« មកស្គាល់ផ្ទាំងចំណារមាស ! » ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ទំព័រ ២៤–២៥ ។
មកស្គាល់ផ្ទាំងចំណារមាស !
ធ្វើតាមតារាងពេលវេលាដើម្បីមើលឃើញពីរបៀបដែលយើងបានទទួលព្រះគម្ពីរមរមន ។
-
~ គ.ស ៤២១
-
ព្យាការីនៃព្រះគម្ពីរមរមនគឺ ព្យាការីមរ៉ូណៃ បានបិទត្រាផ្ទាំងចំណារមាស ។ ផ្ទាំងចំណារបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ ផ្ទាំងចំណារក៏បានប្រាប់អំពីប្រវត្តិសាស្រ្តរបស់ប្រជាជនមរ៉ូណៃផងដែរ ។
-
ឆ្នាំ១៨២៣
-
ក្នុងនាមជាទេវតា មរ៉ូណៃបានយាងមកជួបយ៉ូសែប ស្ម៊ីធ ។ មរ៉ូណៃបានប្រាប់គាត់ថាផ្ទាំងចំណារមាសត្រូវបានកប់នៅជិតកូនភ្នំគូម៉ូរ៉ា ។
-
ឆ្នាំ១៨២៧
-
បន្ទាប់ពីយ៉ូសែបបានរៀបចំខ្លួនអស់រយៈពេលបួនឆ្នាំ ព្រះអម្ចាស់បានជឿទុកចិត្តលោកឲ្យទៅយកផ្ទាំងចំណារមាស ។
-
ឆ្នាំ១៨២៣
-
យ៉ូសែបបានបកប្រែផ្ទាំងចំណារដោយស្តាប់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងយកចិត្តទុកដាក់ ។ លោកក៏បានប្រើឧបករណ៍ពិសេសពីព្រះផងដែរ ។ លោកបានប្រើថ្មមួយដែលគេហៅថា ត្បូងមើលឆុត និងឧបករណ៍ដែលហៅថាអ្នកបកប្រែ ឬយូរីម និងធូមីម ដែលបានកប់ជាមួយផ្ទាំងចំណារនោះ ។
-
ឆ្នាំ១៨២៩
-
ព្រះវរបិតាសួគ៌បានជួយយ៉ូសែប យល់ពីអ្វីដែលផ្ទាំងចំណារនោះបាននិយាយ ។ អូលីវើរ ខៅឌើរី បានជួយយ៉ូសែប សរសេរអ្វីដែលយ៉ូសែបបានបកប្រែ ។
-
មានមនុស្សយ៉ាងហោចណាស់ដប់ពីរនាក់បានឃើញផ្ទាំងចំណារមាស ។ ម្នាក់ក្នុងចំណោមពួកគេគឺ ម៉ារី វីតមើរ ។ ប្អូនអាចអានទីបន្ទាល់នៃពួកសាក្សីផ្សេងទៀតនៅបុព្វកថានៃព្រះគម្ពីរមរមន ។ គ្មានមនុស្សណាម្នាក់ក្នុងចំណោមមនុស្សទាំងនេះធ្លាប់បានបដិសេធបទពិសោធន៍របស់ពួកគេទេ ។
-
ឆ្នាំ១៨៣០
-
ច្បាប់ចម្លងដែលបានបកប្រែជាលើកដំបូងនៃព្រះគម្ពីរមរមនជាភាសាអង់គ្លេសត្រូវបានបោះពុម្ពនៅទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ស.រ.អា. ។
-
សព្វថ្ងៃនេះ
-
បច្ចុប្បន្ននេះមនុស្សទូទាំងពិភពលោកបានអានព្រះគម្ពីរមរមន ! វាត្រូវបានបកប្រែទៅជា ១១៥ ភាសា ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានចែកចាយព្រះគម្ពីរមរមនជាមួយមនុស្សគ្រប់គ្នាដែលពួកគេអាចធ្វើបាន ។
រចនារូបភាពដោយ អាលីហ្សា ភីធើរសិន