, , លូកា ១:២៦–៣៨, ២:១-២០ ) ព្រោះ​វា​ប្រាប់​យើង​ថា​ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​ប្រសូត្រ​មក​ដើម្បី​ជួយ​សង្គ្រោះ​យើង ។

ផ្លែឈើ និង​បន្លែ ៖ ផ្លែប៉ោម និង​ល្ពៅ

អាហារ ៖ ភីហ្សា

ពណ៌ ៖ ផ្កាឈូក

ចម្រៀង​កុមារ ៖ « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅចម្រៀង​កុមារទំព័រ ៥៣ )

ទំព័រ​ទម្រង់ PDF