« ជំនួយពីស្ថានសួគ៌ » ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ទំព័រ ២០–២១ ។
ជំនួយពីស្ថានសួគ៌
កែសម្រួលមកពី « តើបងប្អូនចង់រីករាយដែរឬទេ ? » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៦–៤៨ ។
ខ្ញុំត្រូវបានគេហៅឲ្យធ្វើជាប៊ីស្សពក្នុងពេលវេលាដ៏លំបាកក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំជាឪពុកវ័យក្មេងដែលមានគ្រួសារ ហើយយើងបានជួបការលំបាករឿងលុយកាក់ ។ ខ្ញុំបាននឿយហត់ ។ វាក៏មានការពិបាកសម្រាប់ភរិយារបស់ខ្ញុំផងដែរ ។
ថ្ងៃអាទិត្យមួយភរិយាជាទីស្រឡាញ់របស់ខ្ញុំបានទទួលទានសាក្រាម៉ង់ ។ ព្រះវិញ្ញាណបានជួយគាត់ឲ្យដឹងពីរឿងអ្វីមួយ ។ បញ្ហាជាច្រើនដែលយើងបានប្រឈមមុខត្រូវបានដោះស្រាយនៅក្នុងអំឡុងពេលនៃការហៅរបស់ខ្ញុំ ។
ព្រះអម្ចាស់ជ្រាបដឹងពីសេចក្តីត្រូវការរបស់យើង ។ នៅពេលទ្រង់ស្នើសុំឲ្យយើងបម្រើ ទ្រង់ដឹងថាអ្វីដែលនឹងជួយយើងខ្លាំងបំផុត ។ ទ្រង់សព្វព្រះទ័យប្រទានពរដល់យើង ។ ហើយទ្រង់នឹងប្រទានពរជ័យទាំងនេះនៅពេលដែលយើងបម្រើទ្រង់ដោយស្មោះត្រង់ ។
តើបងប្អូនចង់រីករាយដែរឬទេ ? ចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ព្រះអង្គសង្គ្រោះរបស់យើងកំពុងអញ្ជើញយើងឲ្យមករកទ្រង់ ។ ទ្រង់នឹងលីបន្ទុករបស់យើង ។ ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យជីវិតរបស់យើងកាន់តែងាយស្រួល និងមានសុភមង្គល ។ ហើយទ្រង់បំពេញយើងដោយសេចក្តីរីករាយ ។
ម៉ោងសម្ភាសន៍ !
សួរសមាជិកគ្រួសារអំពីរបៀបដែលព្រះវរបិតាសួគ៌បានប្រទានពរដល់ពួកគេ ។ ទាំងនេះគឺជាសំណួរមួយចំនួនដើម្បីជួយអ្នកឲ្យចាប់ផ្ដើម ៖
-
តើបងប្អូនអាចប្រាប់ខ្ញុំអំពីពេលដែលព្រះវរបិតាសួគ៌ ប្រទានពរដល់គ្រួសាររបស់យើងបានទេ ?
-
តើបងប្អូនចូលចិត្តជួយអ្នកដទៃដោយរបៀបណា ? តើបងប្អូនបានឃើញពរជ័យអ្វីខ្លះនៅពេលដែលបងប្អូនបានបម្រើអ្នកដទៃ ?
-
ហេតុអ្វីបងប្អូនធ្វើតាមព្រះយេស៊ូវគ្រីស្ទ ? តើការធ្វើតាមទ្រង់បានជួយបងប្អូនឲ្យមានសុភមង្គលយ៉ាងដូចម្តេច ?
រចនារូបភាពដោយ ធូរ៉ែន ធ្រែន