« បព្វជិតភាពបានស្ដារឡើងវិញហើយ »ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។
ដំណើររឿងក្នុងព្រះគម្ពីរ
បព្វជិតភាពបានស្ដារឡើងវិញហើយ
ប្អូនអាចអានដំណើរឿងនេះនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៣ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១២ ។
បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងចំណារមាស លោកបានចាប់ផ្តើមបកប្រែវា ។ អូលីវើរ ខៅឌើរី បានសរសេរតាមអ្វីដែលលោកបាននិយាយ ។ នៅពេលដែលពួកលោកធ្វើកិច្ចការនេះ ពួកលោកបានរៀនថាព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យមនុស្សគ្រប់រូបបានទទួលបុណ្យជ្រមុជទឹក ។
យ៉ូសែប និងអូលីវើរ ងឿងឆ្ងល់ថាតើអ្នកណាមានអំណាចរបស់ព្រះដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកដល់មនុស្ស ។ ពួកលោកបានចូលទៅក្នុងព្រៃដើម្បីអធិស្ឋាន និងទូលសួរព្រះ ។
ខណៈដែលពួកលោកបានអធិស្ឋាន មានទេវតាមួយអង្គបានបង្ហាញព្រះកាយ ។ ទ្រង់បានមានបន្ទូលថាទ្រង់គឺ យ៉ូហាន បាទីស្ទដែលបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវគ្រីស្ទជាយូរមកហើយ ។ ទ្រង់បានប្រទានបព្វជិតភាពអើរ៉ុនដល់យ៉ូសែប និងអូលីវើរ ដើម្បីឲ្យពួកលោកអាចធ្វើពិធីបុណ្យជ្រមុជទឹកដល់អ្នកដទៃ ។ បព្វជិតភាពគឺជាព្រះចេស្ដារបស់ព្រះ ។ វាត្រូវបានប្រើដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ព្រះ ។
យ៉ូហាន បាទីស្ទ បានប្រាប់ឲ្យយ៉ូសែប និងអូលីវើរធ្វើពិធីបុណ្យជ្រមុជទឹក ។ ពួកលោកបានចុះទៅក្នុងទន្លេមួយ ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យគ្នាទៅវិញទៅមក ។ នៅពេលដែលពួកលោកងើបចេញពីទឹក ពួកលោកបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ ពួកលោកសប្បាយចិត្តណាស់ !
ក្រោយមកទេវតាផ្សេងទៀតបានយាងមក ។ សាវកបីរូបរបស់ព្រះយេស៊ូវគ្រីស្ទ—ពេត្រុស យ៉ាកុប និងយ៉ូហាន បានប្រគល់បព្វជិតភាពម៉ិលគីស្សាដែកឲ្យយ៉ូសែប និងអូលីវើរ ។ ឥឡូវនេះ យ៉ូសែប និងអូលីវើរ អាចផ្តល់អំណោយនៃព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដទៃ ។