« ពាក្យពេចន៍នៃដំណឹងល្អរបស់ខ្ញុំ » ប្រិយមិត្ដ ខែមីនា ឆ្នាំ២០២៥ ទំព័រ ៦ ។
ពាក្យពេចន៍នៃដំណឹងល្អរបស់ខ្ញុំ
សូមរកមើលពាក្យ និងឃ្លាទាំងនេះនៅក្នុងទស្សនាវដ្ដី ប្រិយមិត្ដច្បាប់នេះ !
ពិធីបរិសុទ្ធ
ពិធីបរិសុទ្ធ គឺជាទង្វើដ៏ពិសិដ្ឋ ឬបរិសុទ្ធមួយដែលបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍មួយចំនួនដូចជាពិធីសាក្រាម៉ង់ ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
ការផ្តាច់បាប
នៅពេលដែលយើងប្រែចិត្ត ហើយទទួល ការផ្តាប់បាបយើងត្រូវបានការអភ័យទោសចំពោះជម្រើសខុសដែលយើងបានធ្វើ ។ ការណ៍នេះអាចកើតឡើងបានតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ស្លូតត្រង់
ដើម្បី ស្លូតត្រង់ គឺជាការបន្ទាបខ្លួន ទន់ភ្លន់ មានឆន្ទៈ និងស្តាប់បង្គាប់ ។ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូមួយចំពោះរឿងនេះ នៅពេលដែលទ្រង់គង់នៅលើផែនដី ។
ពួកបរិសុទ្ធ
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពួកបរិសុទ្ធ គឺជាអស់អ្នកដែលបានជ្រើសរើសទទួលបុណ្យជ្រមុជទឹក និងចូលរួមជាមួយសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៩:១៣ ) ។ យើងប្រើពាក្យដូចគ្នាសម្រាប់អស់អ្នកដែលជ្រើសរើសទទួលបុណ្យជ្រមុជទឹកចូលទៅក្នុងសាសនាចក្ររបស់ទ្រង់ថ្ងៃនេះ ។ ពួកបរិសុទ្ធ គឺជាមនុស្សម្នាក់ដែលធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
រូបភាពដោយ មេឌីសុន ប៊េកឺ