វគ្គសិក្សា​ដំណឹងល្អ
សេចក្តីផ្តើម ៖ មគ្គុទេ្ទសក៍​សម្រាប់​បង្រៀនថ្នាក់​ការរៀបចំ​ខ្លួនធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា


មគ្គុទេ្ទសក៍​សម្រាប់​បង្រៀនថ្នាក់​ការរៀបចំ​ខ្លួនធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា

សូម​ស្វាគមន៍​មក​កាន់​ថ្នាក់​ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ! វគ្គ​សិក្សា​នេះ​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យុវវ័យ និង​យុវមជ្ឈិមវ័យ​ដែល​កំពុង​រៀបចំ​ខ្លួនសម្រាប់​ការបម្រើ​បេសកកម្ម ។ វា​ក៏​អាច​ប្រទានពរ​ផង​ដែរ​ដល់​យុវវ័យ​ដែល​មិន​មាន​គម្រោង​បម្រើ​បេសកកម្ម ប៉ុន្តែ​ចង់​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ដើម្បី « អញ្ជើញ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ការទទួលបុណ្យ​ជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ( ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ​២០២៣ ] ទំព័រ ១ ) ។ គោលបំណង​នេះ​គឺ​ជា​របៀប​ដែល​យើង​ប្រមូលផ្តុំ​ពួកសាសន៍​អ៊ីស្រាអែល ហើយ​វា​ជា​ការទទួល​ខុសត្រូវ​របស់​សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ ។

តើ​ថ្នាក់​នេះ​អាច​ប្រទានពរ​ដល់​យុវវ័យ និង​យុវមជ្ឈិមវ័យ​បាន​យ៉ាង​ដូចម្តេច ?

អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​វគ្គសិក្សា​នេះ គឺ​មាន​គោលបំណង​ដើម្បី​ជួយ​សិស្ស​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ ។ ជាមួយ​នឹង​ការប្រែចិត្តជឿ​នាំមកនូវ​ការកើនឡើង​នូវ​បំណង​ប្រាថ្នា និង​សមត្ថភាព​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​អ្នកដទៃ ។ ដើម្បី​បង្កើត​លក្ខខណ្ឌ​ដែល​ចិញ្ចឹម​បីបាច់​ការប្រែចិត្ត​ជឿ សមាជិក​ក្នុងថ្នាក់​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ ៖

  • ជ្រមុជ​ខ្លួន​របស់​ពួកគេ​ទៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដើម្បី​ពួកគេ​អាច​ទទួល​បាន​បទពិសោធន៍​អំពី​ថាមពល និង​សារៈសំខាន់​នៃ​សៀវភៅ​ណែនាំ​នេះ ។ ពួកគេ​ក៏​នឹង​ត្រូវ​បាន​ណែនាំ​សៀវភៅ ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ​២០១៣ ) ផងដែរ ។

  • រៀន​អំពី​គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ( សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង, ទំព័រ ១ ) និង​មើល​ពី​របៀប​ដែល​វា​ណែនាំ​ដល់​ពួកគេ ទាំង​នៅ​ក្នុង​ជិវិត​រស់​នៅ​សព្វថ្ងៃ និង​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​របស់​ពួកគេ ។

  • ធ្វើ​ការតាំងចិត្ត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ រៀបចំ​ខ្លួនសម្រាប់​ការបម្រើ​បេសកកម្ម និង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​ក្រុមគ្រួសារ និង មិត្តភក្តិ ។

  • រៀន និង​អនុវត្ត​ការបង្រៀន​អំពី​សេចក្តីពិត ដែល​មាន​នៅ​ក្នុង ជំពូកទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

  • ការអនុវត្ត​ជំនាញ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​ប្រសើរ និង​មាន​ការអត់ធ្មត់​ខាង​អារម្មណ៍​ច្រើន​ជាង​មុន ។

តើ​សម្ភារ​វគ្គសិក្សា​ត្រូវ​បាន​រៀបចំ​យ៉ាង​ដូចម្តេច ?

សៀវភៅ​ណែនាំ​នេះ រួមបញ្ចូល​បទពិសោធន៍​សិក្សា​ពីរ​ប្រភេទ ៖ មេរៀន​ចម្បង និង​ការអនុវត្ត​ជំនាញ​ទាំងឡាយ ។

មេរៀន​ចម្បង

មេរៀនចម្បង​គឺ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​វគ្គ​សិក្សា​នេះ ។ មេរៀន​ទាំងនេះ​ផ្តោត​ទៅ​លើ​ជំពូកទី ១-៦ និង ១១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ ជំពូក​ទាំងនេះ​គឺ​ពាក់ព័ន្ធ​បំផុត​សម្រាប់​យុវវ័យ និង​យុវមជ្ឈិមវ័យ​ដែល​បច្ចុប្បន្ន​នេះ​មិន​កំពុង​បម្រើ​បេសកកម្ម ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​មេរៀន​ចម្បង ៖

  • មេរៀន​ទី ១ ៖ យើង​អញ្ជើញ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ

  • មេរៀន​ទី ២ ៖ សេចក្ដីណែនាំ​អំពី ប្រកាស​ដំណឹងល្អ​របស់​យើង

  • មេរៀន​ទី ៣ ៖ បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក ( ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ១ )

  • មេរៀន​ទី ៤ ៖ ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ២ )

  • មេរៀនទី ៥៖ សិក្សា និង​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ៣ )

  • មេរៀនទី ៦ ៖ អនុវត្ត​ការបង្រៀន ( ជំនួយ​សម្រាប់​ការបង្រៀន​មេរៀន​មកពី ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង )

  • មេរៀនទី ៧ ៖ ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ៣ )

  • ជំពូក​ទី ៨ ៖ ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ៤ )

  • មេរៀនទី ៩ ៖ ប្រើ​ឥទ្ធិពល​នៃ​ព្រះគម្ពីរ​មរមន ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ៥ )

  • មេរៀនទី ១០ ៖ ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ៦ )

  • មេរៀនទី ១១ ៖ ជួយ​មនុស្ស​ឲ្យ​ធ្វើ និង​រក្សា​ការតាំងចិត្ត ( ប្រកាស​ដំណឹងល្អ​របស់​យើង, ជំពូកទី ១១ )

  • មេរៀនទី ១២ ៖ ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

  • មេរៀនទី ១៣ ៖ ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ

សារៈសំខាន់​នៃ​ជំពូក​ទី ៣

មេរៀន​ចម្បង​ចំនួន​បី​ផ្តោត​លើ ជំពូកទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ ជំពូក​នេះ​មាន​មេរៀន​ទាំង​បួន​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ព្រម​ទាំង​ផ្នែក​មួយ​អំពី​ការអញ្ជើញ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ សូម​ធ្វើ​ឲ្យ​ការសិក្សា​នៃ ជំពូកទី ៣ ជា​អាទិភាព​ខ្ពស់ ។

មេរៀនទី ៦ ៖ « អនុវត្ត​ការបង្រៀន » ជួយ​សមាជិក​ក្នុងថ្នាក់​រៀន និង​បង្រៀន​ចេញពី​មេរៀន​ក្នុង ជំពូក​ទី ៣ ។ អ្នក​អាច​ចំណាយ​ពេល​ច្រើន​ជាង​រយៈ​ពេល​មួយ​មេរៀន សម្រាប់​មេរៀន​នេះ ។ អ្នក​ក៏​អាច​យក​ផ្នែក​ខ្លះ​នៃ​ពេលវេលា​ពី​ម៉ោង​រៀន​ផ្សេង​ទៀត​ដោយ​ប្រើ​គំនិត​មក​ពី មេរៀនទី ៦ ។ ការធ្វើ​ដូច្នេះ​នឹង​ផ្តល់​ឱកាស​ម្តង​ហើយ​ម្តង​ទៀត​ដល់​សមាជិក​ក្នុងថ្នាក់​ដើម្បី សិក្សា រៀនសូត្រ បង្រៀន និង​រស់នៅ​តាម​គោលការណ៍​មកពី ជំពូកទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

ការរៀបចំ​មេរៀន​ចម្បង

មេរៀន​ចម្បង​អញ្ជើញ​អ្នកចូលរួម​ឲ្យ​រៀន​ដោយ​សេចក្តីជំនឿ ដើម្បី​ពួកគេ​អាច​ពង្រឹង​ការប្រែចិត្តជឿ​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការរៀន​ដោយ​សេចក្តីជំនឿ​ទាមទារ​ឲ្យមាន​ការខិតខំ​ប្រឹងប្រែង និង​មាន​សកម្មភាព ។ សូម​ពិចារណា​ពី​របៀប​ដែល​ធាតុ​ទាំងឡាយ​ដែល​បាន​រចនា​ឡើង​ខាង​ក្រោម​អាច​ជួយ​សមាជិក​ក្នុងថ្នាក់​របស់​អ្នក​រៀន​ដោយ​សេចក្តីជំនឿ និង​ខិត​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។

ពិនិត្យ​មើល និង តាមដាន

នៅ​ដើម​នៃ​មេរៀន​នីមួយៗ សិស្ស​ឆ្លុះបញ្ចាំង​ពី​ការតាំងចិត្ត​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​ថ្នាក់​មុនៗ ។ សូម​ប្រើ​ការណ៍​នេះ​ជា​ឱកាស​មួយ​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ស្គាល់​នូវការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។

ជម្រើស​សកម្មភាព​សិក្សា

មេរៀន​ចម្បង​ភាគច្រើន រួមមាន​ជម្រើស​សកម្មភាព​រៀនសូត្រ​ច្រើន ។ វាយតម្លៃ​តម្រូវការ​របស់​សមាជិក​ក្នុងថ្នាក់​របស់​អ្នក និង​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​អ្នក​ជ្រើសរើស​សកម្មភាព​សិក្សា​ដែល​អ្នក​នឹង​ប្រើ ។ អ្នក​ក៏​អាច​សួរ​សមាជិក​ក្នុងថ្នាក់​ថា តើ​មេរៀន និង​សកម្មភាព​សិក្សា​ណា​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ​ច្រើន​បំផុត ។

អ្នក​មិន​ចាំបាច់​ប្រើ​ជម្រើស​សកម្មភាព​រៀនសូត្រ​ទាំងអស់​នៅ​ក្នុង​មេរៀន សម្រាប់​ក្នុង​ថ្នាក់​មួយ​ពេល​នោះ​ទេ ។ ផ្តោតលើ​ការប្រែចិត្តជឿ មិនមែន​ផ្តោត​លើ​ការបញ្ចប់​មេរៀន​នោះទេ ។ ប្រសិន​បើ​ល្បឿន​កាលវិភាគ​របស់​អ្នក​អនុញ្ញាត អ្នក​អាច​ចំណាយ​ពេល​ច្រើន​ជាង​មួយ​ពេល​ថ្នាក់​រៀន​ដើម្បី​ផ្តោត​លើ​សកម្មភាព​សិក្សា​ផ្សេងៗ​ទៀត ។

សកម្មភាព​រៀនសូត្រ​នីមួយៗ​មាន​ផ្នែក​ទាំងនេះ ៖

  • សិក្សា ។ យោបល់​ដើម្បី​ឲ្យ​សិស្ស​ចូលរួម​ក្នុង​ការសិក្សា ដែល​លើកទឹកចិត្ត​ដល់​សកម្មភាព​ដែល​បំផុស​ដោយ​សេចក្ដីជំនឿ ដូចជា ការអាន ការស្រាវជ្រាវ ការផ្តោត​សំខាន់ ការជញ្ជឹងគិត ការកត់ត្រា ការពិភាក្សា និង​ការធ្វើ​ទីបន្ទាល់ ។

  • អនុវត្ត ។ យោបល់​ដើម្បី​ជួយ​សមាជិកក្នុង​ថ្នាក់​យក​អ្វី​ដែល​ពួកគេ​បាន​រៀន​ទៅ​អនុវត្ត ។ ការណ៍​នេះ​ជា​ធម្មតា​ពាក់ព័ន្ធ​នឹង​ការសង្ខេប ការពន្យល់ និង ការបង្រៀន ។

  • ដាក់​គោលដៅ​មួយ ។ ពេលវេលា​ដែលបាន​កំណត់​សម្រាប់​សមាជិក​ក្នុង​ថ្នាក់ ដើម្បី​វាយតម្លៃ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ការតាំងចិត្ត​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​រៀន រីកចម្រើន និង កែលម្អ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​យក​កំណត់ហេតុ​ការសិក្សា​ផ្ទាល់​ខ្លួន​មក ដើម្បី​កត់ត្រា​គោលដៅ​របស់​ពួកគេ​ពេញ​មួយ​វគ្គសិក្សា​នេះ ។

សេចក្តីណែនាំ​សម្រាប់​គ្រូបង្រៀន ឬ​អ្នក​ដឹកនាំ​ការពិភាក្សា​នៅ​ក្នុង​មេរៀន

សកម្មភាព​សិក្សា​ជារឿយៗ​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូបង្រៀន​ម្នាក់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាច​មាន​កាលៈទេសៈ​មួយ​ចំនួន ដែល​សកម្មភាព​រៀនសូត្រ​ត្រូវ​បាន​ប្រើ​ដោយ​អ្នកដឹកនាំ​សាសនាចក្រ ឪពុក​ឬ​ម្តាយ យុវមជ្ឈិមវ័យ​ឬ​យុវវ័យ ។ ដើម្បី​ឆ្លុះបញ្ចាំង​ពី​លទ្ធភាព​ទាំង​នេះ មេរៀន​រួមមាន​ប្រអប់​ណែនាំ​ដែល​មាន​ស្លាក « ការពិភាក្សា​អ្នកដឹកនាំ » ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ទុក​ពេល​ដល់​សមាជិក​ក្នុងថ្នាក់​ដើម្បី​ជញ្ជឺងគិត​ពី​អ្វី ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ការណែនាំ​ទាំងនេះ​អាច​ណែនាំ​គ្រូ​បង្រៀន ឬ​អ្នក​ដឹកនាំ​ការពិភាក្សា​ក្នុង​ការរៀបចំ និង​ការបង្រៀន​របស់​ពួកគេ ។

ការអនុវត្ត​ជំនាញ​ទាំងឡាយ

វគ្គសិក្សា​នេះ​រួមបញ្ចូល​ទាំង​ការអនុវត្ត​ជំនាញ​ចំនួន ១០ នៅ​ខាងចុង​បញ្ចប់​នៃ​សៀវភៅ​សិក្សា​នេះ ។ ការអនុវត្ត​ជំនាញ​ទាំងឡាយ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ជួយ​សិស្ស​អភិវឌ្ឍ​ជំនាញ​សម្រាប់​ការបង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការធន់​ខាង​សតិអារម្មណ៍ ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​ការអនុវត្ត​ជំនាញ​ទាំងឡាយ ៖

  • ការអនុវត្ត​ជំនាញ​ទី ១ ៖ ណែនាំ​ព្រះគម្ពីរ​មរមន​ដល់​មនុស្ស​ទូទៅ

  • ការអនុវត្ត​ជំនាញ​ទី ២ ៖ ប្រើប្រាស់​ព្រះគម្ពីរ​ក្នុង​ការបង្រៀន​របស់​អ្នក

  • ការអនុវត្ត​ជំនាញ​ទី ៣ ៖ បង្រៀន​មនុស្ស​អំពី​របៀប​អធិស្ឋាន

  • ការអនុវត្ត​ជំនាញ​ទី ៤ ៖ សួរ​សំណួរ​ដែល​បំផុស​គំនិត

  • ការអនុវត្ត​ជំនាញ​ទី ៥ ៖ ព្យាយាម​ទន្ទេញ​បទគម្ពីរ

  • ការអនុវត្ត​ជំនាញ​ទី ៦ ៖ និយាយ​ជាមួយ​មនុស្ស​គ្រប់គ្នា

  • ការអនុវត្ត​ជំនាញ​ទី ៧ ៖ ឆ្លើយតប​ទៅ​នឹង​អារម្មណ៍​នៃ​ភាពមិន​ល្អ​គ្រប់គ្រាន់

  • ការអនុវត្ត​ជំនាញ​ទី ៨ ៖ ការដក​ដង្ហើម​វែងៗ

  • ការអនុវត្ត​ជំនាញ​ទី ៩ ៖ ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត

  • ការអនុវត្ត​ជំនាញ​ទី ១០ ៖ បង្កើត​ទម្លាប់​គិត​វិជ្ជមាន

ការអនុវត្ត​ជំនាញ​ទាំងឡាយ​អាច​ត្រូវ​បាន​បង្រៀន​ក្នុង​អំឡុង​ពេល​ថ្នាក់រៀន ដូច​គ្នា​នឹង​មេរៀន​ចម្បង​ដែរ ។ មេរៀន​ចម្បង​មួយ​ចំនួន​ផ្តល់​នូវ​ការណែនាំ​អំពី​ការអនុវត្ត​ជំនាញ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ ។

ការអនុវត្ត​ជំនាញ​ទាំងឡយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ចំណាយ​ពេល​ប្រហែល ១៥ ទៅ ២០​នាទី ប៉ុន្តែ​អ្នក​អាច​បត់បែន​វា​វែងជាង ឬ​ខ្លី​ជាង​នេះបាន ។ អ្នក​មិន​ចាំបាច់​បង្រៀន​រាល់​ការអនុវត្ត​ជំនាញ​ទាំងឡាយ​ទេ ហើយ​អ្នក​អាច​បង្រៀន​ជំនាញ​នោះ​តាម​លំដាប់​ណា​មួយ​ក៏​បាន ។ ខណៈពេល​ដែល​ការអនុវត្ត​ជំនាញ​ទាំងឡាយ​មាន​សារៈសំខាន់ ពេលវេលា​ភាគច្រើន​នៃ​ការបង្រៀន​របស់​អ្នក​ពេញ​មួយវគ្គ​សិក្សា គួរតែ​ត្រូវ​បាន​ប្រើ​សម្រាប់​មេរៀន​ចម្បង ។

រូបតំណាង​សរសេរ កត់ត្រា​គំនិត​របស់​អ្នក

មើល​បញ្ជី​នៃ​ការអនុវត្ត​ជំនាញ​ទាំងឡាយ ។ សង្កត់​ធ្ងន់​ទៅ​លើ​ជំនាញ​ដែល​អ្នក​គិត​ថា អាច​ផ្តល់​ពរជ័យ​ដល់​មនុស្ស​ដែល​អ្នក​នឹង​បង្រៀន ។

តើ​នរណា​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការចូលរួម​វគ្គសិក្សា​នេះ ?

ខណៈពេល​ដែល​សិស្ស​ជា​ច្រើន​ដែល​ចូលរួម​ថ្នាក់​នេះ​នឹង​រៀបចំ​សម្រាប់​​បេសកកម្ម​ផ្នែក​បង្រៀន អ្នក​ខ្លះ​អាច​នឹង​រៀបចំ​សម្រាប់​បេសកកម្ម​ផ្នែក​សេវាកម្ម ។ អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​មិនមាន​គម្រោង​បម្រើ​បេសកកម្ម​ពេញម៉ោង​ទេ ប៉ុន្តែ​មាន​បំណង​ចង់​រៀន​ពី​របៀប​ចែកចាយ​ដំណឹងល្អ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ជួយ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល ។ ត្រូវ​ដឹង​អំពី​តម្រូវការ​របស់​អ្នក​ចូលរួម​ទាំងអស់ មិនមែន​ដឹង​ត្រឹមតែ​អ្នក​ដែល​រៀបចំ​ខ្លួនសម្រាប់​បេសកកម្ម​ផ្នែក​បង្រៀន​តែ​ប៉ុណ្ណោះ​ទេ ។ រកមើល​ឱកាស​ដើម្បី​ជួយ​សិស្ស​ទាំងអស់​មើល​ឃើញ​ពី​ពរជ័យ និង​អត្ថប្រយោជន៍​នៃ​វគ្គសិក្សា​នេះ ។ ឧទាហរណ៍ អ្នក​អាច​ចំណាយ​ពេល​ខ្លះ​ក្នុង​អំឡុង​ពេល​វគ្គ​សិក្សា​ដើម្បី​ពិនិត្យ​មើល​ឱកាស និង​ពរជ័យ​នៃ​បេសកកម្ម​ផ្នែក​សេវាកម្ម ( សូមមើល ChurchofJesusChrist.org/service-missionary សម្រាប់​ព័ត៌មាន​បន្ថែម ) ។

តើ​សមាជិកក្នុង​ថ្នាក់​អាច​ទទួល​បាន​ក្រេឌីត​ថ្នាក់​វិទ្យាស្ថាន​សម្រាប់​វគ្គ​សិក្សា​នេះ​ដែរ​ឬទេ ?

សម្រាប់​ព័ត៌មាន​អំពី​របៀប​ទទួល​បាន​ក្រេឌីត​ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាស្ថាន ឬ​ក្រេឌីត​ដែល​អាច​ផ្ទេរ​ទៅ​សាលា​សាសនាចក្រ សូមមើល InstituteCredit.ChurchofJesusChrist.org ។

តើ​ខ្ញុំ​អាច​រៀបចំ​វគ្គ​សិក្សា​នេះ​បាន​ល្អ​បំផុត សម្រាប់​មនុស្ស​ដែល​ចូលរួម​ថ្នាក់​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

