2025
សម្រាប់​កុមារ​ធំៗ
ខែ​មីនា ឆ្នាំ​២០២៥


« សម្រាប់​កុមារ​ធំៗ » ប្រិយមិត្ត ខែ​មីនា ឆ្នាំ​២០២៥ ទំព័រ ៣៤–៣៥ ។

សម្រាប់​កុមារ​ធំៗ

ពាក្យ​ពេចន៍​មក​ពី​ប្អូនៗ

ខ្ញុំ​មាន​ពាក្យដកស្រង់​មកពី​ដោយ​ប្រធាន ស៊ូសាន អេច ផតធ័រ នៅលើ​ជញ្ជាំង​របស់​ខ្ញុំ ។ ដែល​ដកស្រង់ថា « ជីវិត​របស់​យើង​ពិសិដ្ឋ មាន​អត្ថន័យ និង​មាន​គោលបំណង ។ យើង​ម្នាក់ៗ​គឺជា​បុត្រី ​[ ឬ​បុត្រា ] សំណព្វ​នៃ​ព្រះ » ។* ខ្ញុំ​ដឹងថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​គ្រប់គ្នា ។

អេវ៉ា ប៊ី អាយុ ១០ ឆ្នាំ មកពី​រដ្ឋ​អារីហ្សូណា ស.រ.អា.

ថ្ងៃមួយ​មិត្តភក្តិ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ទៅលេង​បាល់​ឱប ។ ខ្ញុំ​បានស្លៀក​សម្លៀក​បំពាក់​កីឡា​របស់​ខ្ញុំ​រួច​ហើយ​ស្រាប់​តែនឹក​ឃើញថា ជាថ្ងៃអាទិត្យ ! ខ្ញុំ​ក៏បាន​ប្តូរ​ទៅសម្លៀកបំពាក់​ថ្ងៃអាទិត្យ​របស់​ខ្ញុំ​ជំនួស​វិញ ហើយ​បាន​ទៅ​ព្រះវិហារ ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង ។

អេឌ្រាន អ៊ី អាយុ ១១ ឆ្នាំ បេនី ឌីផាតមិន បូលីវី

ខ្ញុំ​សង្កេត​មើល​អូលីវើរ

អូលីវើរ ខៅឌើរី បាន​ជួយ​យ៉ូសែប ស្ម៊ីធ បកប្រែ​ព្រះគម្ពីរ​មរមន ។ ពួកលោក​បានជួប​គ្នា​នៅ ហាម៉ូនី រដ្ឋ​ផេនស៊ីវើរញ៉ា ស.រ.អា. តើ​អ្នកអាច​រកឃើញ​អូលីវើរ នៅលើ​ផ្លូវ​ដ៏​មមាញឹក​នេះ​ទេ ?

ការសរសើរ និង​ការតភ្ជាប់

ប្រើ​ពណ៌​ពីរ​ផ្សេងគ្នា ហើយ​ដាក់​វេនគ្នា​ជាមួយ​មិត្តភក្តិ​គូរ​បន្ទាត់​ផ្ដេក ឬបញ្ឈរ​រវាង​ចំណុច​ពីរ ។ នៅពេល​ប្អូន​បញ្ចប់​គូរ​បន្ទាត់​នៅក្នុង​ប្រអប់​មួយ ផាត់ពណ៌​នៅក្នុង​ប្រអប់​របស់ប្អូន ។ បន្ត​រហូត​ដល់​ចំណុច​ទាំងអស់​ត្រូវបាន​ភ្ជាប់គ្នា !

ឥឡូវ​នេះ​រាប់​ប្រអប់​ការ៉េ​ដែលប្អូន​បាន​ផាត់ពណ៌​នៅ​ខាងក្នុង ។ និយាយ​រឿង​ល្អ​មួយ​អំពី​នរណា​ម្នាក់​សម្រាប់​ប្រអប់​នីមួយៗ​ដែល​ប្អូនរាប់ !

ល្បែង​ផ្គុំ​រូប អ្នក​ត្រួសត្រាយ​ផ្លូវ

តើ​ប្អូន​អាចទាយ​បាន​ទេថា​អ្នក​ត្រួសត្រាយ​ជំនាន់​មុន​បាន​ប្រើវត្ថុ​ទាំងនេះ​សម្រាប់​ធ្វើអ្វី ?

  1. បកសំបក​ធញ្ញជាតិ

  2. ធ្វើប៊ឺ

  3. ការធ្វើ​ទឹកដោះ​គោ​ក្រឡុក

  4. ពាក់​ស្បែកជើង

  5. ធ្វើការ​ជាមួយ​ឈើ

  6. កាន់​ទូរសព្ទ

ទំព័រ​ទម្រង់ PDF ជាមួយ​ពាក្យ​ដកស្រង់ និង​សកម្មភាព​នានា

រចនា​រូបភាព​ដោយ ប្រាយអិន ម៉ៃខល វីវើរ

  • « មេរៀននៅ​ឯអណ្ដូងទឹក » លីអាហូណាខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ ៥៩–៦០ ។