2025
ការច្រៀង​បំបាត់​សេចក្តីភ័យខ្លាច
ខែ​មីនា ឆ្នាំ​២០២៥


« ការច្រៀង​បំបាត់​សេចក្តីភ័យខ្លាច » ប្រិយមិត្ត ខែ​មីនា ឆ្នាំ​២០២៥ ទំព័រ ១៦–១៧ ។

ការច្រៀង​បំបាត់​សេចក្តីភ័យខ្លាច

រំពេច​នោះ​ពាក្យ​ក្នុង​ចម្រៀង​កុមារ​ដែល​គាត់​ពេញចិត្ត​បាន​ផុសឡើង​ក្នុង​គំនិត​គាត់ ។

ដំណើររឿង​ពិត​មកពី​ប្រទេស​ម៉ិកស៊ីកូ

ក្មេង​ប្រុស​ម្នាក់​អង្គុយ​នៅលើ​គ្រែ​មើល​ទៅភ័យខ្លាច​នឹង​ស្រមោល​បិសាចនៅ​លើ​គាត់

ម៉ាក់​បាន​និយាយ​ទាំងញញឹម​ថា « ដល់​ពេល​ចូលគេង​ហើយ » ។

ឡូហ្គិន​បានចូល​ទៅក្នុង​បន្ទប់​របស់​គាត់ ។ គាត់​បាន​ពោល​ពាក្យ​អធិស្ឋាន ហើយ​វារ​ឡើង​លើ​គ្រែ ។ បន្ទាប់​មក​ម៉ាក់​បានអាន​រឿង​មួយ​ឲ្យ​គាត់​ស្តាប់ ។ គាត់​បាន​បិទ​ភ្នែក​សន្សឹមៗ ។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​គេង​លក់ ។

ប៉ុន្តែ ឡូហ្គិន​មាន​សុបិន្ត​គួរ​ឲ្យ​ខ្លាច ។ គាត់​នៅ​តែ​ម្នាក់​ឯង​នៅក្នុង​កន្លែង​ងងឹត​មួយ ។ គាត់​បាន​ឃើញ​បិសាច​ចម្លែក​មាន​ធ្មេញ​ធំៗ ។ វា​គ្រហឹម​ដាក់​គាត់ ។ បន្ទាប់​មក​វា​បាន​ចាប់ផ្តើម​រត់​សំដៅ​មករក​គាត់ !

ឡូហ្គិន​ព្យាយាម​រត់​គេច​ខ្លួន ។ ប៉ុន្តែ​គាត់​បាន​រអិល​ដួល ! បិសាច​កាន់តែ​មក​ជិត ហើយ​ធំ​ទៅៗ—

ឡូហ្គិន​ភ្ញាក់​ឡើង ហើយ​អង្គុយ​នៅ​លើគ្រែ ។ គាត់​ជូត​ទឹកភ្នែក​របស់​គាត់ ហើយ​ឃើញថា​ខាងក្រៅ​នៅ​ងងឹត​នៅឡើយ ។

គាត់​ចង់​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​គាត់​អំពី​សុបិន្ត​នោះ ។ ប៉ុន្តែ​គាត់​មិន​ចង់​ចេញពី​គ្រែ​របស់​គាត់​ទេ ។ ភាពងងឹត​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ដូចជា​បិសាច​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​ណាមួយ ។ រាល់ស្រមោល​មើល​ទៅគួរ​ឲ្យ​ខ្លាច ។ ឆ្កែ​មួយ​ក្បាល​ព្រុស​នៅ​ខាង​ក្រៅ​សំឡេង​ដូចជា​បិសាច​គ្រហឹម ។

ឡូហ្គិន​បាន​ទាញ​ភួយ​គ្រប​ត្រឹម​ច្រមុះ​របស់​គាត់ ។ គាត់​ខ្លាច​ពេក ដល់ថ្នាក់​មិន​ហ៊ាន​កម្រើក ។

គាត់​ចង់​គេង​ឲ្យ​លក់​វិញ ។ ប៉ុន្តែ​រាល់​ពេល​ដែល​គាត់​បិទភ្នែក​គាត់​បាន​ឃើញ​មុខ​បិសាច​ខឹង និង​ធ្មេញ​ស្រួចៗ​របស់​វា ។ គាត់​មិន​អាច​ឈប់​សម្លឹង​មើល​ស្រមោល​គួរ​ឲ្យ​ខ្លាច​នោះ​បាន​ទេ ។

បន្ទាប់​មក​គាត់​បាន​ឃើញ​រូបថត​មួយ​នៅលើ​តុ​ក្បែរ​គ្រែ​របស់​គាត់ ។ វា​ជា​រូបថត​របស់​គាត់​ជាមួយ​ប្អូន​ប្រុស​ពីរនាក់​របស់​គាត់ ប៉ា និង​ម៉ាក់​នៅខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ នៅ​ម៉ុនទើរ៉េ ម៉ិកស៊ីកូ ។ ពួកគាត់​មើល​ទៅ​សប្បាយ​ចិត្តណាស់ ។

រំពេច​នោះ​ពាក្យ​ក្នុង​ចម្រៀង​កុមារ​ដែល​គាត់​ពេញចិត្ត​បាន​ផុសឡើង​ក្នុង​គំនិត​គាត់ ។ ឡូហ្គិន​ចាប់ផ្តើម​ច្រៀង​ស្ងាត់ៗ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ។ ខ្ញុំ​ទៅ​ទីនោះ​ថ្ងៃមួយ ។ ដើម្បី​ទទួល​ព្រះវិញ្ញាណ ទៅ​ស្តាប់ និង​អធិស្ឋាន » ៩៩

ខណៈពេល​ដែល​គាត់​ច្រៀង ឡូហ្គិន​បាន​គិត​អំពី​ថ្ងៃនោះ​នៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្រួសារ​របស់​គាត់ ។ គាត់​បានមាន​អារម្មណ៍​សុខសាន្ត​យ៉ាងខ្លាំង ។ ដោយសារ​តែ​ព្រះវិហារ​បរិសុទ្ធ គាត់​អាច​នៅ​ជាមួយ​គ្រួសារ​របស់​គាត់​ជារៀងរហូត ។

ក្មេង​ប្រុស​អង្គុយ​នៅលើ​គ្រែ​ច្រៀង​ជាមួយ​នឹង​រូបភាព​ព្រះវិហារ​បរិសុទ្ធ​នៅលើ​តុ​ក្បែរ​គាត់ ។

ឡូហ្គិន​មិនអាច​ឮ​សំឡេង​ឆ្កែ​ព្រុស​ជាង​សំឡេង​របស់​គាត់​ទេ ។ គាត់​បាន​បិទ​ភ្នែក ហើយ​បន្ត​ច្រៀង ។ « នាម​ជាកូន​ព្រះ ខ្ញុំ​ដឹង​រឿង​នេះពិត ៖ គ្រួសារ​គឺ​អស់​កល្ប​ជានិច្ច » ។ គាត់​មាន​អារម្មណ៍​សុខសាន្ត​នៅក្នុង​ដួងចិត្ត​របស់​គាត់​ដែល​ធ្វើ​ឲ្យ​គាត់​ញញឹម ។ គាត់​ដឹងថា​គ្មាន​បិសាច​ទេ ។

បន្ទប់​ងងឹត និង​គួរ​ឲ្យខ្លាច ។ ប៉ុន្តែ​ឥឡូវ​នេះ​វាជា​កន្លែង​ស្ងប់ស្ងាត់ មាន​សុវត្ថិភាព ។ ឡូហ្គិន​បាន​កើយ​លើ​ខ្នើយ​របស់​គាត់ ហើយ​គេង​លក់​ដោយ​ស្កប់ស្កល់ ។

នៅពេល​គាត់​ភ្ញាក់ឡើង មាន​ពន្លឺ​ព្រះអាទិត្យ​នៅខាងក្រៅ ។ គាត់​បាន​ក្រោក​ឡើង ហើយ​មើល​ទៅ​ពន្លឺ​ព្រះអាទិត្យ​ចាំង​ពីលើ​រូបថត​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់ ។ គាត់​បានគ្រហឹម​ច្រៀង​បទចម្រៀង​ដែល​គាត់​ចូលចិត្ត​នៅពេល​ដែល​គាត់​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ព្រះវិហារ ។

នៅ​តាម​ផ្លូវ​ទៅ​ព្រះវិហារ គាត់​បានប្រាប់​គ្រួសារ​របស់​គាត់​អំពី​សុបិន្ត​អាក្រក់​របស់​គាត់ និង​បទចម្រៀង​ដែល​គាត់​បាន​ច្រៀង ។ គាត់​បានស្តាប់​ការឡើង​និយាយ និង​បាន​ច្រៀង​ទំនុកតម្កើង​នៅ​ក្នុង​សាលាប្រជុំ ។ ឥឡូវ​នេះ​ដល់ពេល​ទៅ​ថ្នាក់​កុមារ​ហើយ ។

ឡូហ្គិន​ចូលចិត្ត​ស្តាប់​ព្យាណូ​ណាស់ ។ ហើយ​ឥឡូវ​នេះ​គាត់​ដឹងថា​បទចម្រៀង​មួយ​ចំនួន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​បិសាច​ដ៏​គួរឲ្យ​ខ្លាច​ចាកចេញ ។

អ្នក​ដឹកនាំ​អង្គការ​បឋមសិក្សា បាន​និយាយថា « សូមស្វាគមន៍​មកកាន់​ម៉ោង​ច្រៀង​ចម្រៀង » ។ « តើ​បទចម្រៀង​អ្វី​ដែល​យើង​គួរច្រៀង​មុនគេ ? »

ឡូហ្គិន​បាន​លើកដៃ​របស់​គាត់​យ៉ាង​ខ្ពស់​ហើយ​និយាយថា « ខ្ញុំដឹង ! » ។ « សូម​ច្រៀង​បទ ‹ ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ ›​» ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខារ៉ូលីណា ហ្វារ៉ាស

  • « ខ្ញុំ​ចូលចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​របស់​កុមារ,​ទំព័រ ៩៩ ។