« សូមស្វាគមន៍ មិត្ដទាំងឡាយ ! » ទស្សនាវដ្តី ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ទំព័រ១ ។
សូមស្វាគមន៍ មិត្តទាំងឡាយ !
តើប្អូនដឹងពីរបៀបស្តាប់នៅពេលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ប្អូនឬទេ ? វាត្រូវការការអនុវត្តន៍ ។
អានអំពីអ្វីដែល បូស្តុន បានរៀនសូត្រ អំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រៃទឹកភ្លៀង ( ទំព័រ ៤ ) ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយប្អូននៅក្នុងគ្រប់ផ្នែកនៃជីវិតរបស់ប្អូន ។ ប្អូនថែមទាំងអាចអធិស្ឋានទូលសូមជំនួយចំពោះកិច្ចការផ្ទះរបស់ប្អូនដូចជាម៉ាហ្គោ នៅលើ ទំព័រ ៣៣ដែរ ។
សូមបន្តអធិស្ឋាន និងស្តាប់ ! ព្រះវិញ្ញាណបរិសុទ្ធនៅទីនេះដើម្បីជួយប្អូន ។
សេចក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត
សូមសរសេរ និងប្រាប់យើងអំពីពេលដែលប្អូនមានអារម្មណ៍ពីវិញ្ញាណបរិសុទ្ធ ។