វគ្គសិក្សា​នេះ​មាន​ភាពបត់បែន ។ វា​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ សាខា វួដ ស្តេក និង​ថ្នាក់វិទ្យាស្ថាន ។ វា​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ថ្នាក់​មួយ ដែល​មាន​រយៈពេល​ត្រឹមតែ​ពីរបី​សប្តាហ៍​ប៉ុណ្ណោះ ឬ​សម្រាប់​ថ្នាក់​មួយ​ដែល​អាច​មាន​រហូត​ដល់​បីបួន​ខែ ។ វា​ក៏​អាច​ត្រូវ​បាន​កែសម្រួល​សម្រាប់​ការប្រើប្រាស់​នៅ​ផ្ទះ​ផងដែរ ។

តារាង​ខាង​ក្រោម​បង្ហាញ​ពី​របៀប​ដែល​ថ្នាក់​មាន​រយៈពេល ៥០ នាទី អាច​ត្រូវ​បាន​រៀបចំ​ឡើង ៖

ថ្នាក់​ដែលមាន​រយៈពេល ៥០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៥០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៥០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៥០ នាទី

ពិនិត្យ​មើល និង តាមដាន

៥ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៥០ នាទី

សកម្មភាព​រៀនសូត្រ​មួយ

៣០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៥០ នាទី

ការអនុវត្ត​ជំនាញ

១៥ នាទី

ថ្នាក់​ដែល​ជួបគ្នា​បីបួន​ខែ មេរៀន​មួយ​អាច​ចំណាយ​ពេល​ច្រើន​ជាង​មួយ​ពេល​ថ្នាក់រៀន ។

ថ្នាក់​ដែលមាន​រយៈពេល ៩០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៩០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៩០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៩០ នាទី

ពិនិត្យ​មើល និង តាមដាន

៥ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៩០ នាទី

សកម្មភាព​រៀនសូត្រ​មួយ

៦០ នាទី

ថ្នាក់​ដែលមាន​រយៈពេល ៩០ នាទី

ការអនុវត្ត​ជំនាញ

២៥ នាទី

ឧទាហរណ៍​ខាង​ក្រោម​បង្ហាញ​ពី​វិធីសាស្រ្ត​ផ្សេងៗ​គ្នា ក្នុង​ការបង្រៀន​មាតិកា​នៅ​ក្នុង​វគ្គសិក្សា​នេះ ។

ឧទាហរណ៍ទី ១ ៖ ថ្នាក់​របស់​ស្តេក ( ២០ វគ្គ មួយ​ថ្នាក់​មាន​រយៈពេល ៦០ នាទី )

បងប្រុស​ឡាវ៉ល កំពុង​រៀបចំ​បង្រៀន​វគ្គ​រៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​ស្តេក​របស់​គាត់ នៅ​ទី​ក្រុង អាក្រា ប្រទេស​ហ្គាណា ។ ថ្នាក់​របស់​គាត់​នឹង​ជួប​រៀងរាល់​សប្តាហ៍ ។ បងប្រុស​ឡាវ៉ល ធ្វើ​ផែនការ​នេះ ៖

  • បង្រៀន​មេរៀន​ចម្បង​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ និង​សប្តាហ៍​ទី​បី​នៃ​ខែ​នីមួយៗ ។

  • ដោយសារ​ថ្នាក់​នេះ​មាន​សមាជិក​សាសនាចក្រ​ថ្មី​ជា​ច្រើន និង​អ្នកខ្លះ​មិនមែន​ជា​សមាជិក​សាសនាចក្រ បងប្រុស​ឡាវ៉ល សម្រេចចិត្ត​ផ្តោត​បន្ថែម​លើ មេរៀន​ចម្បង​ទី ៦ ។ គាត់​សម្រេចចិត្ត​ធ្វើ​សកម្មភាព​រៀនសូត្រ​មកពី មេរៀន​ចម្បង​ទី ៦ នៅ​ថ្ងៃ​អាទិត្យ​ទី​ពីរ និង​ទី​បួន​នៃ​ខែ​នីមួយៗ ។ ការធ្វើ​បែប​នេះ​នឹង​ផ្តល់​ឱកាស​ជាច្រើន​ដល់​សិស្ស ដើម្បី​សិក្សា និង​បង្រៀន​គោលលទ្ធិ​សំខាន់​មក​ពី ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

  • គាត់​ក៏​ស្វែងរក​ការអនុវត្ត​ជំនាញចំនួន​បួន ដែល​គាត់​ចង់​ប្រើ​នៅ​ក្នុង​ថ្នាក់​របស់​គាត់ ។ គាត់​កំណត់​ថា គាត់​នឹង​ធ្វើ​ការអនុវត្ត​ជំនាញ រៀងរាល់​ពីរសប្តាហ៍​ម្ដង ។ ជំនាញ​មួយ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ថ្នាក់​របស់​គាត់ ដែល​គាត់​សម្រេច​ចិត្ត​ថា គាត់​នឹង​ប្រើ​វា​នៅ​ក្នុង​ម៉ោងសិក្សា​ផ្សេង​គ្នា ។

ឧទាហរណ៍ទី ២ ៖ ថ្នាក់​របស់​ស្តេក ( ៧ វគ្គ មួយ​ថ្នាក់​មាន​រយៈពេល ៦០ នាទី )

បងប្រុស និង​បងស្រី ហ្គ្រីន កំពុង​រៀបចំ​បង្រៀនថ្នាក់​ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​ស្តេក​របស់​ពួកគាត់ នៅទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ។ ថ្នាក់​របស់​ពួកគេ​នឹង​ជួប​គ្នា​រៀងរាល់​ពីរ​សប្តាហ៍​ម្តង ។

  • បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ស្តេក​របស់​ពួកគាត់​មក ពួកគាត់​សម្រេចចិត្ត​បង្រៀន​មេរៀន​ចម្បង​ទី , , , , និង ១២ ។ ពួកគេ​នឹង​ប្រើ​ពេល​១៨០ នាទី​ដើម្បី​ផ្តោត​លើ​មេរៀន ចម្បង​ទី ៦ ។ ការធ្វើ​បែប​នេះ​នឹង​ផ្តល់​ឱកាស​ជាច្រើន​ដល់​សិស្ស ដើម្បី​សិក្សា ស្វែងយល់ និង​អនុវត្តការ​បង្រៀន​គោលលទ្ធិ​សំខាន់​មកពី ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

  • ដោយ​ផ្អែក​លើ​ការប្រឹក្សា​មកពី​ប្រធាន​ស្តេក​របស់​ពួកគាត់ បងប្រុស និង​បងស្រី ហ្គ្រីន ក៏​នឹង​រក​ពេលវេលា​ក្នុង​អំឡុង​ពេល​ថ្នាក់រៀន​សម្រាប់​ការអនុវត្ត​ជំនាញ​ទាំងឡាយ​ផង​ដែរ « ការស្ថាបនា​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន » និង « និយាយ​ជាមួយ​មនុស្ស​គ្រប់​គ្នា » ។

ឧទាហរណ៍​ទី ៣ ៖ ថ្នាក់​វិទ្យាស្ថាន ( ១៤ វគ្គ មួយ​ថ្នាក់​មាន​រយៈពេល ៩០ នាទី )

បងស្រី ស៊ីលវ៉ា កំពុង​រៀបចំ​បង្រៀនថ្នាក់​ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា សម្រាប់​ថ្នាក់​វិទ្យាស្ថាន​របស់​គាត់ នៅ​ទី​ក្រុង​ម៉ាណាស ប្រទេស​ប្រេស៊ីល ។ ថ្នាក់​របស់​គាត់នឹង​ជួប​រៀងរាល់​សប្តាហ៍​សម្រាប់រយៈ​ពេល ៩០ នាទី ។ បងស្រី ស៊ីលវ៉ា សម្រេច​ចិត្ត​ធ្វើ​ដូច​ខាង​ក្រោម​នេះ ៖

  • គាត់​នឹង​ចំណាយ​ពេល ៥០ នាទី​សម្រាប់ ១១ សប្តាហ៍​ដំបូង បង្រៀន​មេរៀន​ចម្បង​ផ្សេងៗ​គ្នា ។ ដោយ​ដឹង​ថា សមាជិក​ថ្នាក់​ជា​ច្រើន​របស់​គាត់​មាន​សំណួរ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ គាត់​សម្រេចចិត្ត​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​១៨០ នាទី​លើ​មេរៀន​ចម្បង​ទី ៨ ៖ « ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ » ។

  • បងស្រី ស៊ីលវ៉ា ចង់​ជួយ​សមាជិកក្នុង​ថ្នាក់​របស់​គាត់​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ។ គាត់​កំណត់​ថា ក្នុង​រយៈ​ពេល ១១​សប្តាហ៍​ដំបូង ៦​វគ្គ​នៃ​ថ្នាក់​រៀន នឹង​រួមបញ្ចូល ៣០​នាទី​ដោយ​ប្រើ មេរៀន​ចម្បង​ទី ៦ ដើម្បី​ជួយ​សមាជិក​ក្នុងថ្នាក់​រៀន និង​បង្រៀន​គោលលទ្ធិ​នៅ​ក្នុង​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ គាត់​ក៏​សម្រេចចិត្ត​ថា នៅ​ក្នុង​សប្តាហ៍​ទី ១២ និង ១៣ ពួកគេ​នឹង​កំណត់​យក​ថ្នាក់​ទាំងមូល​ដើម្បី​រៀបចំ និង​បង្រៀន​មេរៀន​ខ្លីៗ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

  • បងស្រី ស៊ីលវ៉ា បាន​ស្វែងរក​ជំនាញ​មួយ​ចំនួន​ដែល​សមាជិក​ក្នុងថ្នាក់​របស់​គាត់​នឹង​ទទួល​បាន​ពរជ័យ​ក្នុង​ការអនុវត្ត ។ គាត់​សម្រេចចិត្ត​ធ្វើ​ការអនុវត្ត​ជំនាញ​ទាំងនោះ​ក្នុង​អំឡុង​ពេល ១១ សប្តាហ៍​ដំបូង​នៅ​ថ្ងៃ​ដែល​ពួកគេ​មិន​បាន​គ្រោង​បង្រៀន​មេរៀន​មកពី ជំពូក​ទី ៣ ។

  • នៅ​ថ្ងៃ​ចុងក្រោយ គាត់​គ្រោង​នឹង​បញ្ចប់​វគ្គសិក្សា​ជាមួយ​នឹង​មេរៀន​ចម្បង​ទី ១៣ ៖ « ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ » ។

រូបតំណាង​សរសេរកត់ត្រា​គំនិត​របស់​អ្នក

ដោយ​ប្រើ​សំណួរ​ខាង​ក្រោម ចាប់ផ្តើម​រៀបចំ​ផែនការ​ពី​របៀប​ដែល​អ្នក​នឹង​ប្រើប្រាស់​ធនធានទាំងឡាយ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ៖

  • តើ​អ្នក​នឹង​មាន​ថ្នាក់​ប៉ុន្មាន ? តើ​ថ្នាក់​នីមួយៗ​នឹង​ជួប​គ្នា​រយៈ​ពេល​ប៉ុន្មាន ?

  • តើ​អ្នក​នឹង​អនុវត្ត​មេរៀន​ចម្បង​ទៅ​ក្នុង​វគ្គសិក្សា​របស់​អ្នក​ដោយ​រៀប​ណា ?

  • តើ​អ្នក​នឹង​ឲ្យ​ថ្នាក់​របស់​អ្នក​ប្រើ​មេរៀន​ទី ៦ ៖ « អនុវត្ត​ការបង្រៀន » ញឹកញាប់​ប៉ុនណា ?

  • តើ​ការអនុវត្ត​ជំនាញ​ទាំងឡាយ​មួយ​ណា​នឹង​មាន​តម្លៃ​បំផុត​សម្រាប់​ថ្នាក់​របស់​អ្នក ? តើ​អ្នក​នឹង​ប្រើប្រាស់​វា​នៅពេល​ណា ?

បង្កើត​ផែនការ​ដែល​អាច​ផ្លាស់ប្តូរ​សម្រាប់​ថ្នាក់​របស់​អ្នក ។ នៅ​ពេល​អ្នក​រៀបចំ​កាលវិភាគ​របស់​អ្នក អ្នក​អាច​ស្វែងរក​យោបល់​ពី​សមាជិក​ក្នុង​ថ្នាក់ អំពី​ប្រធានបទ​ណា​ដែល​នឹង​មាន​ការចាប់អារម្មណ៍ និង​ពាក់ព័ន្ធ​បំផុត​ចំពោះ​ពួកគេ ។

សូម​ចងចាំ​ថា គោលដៅ​មូលដ្ឋាន​គឺ​ការប្រែចិត្តជឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ មិនមែន​បង្រៀន​បញ្ចប់​មេរៀន​នោះ​ទេ ។ កុំ​ដាក់​កាលវិភាគ​បង្រៀន​លើសលុប​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ។ ការរីកចម្រើន​ខាង​វិញ្ញាណ​មិន​អាច​ប្រញាប់ប្រញាល់ ឬ​បង្ខំ​បាន​ទេ ។ សូម​មាន​សេចក្តី​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន តាម​វិធី​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹង​ពេលវេលា​ដែល​អ្នក​មាន ។