2025
ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ
ខែ​មីនា ឆ្នាំ​២០២៥


« ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ » ប្រិយមិត្ត ខែ​មីនា ឆ្នាំ​២០២៥ ទំព័រ​១២ ។

ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

  • ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​សាងសង់​ព្រះវិហារបរិសុទ្ធ​នេះ​ជាមួយ​នឹង​ថ្មក្រានីត​ពីជ្រលងភ្នំ​ក្បែរ​នោះ ។ ថ្ម​ខ្លះ​មាន​ទម្ងន់ ៥,៦០០ ផោន ( ២,៥៤០ គីឡូក្រាម ) !

  • វា​ត្រូវ​បាន​ចំណាយ​ពេល ៤០ ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់ ។

  • វិចិត្រករ​ចំនួន​ប្រាំ​នាក់​ត្រូវបាន​ហៅ​ទៅ​បំពេញ​បេសកកម្ម​ដើម្បី​សិក្សា​ផ្នែក​សិល្បៈគំនូរ​នៅ​ប្រទេស​បារាំង ។ ក្រោយមក​ពួកគេ​បាន​គូរ​គំនូរ​នៅខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ ខេប ថោន ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

  • ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ក្លាយជា​ព្រះវិហារ​បរិសុទ្ធ​ទីបី នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។

  • ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​មកដល់​តំបន់​នេះ​នៅក្នុង​ឆ្នាំ​១៨៥២ ។ ឥឡូវនេះ សមាជិក​នៃ​សាសនាចក្រ​នៅ​អាហ្វ្រិក​ខាងត្បូង​មាន​ចំនួន​ជិត ៧០,០០០ នាក់ ។

  • ព្រះវិហារ​បរិសុទ្ធ​នៅជិត​បំផុត​មាន​ចម្ងាយ​ប្រហែល ៧៩៥ ម៉ាយល៍ ( ១,២៨០ គីឡូម៉ែត្រ ) នៅ​ទីក្រុង ឌើបិន ។

ព្រះវិហារ​បរិសុទ្ធ លីម៉ា ប៉េរូ

  • ព្រះវិហារ​បរិសុទ្ធ​នេះ​មាន​កំពូល​ប្រាំមួយ ។ កំពូល​ខ្ពស់​បំផុតគឺ​ប្រហែង ១១២ ហ្វីត ( ៣៤ ម៉ែត្រ ) ។

  • ពួកបរិសុទ្ធ​មួយចំនួន​បាន​ជិះឡាន​ក្រុង ២៦​ម៉ោង​ដើម្បី​ចូលរួម​ពិធី​ឧទ្ទិសឆ្លង ។

  • នៅពេល​ព្រះវិហារ​បរិសុទ្ធ លីម៉ា​ប៉េរូ ឡូស អូលីវ៉ូស បាន​ឧទ្ទិសឆ្លង លីម៉ា​បាន​ក្លាយ​ជាទីក្រុង​ដំបូង​បង្អស់​នៅក្រៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​ពីរ ។

ប័ណ្ណ​សម្រាប់​កាត់ចេញ​ចំនួន​បី ដែល​មាន​រូបភាព​ព្រះវិហារបរិសុទ្ធ​នៅ​ផ្នែក​ម្ខាង និង​ផ្នែក​ម្ខាង​ទៀត​មាន​ការពិត​ដ៏​រីករាយ

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន