ការអនុវត្តជំនាញទី ៧
ឆ្លើយតបទៅនឹងអារម្មណ៍នៃភាពមិនល្អគ្រប់គ្រាន់
វាអាចជារឿងធម្មតាដើម្បីមានអារម្មណ៍នៃភាពមិនល្អគ្រប់គ្រាន់នៅពេលដែលយើងជួបប្រទះស្ថានភាពថ្មី ឬស្ថានភាពពិបាកដោះស្រាយនានា ។ ការផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងបាន គឺជាវិធីមួយដើម្បីជួយយើងយកឈ្នះលើអារម្មណ៍នៃភាពមិនល្អគ្រប់គ្រាន់នេះ។
អ្នកដឹកនាំការពិភាក្សា ៖ សូមព្យាយាមនិយាយដោយសង្ខេបនៅក្នុងផ្នែក « កំណត់និយមន័យ » និង « បង្ហាញ » ដើម្បីសិស្សមានពេលច្រើនសម្រាប់ការអនុវត្ត ។
កំណត់និយមន័យ
អ្នកដឹកនាំការពិភាក្សា ៖ ពន្យល់ថា នៅពេលធ្វើអ្វីមួយថ្មី វាជារឿងធម្មតាដែលមានអារម្មណ៍នៃភាពមិនល្អគ្រប់គ្រាន់ ។ អ្នកអាចផ្តល់ជាឧទាហរណ៍ចេញពីជីវិតរបស់អ្នកផ្ទាល់ នៅពេលដែលអ្នកមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ ។
-
តើស្ថានភាពថ្មីៗអ្វីខ្លះ ដែលនាំឲ្យអ្នកមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ ?
-
តើអ្នកបានធ្វើអ្វីខ្លះដែលមានប្រយោជន៍ ឬពុំមានប្រយោជន៍ ?
-
ហេតុអ្វីបានជាវាសំខាន់ក្នុងការពឹងផ្អែកលើព្រះអម្ចាស់ នៅពេលដែលយើងមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ ? ( សូមមើល ភីលីព ៤:១៣; អាលម៉ា ២៦:១២ )
អ្នកដឹកនាំការពិភាក្សា ៖ អានកថាខណ្ឌខាងក្រោមជាមួយគ្នា ។ ( អ្នកក៏អាចអញ្ជើញសិស្សឲ្យស្វែងរក និងគូសចំណាំកថាខណ្ឌនេះនៅ ទំព័រ ៣២ នៃ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា បានផងដែរ ) ។
សូមកុំព្យាយាមគ្រប់គ្រងអ្វីដែលអ្នកពុំអាចគ្រប់គ្រងបានឡើយ ។ ការព្យាយាមគ្រប់គ្រងអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន វាធ្វើឲ្យអ្នកមានអារម្មណ៍ថា វាកាន់តែពិបាក និងធ្វើឲ្យការថប់បារម្ភរបស់អ្នកកើនឡើង ។ សូមទុកកម្លាំងរបស់អ្នកផ្តោតទៅលើកិច្ចការអ្វីផ្សេងទៀតដែលអ្នកអាចធ្វើបាន ។ ( ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា [ ឆ្នាំ២០១៣ ] ទំព័រ ៣២ )
-
តើអ្នកគិតថាការផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងបាន អាចជួយយើងយកឈ្នះអារម្មណ៍នៃភាពមិនល្អគ្រប់គ្រាន់បានដោយរបៀបណា ?
ការបង្ហាញ
អ្នកដឹកនាំការពិភាក្សា ៖ ដើម្បីជួយសមាជិកក្នុងថ្នាក់ រៀនអំពីរបៀបផ្តោតលើអ្វីដែលពួកគេអាចគ្រប់គ្រងបាន សូមមើលឧទាហរណ៍ខាងក្រោមនេះជាមួយគ្នា ។
អ្នកអាចពិភាក្សាអំពីមូលហេតុដែលឧទាហរណ៍នៅក្នុងជួរឈរខាងឆ្វេង អាចជាឧទាហរណ៍ដែលហួសពីការគ្រប់គ្រងរបស់មនុស្សម្នាក់ ។ មុនពេលចែកចាយចម្លើយនៅក្នុងជួរឈរខាងស្តាំ សូមអញ្ជើញសិស្សឲ្យមើលថា តើពួកគេអាចគិតពីចម្លើយដោយខ្លួនឯងបានដែរឬទេ ។
|
មិនអាចគ្រប់គ្រងបាន |
អាចគ្រប់គ្រងបាន |
|---|---|
|
« ខ្ញុំចង់ក្លាយជាមនុស្សល្អ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ខកចិត្តដោយសារកំហុសរបស់ខ្ញុំ » ។ |
« ខ្ញុំអាចធ្វើឲ្យអស់ពីលទ្ធភាព ហើយទទួលស្គាល់ថា ពេលខ្លះខ្ញុំនៅតែមានភាពខ្វះខាត ។ តាមរយៈការប្រែចិត្ដប្រចាំថ្ងៃ និងជំនួយរបស់ព្រះអង្គសង្រ្គោះ ខ្ញុំអាចក្លាយកាន់តែដូចជាព្រះគ្រីស្ទបន្តិចម្តងៗ » ។ |
|
« ខ្ញុំមិនដឹងថា តើខ្ញុំអាចនឹងនិយាយភាសាបានល្អដូចជាដៃគូរបស់ខ្ញុំបានដែរឬអត់ទេ » ។ |
« ខ្ញុំអាចខិតខំសិក្សាភាសាជារៀងរាល់ថ្ងៃ និងស្វែងរកជំនួយរបស់ព្រះប្រកបដោយការអធិស្ឋាន » ។ |
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ បង្ហាញឧទាហរណ៍បន្ថែមខាងក្រោម និងទុកពេលវេលាដល់សមាជិកក្នុងថ្នាក់ដើម្បីអនុវត្តជាមួយដៃគូ ។ សិស្សក៏អាចគិតពីឧទាហរណ៍ផ្សេងៗ ខុសពីឧទាហរណ៍ដែលបានផ្តល់ឲ្យបានផងដែរ ។
|
មិនអាចគ្រប់គ្រងបាន |
អាចគ្រប់គ្រងបាន |
|---|---|
|
« ខ្ញុំមិនមានមិត្តភក្តិច្រើនដូចជាមនុស្សដទៃទេ » ។ | |
|
« ការគិតអំពីការបម្រើបេសកកម្មមានអារម្មណ៍លើសលប់ណាស់ចំពោះខ្ញុំ ។ វាហាក់ដូចជាការងារដ៏ពិបាកមួយ ខ្ញុំនឹងនឹកគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ហើយមានអ្វីៗដែលមិនស្គាល់ជាច្រើន » ។ | |
|
« ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានជួយមនុស្សជាច្រើនឲ្យទទួលបុណ្យជ្រមុជទឹកច្រើនជាងខ្ញុំ ។ ខ្ញុំឆ្ងល់ថា តើបេសកកម្មរបស់ខ្ញុំមិនទទួលបានជោគជ័យទេឬ » ។ |
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមជួយសិស្សគិតអំពីរបៀបដែលពួកគេអាចអនុវត្តជំនាញនេះនៅក្នុងជីវិតរបស់ពួកគេ ដោយចែកចាយការអញ្ជើញដូចខាងក្រោម ៖
នៅពេញមួយសប្តាហ៍ក្រោយ ចំណាយពេលដើម្បីកត់សម្គាល់ពេលដែលអ្នកអាចមានអារម្មណ៍ថាមិនល្អគ្រប់គ្រាន់ ។ បន្ទាប់មក សូមទូលដល់ព្រះវរបិតាសួគ៌ដើម្បីជួយអ្នកឲ្យផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ។