« មិត្តទាំងឡាយនៅជុំវិញពិភពលោក » ប្រិយមិត្ដ ខែមីនា ឆ្នាំ២០២៥ ទំព័រ ១៤–១៥ ។
មិត្តទាំងឡាយនៅជុំវិញពិភពលោក
ស៊ីស៊ីលី អេស អាយុ ១១ឆ្នាំ រដ្ឋញូវយ៉ក ស.រ.អា.
អ៊ែលឡា ធី អាយុ ៩ឆ្នាំ រដ្ឋតិចសាស ស.រ.អា.
« ជិះលើផ្លូវនៃពន្លឺ » ជេន អេច អាយុ ៩ឆ្នាំ ស្រុក មែវលី តៃវ៉ាន់
« ស្តេចបេនយ៉ាមីន » ខាយអូ វី អាយុ ៧ឆ្នាំ ម៉ាយណាសជើរេស ប្រទេសប្រេស៊ីល
អ៊ែសរ៉ា វី អាយុ ៧ឆ្នាំវេស្ទើន ឃេប អាហ្វ្រិកខាងត្បូង
មិត្តរួមថ្នាក់ម្នាក់បានសុំលេងជាមួយខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំនៅពេលចេញលេង ។ យើងបាននិយាយថាថយចេញទៅ ។ ក្រោយមក ខ្ញុំមានអារម្មណ៍មិនល្អ ហើយសោកស្តាយដែលមិនអនុញ្ញាតឲ្យនាងលេងជាមួយយើង ។ ឥឡូវប្រសិនបើខ្ញុំឃើញនាងនៅម្នាក់ឯង ខ្ញុំសុំឲ្យនាងលេងជាមួយខ្ញុំ ដើម្បីនាងអាចមានមិត្តម្នាក់ ។
អេវ៉ា ដប់បលយូ អាយុ ៧ឆ្នាំ លិកហ្ស៊ីមប៊ឺក បែលហ្ស៊ិក
ខ្ញុំជួយដោយរៀបចំប្រដាប់ក្មេងលេង និងសៀវភៅបន្ទាប់ពីខ្ញុំបានលេងហើយ ។
ឡឺគ្រែន អិល អាយុ ៣ឆ្នាំ ស័រសូហ្គន ហ្វីលីពីន
ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានមិត្តភក្តិទេ ។ តាំងពីដើមរហូតដល់ឥឡូវដូចជាគ្មាននរណាម្នាក់ខ្វល់ខ្វាយពីខ្ញុំទេ ។ ប៉ុន្តែបន្ទាប់មកខ្ញុំគិត និងចងចាំអ្វីមួយដែលជាការពិត ។ ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ហើយព្រះយេស៊ូវក៏ស្រឡាញ់ខ្ញុំដែរ ។
ឃែលី អិម អាយុ ៩ឆ្នាំ ម៉ារីលែន ស.រ.អា.
ខ្ញុំបានគូររូបភាពនេះនៅពេលដែលខ្ញុំបានរៀនថា ព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើង ។ ព្រះវិហារបរិសុទ្ធតែងស្ថិតនៅក្នុងកែវភ្នែករបស់ខ្ញុំជានិច្ច ហើយខ្ញុំចង់ទៅទីនោះនៅពេលដែលខ្ញុំមានអាយុគ្រប់គ្រាន់ ។
វីនស៍ ស៊ី អាយុ ១០ឆ្នាំ ញូវ ម៉ិចស៊ីកូ ស.រ.អា.
នៅរដ្ឋដែលខ្ញុំរស់នៅបានមានព្យុះកំបុតត្បូងមួយ ។ ខ្ញុំបានទៅក្នុងបន្ទប់របស់ខ្ញុំ ហើយបានពោលពាក្យអធិស្ឋានសម្រាប់មនុស្សដែលបានបាត់បង់ផ្ទះរបស់ពួកគេ ។ ខ្ញុំមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធកំពុងថ្លែងប្រាប់ខ្ញុំថាខ្ញុំបានធ្វើរឿងត្រឹមត្រូវ ។
ហែនរី អេច អាយុ ៨ឆ្នាំ អាកាន់សាស ស.រ.អា.